មន្ត្រីផ្នែកសន្តិសុខសាយប័រ ណែនាំពីវិធីសាស្ត្រការពារខ្លួន ពីការឆបោកតាមប្រព័ន្ធអ៉ីនធឺណេត (Video inside)
04-05-2026 14:34
(ភ្នំពេញ)៖ លោក ជា លីនណា មន្ត្រីដឹកនាំក្រុមការងារបច្ចេកទេសសន្តិសុខសាយប័រ នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ណែនាំពីវិធីសាស្ត្រការពារខ្លួនពីការឆបោកតាមប្រព័ន្ធអ៉ីនធឺណេត ដើម្បីកុំឱ្យពលរដ្ឋរងការចាញ់បោក និងការខាតបង់ប្រាក់កាសផ្សេងៗ។
លោកបានលើកឡើងថា ក្នុងការការពារខ្លួនពីការឆបោកតាមប្រព័ន្ធអ៉ីនធឺណេត សូមកុំលោភលន់ ហើយត្រូវមើលឱ្យច្បាស់មុននឹងចាប់ផ្តើមប្រើប្រាស់សេវាកម្ម ឬចុច ទៅLink ណាមួយ បន្ថែមពីនេះ សូមប្រើប្រាស់ប្រព័ន្ធសង្គម ឬប្រព័ន្ធអ៊ីនធឺណែត ក្នុងផ្លូវល្អ ជៀសវាងបង្កើត Fake News ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។
លោក ជា លីនណា លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី CYBER SECURITY: ជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «តួនាទីរដ្ឋាភិបាលលើការធានាសុវត្ថិភាពនៃការប្រើប្រាស់អ៊ីនធើណេត»៕
សូមទស្សនាការពន្យល់ទាំងស្រុងដូចតទៅ៖




