FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ឥទ្ធិពលនៃ​ការ​នាំ​ចូលទំនិញ​​បរទេស​​ មកលើ​ផលិតកម្មក្នុង​ស្រុករបស់​កម្ពុជា» សូមរង់ចាំទស្សនានៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

07-05-2026 09:36

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ឥទ្ធិពលនៃ​ការ​នាំ​ចូលទំនិញ​​បរទេស​ ​មកលើ​ផលិតកម្មក្នុង​ស្រុករបស់​កម្ពុជា» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស​ PPM-Confirel សម្របសម្រួលកម្មវិធីដោយ លោក អាន ស៊ីថាវ។

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕