មន្ត្រីពន្យល់ពីការខិតខំប្រឹងប្រែងរបស់ក្រសួងទូរគមនាគមន៍ ជំរុញឱ្យមានការប្រើប្រាស់ Devices និង Software ប្រកបដោយសុវត្ថិភាព (Video inside)
04-05-2026 14:32
(ភ្នំពេញ)៖ លោក ជា លីនណា មន្ត្រីដឹកនាំក្រុមការងារបច្ចេកទេសសន្តិសុខសាយប័រ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងថា ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់ជាពិសេសយុវជន ឱ្យប្រើប្រាស់ Devices និង Software ប្រកបដោយសុវត្ថិភាព ក្រសួងតែងតែជំរុញ និងលើកទឹកចិត្តឱ្យ ទិញ Devices និង Software ពីអ្នកលក់ដែលអាចផ្តល់ទំនុកចិត្តខ្ពស់ដល់អ្នកប្រើប្រាស់។
លោកបានឱ្យដឹងផងដែរថា រដ្ឋាភិបាល តាមរយៈក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានវិនិយោគយ៉ាងច្រើន តាមរយៈការផ្តល់នូវDevices ដូចជា កុំព្យូទ័រ ដល់ក្រសួងស្ថាប័ននានា ដើម្បីជំរុញការប្រើប្រាស់ប្រព័ន្ធឌីជីថល ស្របតាមគោលនយោបាយឌីជីថល។ លើសពីនេះក្រសួង ថែមទាំងបានជួយទៅលើសាលារៀនមួយចំនួន ដើម្បីជំរុញឱ្យអ្នកប្រើប្រាស់នៅតាមសាលា អាចរៀន និងភ្ជាប់ទៅប្រព័ន្ធអ៊ីនធឺណែតបាន។
លោក ជា លីនណា លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «តួនាទីរដ្ឋាភិបាលលើការធានាសុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធើណេត»។
សូមទស្សនាការពន្យល់ទាំងស្រុងដូចតទៅ៖




