* Fresh Exclusive: កូរ៉េខាងជើងប្រកាសពន្លឿនការពង្រឹងនុយក្លេអ៊ែរ៖ តើហានិភ័យសង្គ្រាមថ្មីកំពុងកើនឡើងឬ?
* លោក ស៉ី ជីនពីង៖ មជ្ឈិមបូព៌ា មិនគួរក្លាយជាសមរភូមិប្រកួតប្រជែងរវាងមហាអំណាចឡើយ
* ប្រទេសចំនួន៣៣ជុំវិញពិភពលោក ណែនាំឱ្យប្រជាជនស្តុកទុកស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ដើម្បីត្រៀមខ្លួនសម្រាប់គ្រាអាសន្នណាមួយដែលអាចកើតឡើង
* ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយប្រជាជនចិន ផ្ញើសារថ្លែងអំណរគុណសម្ដេចតេជោ ហ៊ុន សែន ចំពោះលិខិតអបអរសាទរ ខួបលើកទី៧៧ ថ្ងៃបង្កើតសាធារណរដ្ឋប្រជាមានិតចិន
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន៖ មន្ត្រីការទូតត្រូវយល់ដឹងពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា តែមិនមែនឱ្យបោះបង់តួនាទីស្នូលរបស់ខ្លួននោះទេ
* កូរ៉េខាងជើងថាសមយុទ្ធនុយក្លេអ៊ែរអាមេរិក-កូរ៉េខាងត្បូង បង្ហាញភាពចាំបាច់សម្រាប់ការពង្រឹងកងកម្លាំងនុយក្លេអ៊ែរ
* ប្រធានាធិបតី ត្រាំ និងនាយករដ្ឋមន្រ្តីកាណាដា Mark Carney ពិភាក្សាអំពីបញ្ហាពាណិជ្ជកម្មដែលកំពុងជួបភាពតានតឹង
* UN បញ្ចប់បេសកម្មរក្សាសន្តិភាពនៅតំបន់សាហារ៉ាខាងលិច បន្ទាប់ពីមានវត្តមានអស់ ៣៥ឆ្នាំ
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសមេគង្គ-ឡានឆាង លើកទី១១ ចាប់ពីថ្ងៃទី៣-៤ ខែវិច្ឆិកានៅប្រទេសចិន
* ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមានពីចំណុចខ្សោយសុវត្ថិភាពនៅក្នុងកម្មវិធី Telegram សម្រាប់ប្រព័ន្ធប្រតិបត្តិការ Android និងជំរុញឱ្យធ្វើបច្ចុប្បន្នភាពកម្មវិធីជាបន្ទាន់
* កម្ពុជាធ្វើជាម្ចាស់ផ្ទះវេទិកាអន្តរជាតិ Black Swan Summit 2026 ដោយប្រមូលផ្តុំអ្នកជំនាញពីអាស៊ាន និងពិភពលោក
* មេដឹកនាំកំពូលអ៉ីរ៉ង់ ព្រមានអាមេរិកនិងអ៉ីស្រាអែលប្រឆាំងនឹងការវាយប្រហារថ្មី ក្រោយការគំរាមងពីលោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ
* កូរ៉េខាងជើង ប្រកាសពីការធ្វើតេស្តក្បាលគ្រាប់បែកចង្កោមបំពាក់លើមីស៉ីល
* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ពន្យល់ករណីចុះពិនិត្យផ្លែទុរេនលក់នៅផ្សារភូពុយ ខេត្តបាត់ដំបង និងបញ្ជាក់ពីយន្តការការពារសុវត្ថិភាពអ្នកប្រើប្រាស់ (Video inside)

04-05-2026 17:06

(ភ្នំពេញ)៖ បន្ទាប់ពីមានផ្ទុះការលើកឡើងរបស់មហាជន ចែកចាយព្រោងព្រៀត នៅលើបណ្ដាញសង្គម អំពី «ផ្លែទុរេន» ដែលសង្ស័យលួចនាំចូលពីថៃ នៅក្នុងខេត្ដបាត់ដំបង នាពេលថ្មីៗនេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៦នេះថា ភ្លាមៗបន្ទាប់ពីទទួលដំណឹងនេះ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចាត់ឱ្យមន្ត្រីជំនាញ ក.ប.ប សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្តបាត់ដំបង ចុះធ្វើការសម្ភាសន៍ជាមួយអាជីវកម្ម លក់ទុរេន នៅផ្សារភូពុយ ដោយពួកគាត់បានបញ្ជាក់ថា ទុរេនទាំងនោះទិញពីផ្សារនាគមាស និងពីខេត្តកំពង់ចាម មិនមែនជាទុរេនរបស់ថៃនោះទេ។

លោក ប៉ែន សុវិជាតិ បានគូសបញ្ជាក់ថា ការងាររបស់ក្រសួងពាណិជ្ជកម្ម គឺរក្សាសុវត្ថិភាពចំណីអាហារ សម្រាប់អ្នកប្រើប្រាស់ ដូច្នេះហើយ «ផ្លែទុរេន» ត្រូវធ្វើយ៉ាងម្ដេចកុំឲ្យមានសារធាតុគីមី ធ្វើឲ្យប៉ះពាល់ដល់សុខភាព។ ដើម្បីរក្សាសុវត្ថិភាពអ្នកប្រើប្រាស់ ក្រសួងពាណិជ្ជកម្ម បានបញ្ជូនក្រុមការងារផ្នែកមន្ទីរពិសោធន៍ចល័ត ទៅតាមផ្សារធំៗ ឬផ្សារបោះដុំ ហើយក៏ដូចជាផ្សារលក់រាយផ្សេងៗ ដើម្បីយកសំណាកគំរូមកពិនិត្យ ស្វែងរកសារធាតុហាមឃាត់។

ក្រសួងពាណិជ្ជកម្ម​ នៅតែបន្ដការយកចិត្ដទុកដាក់ និងតាមដានយ៉ាងម៉ឺងម៉ាត់ទៅលើទំនិញ «ផ្លែទុរេន» តាមការលើកឡើងរបស់មហាជន ក៏ដូចជាទៅការព្រួយបារម្ភរបស់អ្នកប្រើប្រាស់ ដើម្បីធ្វើយ៉ាងណាការពារអ្នកប្រើប្រាស់ កុំឲ្យទទួលរងគ្រោះពីចំណីអាហារគ្មានសុវត្ថិភាព។

លោក ប៉ែន សុវិជាតិ ក៏សូមឲ្យសាធារណជន ធ្វើរបាយការណ៍ ឬក៏ជូនដំណឹងមកក្រសួងពាណិជ្ជកម្ម តាមរយៈលេខ «១២៦៦» ក្នុងករណីរកឃើញថា មានទំនិញដែលប៉ះពាល់សារធាតុគីមី ឬដាក់ត្រាំសារធាតុគីមី ដូចករណីដែលលើកឡើងចំពោះផ្លែទុរេន។

លោកបន្ដទៀតថា ចំពោះករណីទាក់ទងនឹងផ្លែទុរេន នៅខេត្ដបាត់ដំបង ដែលថា លួចនាំចូលពីប្រទេសថៃ សូមបងប្អូនមហាជន ជួយផ្ដល់ព័ត៌មានបន្ថែម បើសិនជារកឃើញ ថាមានភស្ដុតាងជាក់ស្ដែងនៃការនាំចូលទំនិញរបៀបនេះ ហើយទំនិញរបៀបនេះ វាធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

លោកសង្កាត់ធ្ងន់ថា ចំពោះការទប់ស្កាត់ ឬស្វែងរកប្រភពទុរេននាំចូលនោះ ខាងក្រសួងពាណិជ្ជកម្ម មិនមានសមត្ថកិច្ចដល់នោះទេ គឺជាសមត្ថកិច្ចទាំងស្រុង របស់អាជ្ញាធរមានសមត្ថកិច្ចតាមច្រកព្រំដែន ហើយបើច្រកអន្ដរជាតិ គឺជាសមត្ថកិច្ចខាងគយ៕

សូមស្តាប់ការពន្យល់របស់លោក លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖