* អ៊ីរ៉ង់ ព្រមានពង្រីកការវាយប្រហារហួសពីមូលដ្ឋានទ័ពអាមេរិក ប្រសិនបើប្រទេសឈូងសមុទ្រអនុញ្ញាតឱ្យអាមេរិកប្រើទឹកដីវាយប្រហារខ្លួន
* មេដឹកនាំកំពូលអ៊ីរ៉ង់៖ ភាពអរិភាពរបស់អាមេរិកនឹងនៅតែបន្ត មិនថាគណបក្សណាកាន់អំណាចឡើយ
* វិភាគអន្តរជាតិ៖ សង្រ្គាម ពន្ធគយ និងចិន តើជ័យជម្នះរបស់គណបក្សប្រជាធិបតេយ្យមានន័យយ៉ាងណា?
* តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កោតសរសើរកម្ពុជាលើការអនុវត្តផែនការសកម្មភាពជាតិស្តីពីការបង្ការ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារ
* ប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសថានឹងទទួលស្គាល់លទ្ធផលបោះឆ្នោត ក្រោយបក្សសាធាណរដ្ឋបាត់បង់ការគ្រប់គ្រងនៅសភាទាំងពីរ
* នារីចិនម្នាក់បាត់ខ្លួន ក្រោយទៅដល់ប្រទេសថៃ ដើម្បីជួបបុរសស្គាល់គ្នាតាមអនឡាញដែលសន្យាឲ្យទូរស័ព្ទ iPhone 18
* អ្នកដំណើរកប៉ាល់ទេសចរណ៍ Villa Vie Odyssey ចេញមុខបដិសេធថា មិនបានហៅក្រុងព្រះសីហនុ ថាជាទីក្រុង Scam ដូចការចុះផ្សាយរបស់កាសែត Financial Times ឬ Khaosod ឡើយ
* អ៉ីរ៉ង់៖ ប្រជាជនអាមេរិក បានបោះឆ្នោតឆ្លើយថា «ទេចំពោះសង្គ្រាម»
* BREAKING: គណបក្សប្រជាធិបតេយ្យឈ្នះអាសនៈភាគច្រើនគ្រប់គ្រងព្រឹទ្ធសភា ខណៈជិតយកបានរដ្ឋសភា
* រាជរដ្ឋាភិបាលចង់ប្រែក្លាយស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» ដែលជាគោលដៅទេសចរណ៍វប្បធម៌
* ថៃបញ្ជាឱ្យកងកម្លាំងតាមព្រំដែនត្រៀមជម្លៀសជនស៊ីវិល ចំពោះមុខការបន្តប្រយុទ្ធគ្នាក្នុងសង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំបញ្ជូននិស្សិតទៅរៀនសូត្រក្រៅប្រទេសលើជំនាញគ្រប់បណ្ណសារដ្ឋាន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការធ្វើទំនើបកម្មបណ្ណសារដ្ឋានជាតិ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន, ធ្វើវិសោធនកម្មចាំបាច់ណាមួយចំពោះច្បាប់ស្តីពីបណ្ណសារ ឱ្យស្របតាមសា្ថនភាពនៃការវិវត្តរបស់សង្គម សេដ្ឋកិច្ចកម្ពុជា និង ពិភពលោកនាពេលបច្ចុប្បន្ន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការកត់សម្គាល់កូនខ្មែររៀនសូត្រស្រាវជ្រាវពីប្រវត្តិសាស្ត្រខ្លួន ដែលសរសេរដោយជនបរទេស។ ដូច្នេះត្រូវលើកទឹកចិត្តឱ្យកូនខ្មែរចងក្រងប្រវត្តិសាស្ត្ររបស់ខ្លួន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា មិនគួររំលាយចូលគ្នារវាងបណ្ណសារជាតិ និងបណ្តាល័យជាតិនោះទេ តែត្រូវមានប្រព័ន្ធគ្រប់គ្រងតែមួយ។
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

រាជរដ្ឋាភិបាលកម្ពុជានឹងផ្ដល់លក្ខខណ្ឌងាយស្រួល ដល់វិស័យឯកជន ដើម្បីអភិវឌ្ឍន៍រ៉ែ និងថាមពល រាប់ទាំងការចម្រាញ់ប្រេង (Video inside)

08-05-2026 10:45

(ភ្នំពេញ)៖ លោក កែវ រតនៈ អនុប្រធានទី៣នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជារដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជានឹងបង្កលក្ខខណ្ឌងាយស្រួល ដើម្បីឲ្យវិស័យឯកជន អាចចូលរួមអភិវឌ្ឍន៍រ៉ែ និងថាមពល រាប់ទាំងការចម្រាញ់ប្រេង នៅក្នុងប្រទេសកម្ពុជា។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក កែវ រតនៈ អញ្ជើញចូលរួមបិទវេទិកាវិនិយោគកម្ពុជា ឆ្នាំ២០២៦ ក្រោមមូលបទ «ការពង្រឹងភាពធន់តាមរយៈ ការថែទាំវិនិយោគ ប្រកបដោយភាពបុរេសកម្ម និងភាពជាដៃគូយុទ្ធសាស្ត្រ» នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៦។

រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងវិស័យរ៉ែ និងថាមពល ក៏នៅតែមានកាលានុវត្ដភាពខ្ពស់ ក្នុងការចូលរួមរបស់វិស័យឯកជន, រាជរដ្ឋាភិបាល នឹងបង្កលក្ខខណ្ឌទាំងឡាយណាចាំបាច់ទាំងអស់ ឲ្យវិស័យឯកជនអាចចូលរួមអភិវឌ្ឍន៍រ៉ែ និងថាមពល រាប់ទាំងការចម្រាញ់ប្រេង»។

ស្របជាគ្នានេះ រដ្ឋមន្ដ្រី កែវ រតនៈ ក៏បានលើកឡើងផងដែរថា រឿងបញ្ហារ៉ែរបស់កម្ពុជា ក៏ដូចជារ៉ែនៅក្នុងពិភពលោក គឺកម្ពុជានឹងនូវអភិវឌ្ឍន៍រ៉ែ ដែលជាវិស័យយុទ្ធសាស្ដ្រមួយ សម្រាប់ប្រទេសនានាលើពិភពលោក ក៏ដូចជាកម្ពុជាផងដែរ។

រដ្ឋមន្ដ្រី កែវ រតនៈ បានលើកឡើងថា បើសិនជានៅប្រទេសគេ ចេះយកថ្មមកធ្វើជាផ្ទះ និងផ្លូវបាន កម្ពុជាក៏ត្រូវការយកថ្មមកធ្វើផ្ទះ និងធ្វើផ្លូវបានដូចគ្នា ប៉ុន្ដែកម្ពុជាមានអភិក្រមច្បាស់លាស់របស់យើង។

រដ្ឋមន្ដ្រី កែវ រតនៈ បានបញ្ជាក់ថា កន្លែងធ្វើរ៉ែដាច់ខាតត្រូវតែជាកន្លែងមួយ ដែលត្រូវបានសិក្សាច្បាស់លាស់ និងមានការឯកភាពពីសហគមន៍ ពីក្រសួងបរិស្ថាន។

បន្ថែមពីនោះទៀត រដ្ឋមន្ដ្រី កែវ រតនៈ បានគូសបញ្ជាក់ថា នៅប្រទេសកម្ពុជា ដីកោះ ដីព្រៃ ដីមាត់បឹង ដីជ្រោះ សុទ្ធសឹងតែជាដីរបស់រដ្ឋ និងជាតំបន់ការពារ ប៉ុន្ដែនៅក្នុងតំបន់ការពារ មានកន្លែងខ្លះអភិវឌ្ឍន៍បាន និងកន្លែងខ្លះអភិវឌ្ឍន៍មិនបាន៕

សូមស្តាប់ការលើកឡើងរបស់លោក កែវ រតនៈ៖