* អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ៖ ការខូចប្រាសាទព្រះវិហារដោយសារការបាញ់ផ្លោងសព្វាវុធធុនធ្ងន់ របស់យោធាថៃ គឺជាវិនាសកម្មចំពោះបេតិកភណ្ឌពិភពលោក
* ឯកអគ្គរដ្ឋទូតរុស្ស៉ី ចាត់ទុកវត្តមាននាវាហ្វឹកហ្វឺនរុស្ស៉ី PEREKOP នៅកម្ពុជា បង្ហាញកាន់តែច្បាស់ពីចំណងមិត្តភាពកម្ពុជា-រុស្ស៉ី ពិសេសវិស័យកងទ័ព
* CDC ចេញសេចក្តីប្រកាសព័ត៌មាន ជុំវិញការចុះកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងក្រុមហ៊ុនឯនជនចំនួន២ លើ «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» មានតម្លៃជិត ១ពាន់លានដុល្លារ
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា អញ្ជើញទទួលបដិសណ្ឋារកិច្ចផ្លូវរដ្ឋជូន លោក មីន អោង ឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជារយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៦
* ប្រធានាធិបតីមីយ៉ាន់ម៉ា អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋពីរថ្ងៃ
* នាវាហ្វឹកហ្វឺនយោធារុស្ស៊ី Perekop ចូលចតនៅកម្ពុជា ដេីម្បីបំពេញទស្សនកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការ
* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

រដ្ឋមន្រ្តីពាណិជ្ជកម្ម លើកទឹកចិត្ដដល់វិនិយោគិនធំៗក្នុងស្រុក បន្តចូលរួមបណ្តាក់ទុន ជាមួយសិប្បកម្មផលិតក្នុងស្រុក ក្នុងការផលិតកែច្នៃ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម

02-05-2026 13:34

(ភ្នំពេញ)៖ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦នេះ បានលើកទឹកចិត្ដដល់វិនិយោគិនធំៗក្នុងស្រុក បន្តចូលរួមបណ្តាក់ទុន ជាមួយសិប្បកម្មផលិតក្នុងស្រុក ក្នុងការផលិតកែច្នៃ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីលើកកម្ពស់តម្លៃបន្ថែម និងបង្កើនភាពប្រកួតប្រជែង។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោកស្រី ចម និម្មល អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធផលិតផល «POiR» នៅសណ្ឋាគារសាំងហ្គ្រីឡាភ្នំពេញ នាព្រឹកថ្ងៃសៅរ៍ ទី២ ខែឧសភា ឆ្នាំ២០២៦។

ពិធីនេះ មានការអញ្ជើញចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំ នៃក្រសួងពាណិជ្ជកម្ម លោកស្រីឧកញ៉ា ម៉ៅ បញ្ចពណ៌ នាយិកាប្រតិបត្តិក្រុមហ៊ុនសិដ្ឋ អេន អានីធន ព្រមទាំងលោក លោកស្រី លោកអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ភ្ញៀវកិត្តិយសដែលជាតំណាងចែកចាយ និងអ្នកប្រើប្រាស់​ជា​ច្រើនរូប។

លោកស្រីរដ្ឋមន្រ្តី ចម និម្មល បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមហ៊ុន SETH AND ANNIE THUN CO., Ltd ដែលបានខិតខំដឹកនាំជំរុញប្រតិបត្តិការធុរកិច្ចរបស់ខ្លួន រហូតទទួលបានសមិទ្ធផលគួរជាទីមោទនៈ តាមរយៈការដាក់សម្ពោធផលិតផលថែទាំគេហដ្ឋាន និងផលិតផលថែទាំផ្ទាល់ខ្លួន ដែលជាផលិតផលផលិតក្នុងស្រុក។

លោកស្រី ចម និម្មល បានគូសបញ្ជាក់ថា ភាពជោគជ័យរបស់ក្រុមហ៊ុន បង្ហាញពីចក្ខុវិស័យវែងឆ្ងាយ ការច្នៃប្រឌិត និងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍផលិតផលមានគុណភាព ស្របតាមស្តង់ដាជាតិ និងអន្តរជាតិ ព្រមទាំងចូលរួមជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក និងចាប់យកឱកាសទីផ្សារ ដែលកំពុងកើនឡើង។

ឆ្លៀតក្នុងឱកាសនោះ លោកស្រីរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់គ្រប់តួអង្គពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានក្នុងការរួមគ្នា បន្តបេសកកម្មលើកកម្ពស់ផលិតផលក្នុងស្រុក ដូចតទៅ៖

១៖ ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក ចូលរួមជំរុញការផ្សារភ្ជាប់ទីផ្សារដល់កសិករ អ្នកដាំដុះ តាមរយៈការប្រមូលទិញ និងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុក ឱ្យបានជាអតិបរមា ព្រមទាំងពង្រឹងសមត្ថភាព ផលិតភាព គុណភាព និងកសាងម៉ាកយីហោរបស់ខ្លួន។

២៖ វិនិយោគិនធំៗក្នុងស្រុក បន្តចូលរួមបណ្តាក់ទុន ជាមួយសិប្បកម្មផលិតក្នុងស្រុក ក្នុងការផលិតកែច្នៃ និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីលើកកម្ពស់តម្លៃបន្ថែម និងបង្កើនភាពប្រកួតប្រជែង។

៣៖ សិប្បកម្មផលិតក្នុងស្រុក ដែលមានផលិតផលដូចគ្នា ត្រូវពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធឬសមាគម ដើម្បីបង្កើនបរិមាណផលិត និងផ្គត់ផ្គង់ និងដើម្បីធានាបានការកាត់បន្ថយថ្លៃចំណាយលើផលិតកម្ម។

៤៖ ក្រុមហ៊ុន សហគ្រាស និងសិប្បកម្មផលិតក្នុងស្រុក សូមបន្តចូលរួមក្នុងយុទ្ធនាការផលិតផលជាតិ #MadeInCambodia តាមរយៈការចូលរួមដាក់លក់ផលិតផលរបស់ខ្លួន នៅតាមផ្សារទំនើបនានា និងចូលរួមក្នុងព្រឹត្តិការណ៍ផ្សេងៗ និង

៥៖ សូមបន្តពង្រឹងស្មារតី និងឆន្ទៈរួមគ្នាគាំទ្រផលិតផលក្នុងស្រុក តាមរយៈការប្រើប្រាស់ ផ្សព្វផ្សាយ និងពង្រីកទីផ្សារផលិតផលជាតិនៅនឹងកន្លែង។

លោកស្រីឧកញ៉ា ម៉ៅ បញ្ចពណ៌ បានឲ្យដឹងថា រាល់ផលិតផល POIR នីមួយៗ ឆ្លុះបញ្ចាំងពីគុណភាពខ្ពស់ គ្រឿងផ្សំល្អៗ និងស្តង់ដារវេចខ្ចប់ ដែលមានសុវត្ថិភាព និងត្រូវបានបង្កើតឡើង ដើម្បីបំពេញតម្រូវការរបស់ប្រជាជនកម្ពុជា ដោយយកចិត្តទុកដាក់លើគុណភាពជាចម្បង។

គូសបញ្ជាក់ថា POIR គឺជាម៉ាកផលិតផលថ្មីស្រឡាងរបស់កូនខ្មែរ ដែលមានគុណភាពខ្ពស់ តាមស្តង់ដារអន្តរជាតិដែលកំពុងមានវត្តមានលើទីផ្សារកម្ពុជា ដោយមានទាំងផលិតផលប្រើប្រាស់ក្នុងផ្ទះ និងផលិតផលថែរក្សាផ្ទាល់ខ្លួន ព្រមទាំងមានការទទួលស្គាល់ពីក្រសួងសុខាភិបាលផងដែរ៕