* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យល់ដឹងពីជំនួញ៖ អ្នកឧកញ៉ា លាង ម៉េង ប្រកាសជួយគាំទ្រអាជីវកម្មក្នុងវិស័យស្វាយចន្ទី និងស្រូវអង្ករឱ្យមាននិរន្តភាព តាមរយៈការផ្តល់ទុន និងជួយក្នុងដំណើរការខ្សែច្រវាក់ផលិតកម្ម (Video inside)

03-05-2026 14:58

(ភ្នំពេញ)៖ ស្របពេលដែលធនាគារ ជីប ម៉ុង ទម្លាក់ទុនរហូតដល់៥០០លានដុល្លារ ជួយដល់វិស័យស្រូវអង្ករ និងស្វាយចន្ទី ធនាគារថែមទាំងបញ្ជូនអ្នកជំនាញទៅជួយដល់ម្ចាស់អាជីវកម្ម ក្នុងដំណើរការខ្សែច្រវាក់ផលិតកម្មផងដែរ។

អ្នកឧកញ៉ាលាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានឱ្យដឹងថា យុទ្ធសាស្ត្រនេះ គឺជាយុទ្ធសាស្រ្តដំបូងដែលអនុវត្តឡើងដោយធនាគារ ជីប ម៉ុង ដើម្បីជួយឱ្យអាជីវកម្ម ក្នុងវិស័យស្នូលទាំងពីរនេះមាននិរន្តភាព និងបង្កើនភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិកាន់តែខ្លំាងជាងមុន។

លោកបានគូសបញ្ជាក់ថា តាមរយៈយុទ្ធសាស្ត្រនេះនឹងធានាថា កម្ចីដែលទទួលបានពីធនាគារ នឹងប្រើប្រាស់ចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

សម្រាបថា វិស័យស្រូវអង្ករ និងវិស័យស្វាយចន្ទី គឺជាវិស័យអាទិភាព ដែលបាននិងកំពុងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការអនុគ្រោះផ្សេងៗ រួមទាំងការគាំទ្រទុនពីវិស័យធនាគារផងដែរ។

នៅឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករចំនួន ៩៤០ ៣២១ តោន គិតជាទឹកប្រាក់បានចំនួន ៦០២.៤១លានដុល្លារសហរដ្ឋអាមេរិក។ ខណៈការនាំចេញស្រូវចំនួន ៦ ៨៥៩ ៩៣០ តោនស្រូវសើម ដែលគិតជាទឹកប្រាក់ប៉ាន់ប្រមាណបានចំនួន ១ ៥៧៩.៨៦ លានដុល្លារសហរដ្ឋអាមេរិក។

កម្ពុជាមានបំណងសម្រេចបាននូវគោលដៅក្លាយអធិរាជស្វាយចន្ទី។ របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ក្នុងឆ្នាំ២០២៥ ការនាំចេញស្វាយចន្ទីមិនទាន់កែច្នៃមានបរិមាណជាង ១លានតោន ដោយទទួលបានទឹកប្រាក់ជាង ១៥០០លានដុល្លារ៕