* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកដាំស្វាយខេត្តឧត្តរមានជ័យរំពឹងថា ​ស្វាយនឹងមានតម្លៃល្អ ក្រោយចុះបញ្ជី​ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ-GI (Video inside)

30-04-2026 16:57

(ភ្នំពេញ)៖ លោក​ ហេង​ ពៅ ប្រធានសមាគមអ្នកដាំស្វាយខេត្តឧត្តរមានជ័យ លើកឡើងថា បន្ទាប់ពី ស្វាយកែវរមៀតឧត្តរមានជ័យ ត្រូវបានក្រសួងពាណិជ្ជកម្មចុះបញ្ជី​ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) នឹងជួយឱ្យស្វាយមានតម្លៃល្អ ដែលជំរុញឱ្យប្រជាកសិករវិលមកថែទាំឱ្យមានគុណភាពល្អឡើងវិញ។

បើតាមប្រធានសមាគមអ្នកដាំស្វាយខេត្តឧត្តរមានជ័យ បច្ចុប្បន្ននេះ តម្លៃស្វាយកែវរមៀតក្នុងខេត្តឧត្តរមានជ័យ ​​មានតម្លៃចន្លោះពី១០០រៀលទៅ២០០រៀល ក្នុងមួយគីឡូប៉ុណ្ណោះ។ ​ហើយរដូវខ្សត់ស្វាយ ឬខុសរដូវ មានតម្លៃប្រមាណ១០០០រៀលក្នុងមួយគីឡូក្រាម។

លោកបញ្ជាក់ថា ដោយសារតែកន្លងមក តម្លៃស្វាយទាប ធ្វើឱ្យមិនរួចថ្លៃដើមផលិត ​បានបង្ខំចិត្តកសិករឱ្យឈូសឆាយចោល ហើយមួយចំនួនទៀតបានបណ្តោយយឱ្យភ្លើងឆេះ។ ដូច្នេះហើយ បន្ទាប់ពីចុះ​បញ្ជី​ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) ​លោករំពឹងថា តម្លៃនឹងល្អ ហើយជំរុញឱ្យប្រជាកសិករវិលមកថែទាំឱ្យមានគុណភាពល្អឡើងវិញ។

លោកបានគូសបញ្ជាក់យ៉ាងដូច្នេះថា «បន្ទាប់ពីការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្ត គឺជាដំណឹងល្អមួយ និងជំរុញឱ្យប្រជាពលរដ្ឋវិលមកថែរក្សាស្វាយកែវរមៀត ឡើងវិញឱ្យបានល្អ ដើម្បីរក្សាកេរ្តិ៍ស្វាយ ដែលបានចុះបញ្ជីនេះ ឱ្យកាន់តែមានគុណភាពល្អសម្រាប់ទីផ្សារ សម្រាប់បំពេញតម្រូវទាំងក្នុងខេត្ត និងនៅតាមតំបន់ផ្សេងៗ»។​

ស្របពេលដែលឧត្តរមានជ័យ មិនទានមានរោងចក្រកែច្នៃ លោករំពឹងថា ដំណឹងនៃការចុះបញ្ជីនេះ នឹងជួយទាក់ទាញអ្នកវិនិយោគ បង្កើតកន្លែងកែច្នៃ សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងឈានទៅនាំចេញ ​ដែលនឹងធ្វើឱ្យតម្លៃកើនឡើងជាងធម្មតា។

បើតាម លោក ហេង ពៅ ស្វាយខេត្តឧត្តរមានជ័យ ក្នុងមួយឆ្នាំផលិតបានក្នុងរង្វង់ជាង ២០ម៉ឺនតោន។ ក្រោយការចុះបញ្ជី​ម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សមាគមនឹងលើកទឹកចិត្តដល់កសិករឱ្យ ​នឹងខិតខំថែរក្សាស្វាយដែលមានស្រាប់នេះ ឱ្យបានល្អ កុំឱ្យរងការឆេះ ឬការអូសឆាយចោលបន្តទៀត៕