មូលនិធិអភិវឌ្ឍន៍ជំនាញ ព្យាយាមស្វែងយល់ និងផ្តោតទៅលើការបណ្តុះបណ្តាលជំនាញ ឬតំណែងណាដែលពិបាករើសបុគ្គលិកខ្លាំង និងទទួលបានប្រាក់ខែ និងតម្លៃបន្ថែមខ្ពស់

02-05-2026 10:48

(ភ្នំពេញ)៖ លោក គី សុខគីម នាយកប្រតិបត្ដិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានលើកឡើងថា ថ្មីៗនេះ មូលនិធិអភិវឌ្ឍន៍ជំនាញបាន​ការធ្វើការងារជាមួយ ទីភ្នាក់ងារជាតិ និងមុខរបរ និងក្រុមហ៊ុនស្វែងរកបុគ្គលិកធំៗ ដើម្បីឈ្វេងយល់ពីជំនាញ ឬតំណែងណាដែលពិបាករើសបុគ្គលិកខ្លាំង និងទទួលបានប្រាក់ខែ ក៏ដូចជាតម្លៃបន្ថែមខ្ពស់ ហើយផ្តោត​ទៅលើការបណ្តុះបណ្តាលជំនាញនោះ។

លោកបញ្ជាក់ថា ដើម្បីឱ្យការអភិវឌ្ឍន៍ជំនាញនិងធនធានមនុស្សឱ្យត្រូវតម្រូវការទីផ្សារការងារ មានភាពចាំបាច់ទាមទារឱ្យមានការចូលរួមពីវិស័យឯកជន ​ដោយសារតែពួកគេជាអ្នកប្រើប្រាស់កម្លាំងពលកម្ម និងត្រូវការជំនាញណាដែលត្រូវនឹងតម្រូវការអាជីវកម្ម ក៏ដូចជាការវិវត្តនៃអាជីវកម្មស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា។

​​​លោក គី សុខគីម លើកឡើងបែបនេះ ធ្វើឡើងក្នុងវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ការពង្រឹងផលិតភាព កម្លាំងពលកម្មជំនាញនៅកម្ពុជា»

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ លោក គី សុខគីម៖