* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* មេដឹកនាំទីក្រុងហុងកុង ឱនមុខសុំទោសជាសាធារណៈ ជុំវិញហេតុការណ៍ឆេះអគារដ៏ប្រល័យ កាលពីឆ្នាំ២០២៥
* ទេសចរអន្ដរជាតិ១៥សញ្ជាតិ នៅលើនាវាក្ស័យធន ដែលចូលចតនៅខេត្តព្រះសីហនុ ថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងយកចិត្តទុកដាក់ខ្ពស់
* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គិតត្រឹមខែមេសា ឆ្នាំ២០២៦នេះ មូលនិធិអភិវឌ្ឍន៍ជំនាញបានផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលនិយោជិតនៅតាមរោងចក្រសហគ្រាសជាង៩ម៉ឺននាក់ និងអ្នក​សេដ្ឋកិច្ចក្រៅប្រព័ន្ធជាង១ម៉ឺននាក់

02-05-2026 10:50

(ភ្នំពេញ)៖ លោក គី សុខគីម នាយកប្រតិបត្ដិ នៃមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានគូសបញ្ជាក់ថារាប់ចាប់តាំងពី៦ឆ្នាំចុងក្រោយនេះ គិតត្រឹមខែមេសា ឆ្នាំ២០២៦ មូលនិធិអភិវឌ្ឍន៍ជំនាញបានផ្តល់ការគាំទ្រដល់ការបណ្តុះបណ្តាលនិយោជិតនៅតាមរោងចក្រសហគ្រាសជាង៩ម៉ឺននាក់​​ ដោយបានចំណាយថវិកាប្រមាណ៤៥លានដុល្លារ ក្នុងនោះSDFរួមចំណែក៥៥%។

លោកបានឱ្យដឹងថា ដោយសារថវិកាមានកំណត់ ការបណ្តុះបណ្តាលគឺផ្តោតទៅលើវិស័យអទិភាពទាំង៩ ដែលជួយគាំទ្រដល់ជន្ទល់កំណើនសេដ្ឋកិច្ចទាំងបច្ចុប្បន្ន និងទៅថ្ងៃអនាគត រួមមាន វិស័យផលិតកម្ម និងកម្មន្តសាល,ទេសចរណ៍,សំណង់,យានយន្ត,អេឡិចត្រូនិក,ថាមពលស្អាត, ឡូជីកស្ទីក និងដឹកជញ្ជូន,ឌីជីថល និងវិស័យរួមផ្សំក្នុងការជំរុញកំណើនសេដ្ឋកិច្ច។

លោកបន្ថែមថា ក្រៅពីការគាំទ្រដល់ការបណ្តុះបណ្តាល បុគ្គលិក កម្មករ វិនិយោជិត នៅតាមបណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស SDF ក៏គាំទ្រដល់ការបណ្តុះបណ្តាលជំនាញដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ដែលមកទល់ពេលនេះ មានចំនួនជាង១៥០០០នាក់។

​​​លោក គី សុខគីម លើកឡើងបែបនេះ ធ្វើឡើងក្នុងវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «ការពង្រឹងផលិតភាព កម្លាំងពលកម្មជំនាញនៅកម្ពុជា»។

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ លោក គី សុខគីម៖