* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អ្នកជំនាញផ្តល់អនុសាសន៍ ៣ចំណុច ដើម្បីជំរុញឱ្យអចលនទ្រព្យរីកចម្រើនក្នុងបរិបទថ្មី

04-05-2026 15:45

(ភ្នំពេញ)៖ ​អ្នកជំនាញ ក្នុងវិស័យអចលនទ្រព្យ ដែលបានជួបពិភាក្សាគ្នា ក្នុងសិក្ខាសាលា «ទស្សនវិស័យអចលនទ្រព្យឆ្នាំ ២០២៦៖ ការរៀបចំយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី» បានផ្តល់អនុសាសន៍ ៣ចំណុច ដើម្បីជំរុញឱ្យអចលនទ្រព្យរីកចម្រើនក្នុងបរិបទថ្មីនេះ ខណៈវិស័យនេះបានរងផលប៉ះពាល់ចាប់តាំងវិបត្តិកូវីដមក។

​សិក្ខាសាលា «ទស្សនវិស័យអចលនទ្រព្យឆ្នាំ ២០២៦៖ ការរៀបចំយុទ្ធសាស្ត្រក្នុងយុគសម័យថ្មី» បានរៀបចំឡើងដោយ ក្រុមហ៊ុន PropNex Cambodia ដែលជាក្រុមហ៊ុនសេវាកម្មអចលនទ្រព្យឈានមុខគេ បានសហការជាមួយ ក្រុមមេធាវី អានន្ត (Anant Law Firm) កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ​បានទាក់ទាញអ្នកចូលរួមជាង ១៥០ នាក់ ដែលជាថ្នាក់ដឹកនាំ និងតំណាងមកពីគ្រប់វិស័យក្នុងវិស័យអចលនទ្រព្យ រួមមាន​ ម្ចាស់គម្រោង (Developers), វិនិយោគិន (Investors), អ្នកជួល (Tenants) និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ និងច្បាប់។

លោកស្រី អាន សុធីតា នាយិកាគ្រប់គ្រងនៃក្រុមហ៊ុន PropNex Cambodia ​ក្នុងនាមជាវាគ្មិន នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ បានបង្ហាញទិន្នន័យជាក់ស្តែង និងស៊ីជម្រៅអំពីស្ថានភាពទីផ្សារអចលនទ្រព្យក្នុងត្រីមាសទី១ ឆ្នាំ ២០២៦ គឺជាចំណុចរបត់នៃទីផ្សារ។ ការផ្គត់ផ្គង់ការិយាល័យបានកើនឡើងដល់ជាង ១.១៨ លានម៉ែត្រការ៉េ មានការកើនឡើង ៧%​ ខណៈដែលអត្រាប្រើប្រាស់ក្នុងផ្នែកលក់រាយបានធ្លាក់ចុះដល់ទៅ ២០%។

ទិន្នន័យនេះបង្ហាញថា ទីផ្សារបានផ្លាស់ប្តូរពី «ទីផ្សាររបស់អ្នកលក់» មកជា «ទីផ្សាររបស់អ្នកទិញ និងអ្នកជួល» ទាំងស្រុង។ ម្ចាស់អចលនទ្រព្យឥឡូវនេះ ត្រូវតែបន្ទន់ឥរិយាបថ និងផ្ដល់លក្ខខណ្ឌបង់ប្រាក់ឱ្យកាន់តែបត់បែន ដើម្បីរក្សាអតិថិជន។

លោកស្រីបានគូសបញ្ជាក់ថា «​​ឆ្នាំ ២០២៦ មិនមែនជាឆ្នាំដែលត្រូវអង្គុយរង់ចាំឱ្យទីផ្សារងើបឡើងវិញនោះទេ ប៉ុន្តែវាគឺជាឆ្នាំដែលត្រូវប្រើប្រាស់យុទ្ធសាស្ត្រឱ្យបានត្រឹមត្រូវ ដើម្បីឆ្លើយតបទៅកាន់ទីផ្សារ»

​ដើម្បីរីកចម្រើនក្នុងបរិបទថ្មីនេះ សិក្ខាសាលាបានផ្ដល់នូវអនុសាសន៍សំខាន់ៗ៖

​១. Total Return First៖ អ្នកវិនិយោគត្រូវគិតពីផលចំណេញសរុប (ចំណូលជួល + ការឡើងថ្លៃទ្រព្យ) ជាជាងសង្ឃឹមលើការឡើងថ្លៃតែមួយមុខ។

២. Realistic Feasibility Study៖ ឈប់ធ្វើការតាមអារម្មណ៍ ប៉ុន្តែធ្វើការតាមទិន្នន័យ។ ទាំងអ្នកវិនិយោគ ទាំងម្ចាស់គម្រោងត្រូវហ៊ានទទួលស្គាល់ការពិតនៃទីផ្សារការសហការជាមួយអ្នកជំនាញ ដើម្បីជៀសវាងហ័ន្តភ័យនិងបង្កើតប្រភេទអចលនទ្រព្យដែលទីផ្សាត្រូវការពិតប្រាកដ។

៣. សុវត្ថិភាពវិនិយោគ ឆ្នាំ ២០២៦ ៖ ទំនុកចិត្តគឺជារឿងចំបង ការមានយន្តការច្បាប់ និងការគ្រប់គ្រងមូលនិធិ (Trust Fund) ចំពោះប្រតិបត្តិការទិញលក់ឱ្យបានច្បាស់លាស់ ជាការការពារទាំងម្ចាស់ទ្រព្យ និងទាំងអ្នកទិញ។

យុទ្ធសាស្ត្រសំខាន់ដែលត្រូវបានលើកឡើង គឺការផ្លាស់ប្តូរទៅរកតម្រូវការប្រើប្រាស់ពិតប្រាកដរបស់អ្នកក្នុងស្រុក។ ការទស្សន៍ទាយសម្រាប់ឆ្នាំ ២០២៦ រួមមាន៖

* ការស្រូបយកការផ្គត់ផ្គង់ (Supply Normalization)៖ ការផ្គត់ផ្គង់ដែលលើសពីមុន នឹងត្រូវស្រូបយកដោយតម្រូវការរស់នៅពិតប្រាកដ។
* ជំម្រើសនៃការទិញលក់ (Selective Liquidity)៖ លុយក្នុងទីផ្សារមិនមែនអត់ទេ ប៉ុន្តែអ្នកវិនិយោគនឹង«រើស» ខ្លាំងណាស់។ លំហូរទុននឹងហូរទៅរកតែគម្រោងណាដែលមានភាពច្បាស់លាស់ និងតម្លៃសមរម្យ។
* តម្រូវការក្នុងស្រុកកើនឡើង៖ អតិថិជនក្នុងស្រុក និងសហគ្រាសក្នុងស្រុក (SMEs) នឹងក្លាយជាកម្លាំងចលករនាំមុខគេ។
* លំនៅឋានតម្លៃមធ្យម៖ គម្រោងដែលមានតម្លៃសមរម្យសម្រាប់គ្រួសារកម្ពុជា នឹងដឹកមុខទីផ្សារងើបឡើងវិញ៕