* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អគ្គនាយក SME Bank: កំណើនសេដ្ឋកិច្ចកម្ពុជាខ្ទង់ ៤% នៅឆ្នាំ២០២៦ ជាតួលេខមិនអាក្រក់ទេ ធៀបប្រទេសក្នុងតំបន់ (Video inside)

08-05-2026 11:38

(ភ្នំពេញ)៖ លោក ជា សុភ័ក្ត អគ្គនាយកនៃធនាគារ សហគ្រាសធុនតូច និងមធ្យម (SME Bank) បានលើកឡើងថា ផ្អែកតាម​ការ​ព្យាកររបស់​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ សេដ្ឋកិច្ចកម្ពុជាមាន​កំណើន​ប្រមាណ ៤,២% នៅឆ្នាំ២០២៦នេះ ដែល​ជាតួលេខមិនអាក្រក់ទេ បើធៀបនឹងប្រទេសក្នុងតំបន់។

លោក ជា សុភ័ក្ត បានលើកឡើងបែបនេះ ក្នុងឱកាសតំណាងបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល SME Bank និងលោកស្រីឧកញ៉ា បណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា (CPMEC) សហការរៀបចំកិច្ចប្រជុំជាមួយម្ចាស់សិប្បកម្ម និងអាជីវកម្ម​ ខ្នាតមីក្រូ តូច និងមធ្យម ដែលមានផលិតផលខ្មែរជាច្រើនមុខ នាថ្ងៃពុធ ទី៦ ខែឧសភា ឆ្នាំ២០២៦ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍន៍ធុរកិច្ច។

លោកអគ្គនាយក បានបញ្ជាក់យ៉ាងដូច្នេះថា «ការព្យាករកំណើនក្នុងឆ្នាំ២០២៦ ខ្ទង់ ៤,២% ទាបជាងឆ្នាំ២០២៥ មួយពិន្ទុភាគរយ។ ក្នុងសេដ្ឋកិច្ច មួយពិន្ទុភាគរយធំ សំខាន់ ប៉ុន្តែយើងត្រូវទទួលស្គាល់ថា ហេតុផលអ្វីបានជាវាធ្លាក់»។

លោកបានបន្តថា នៅក្នុងនោះ មានទិដ្ឋភាពមួយចំនួនធំៗ ដែលធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាទាបជាបមុន រួមមាន ទីមួយ ប្រេង ទីពីរ រឿងព្រំដែន និងទីបី បញ្ហាចាត់វិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

កំណើនសេដ្ឋកិច្ចប្រទេសទាំង១១ នៅអាស៊ាន ក្នុងឆ្នាំ២០២២៦ រួមមាន៖

* វៀតណាម រង្វង់ (៦.០% - ៦.៤%)
* ហ្វីលីពីន រង្វង់ (៥.៣% - ៥.៧%)
* កម្ពុជារង្វង់ (៤.២% - ៥.០%)
* ឥណ្ឌូណេស៉ី រង្វង់ (៤.៧% - ៥.១%)
* ម៉ាឡេស៉ី រង្វង់ (៤.០% - ៤.៤%)
* ទីម័រខាងកើត ប្រហែល ៤.១%
* ឡាវ ប្រហែល ៣.៥%
* ប្រុយណេ ប្រហែល ១.៥%
* សិង្ហបុរី រង្វង់ ១.៤% - ២.១%
* ថៃ រង្វង់ ១.៣% - ១.៦%
* មីយ៉ាន់ម៉ា ទាបបំផុត៕