ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖ គួរមានការកំណត់ពីបរិមាណទំនិញ ដែលផលិតក្រៅស្រុក ហើយវេចខ្ចប់ជាផលិតផលខ្មែរ ដើម្បីការពារការផលិតក្នុងស្រុក (Video inside)

08-05-2026 13:59

(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស PPM-Confirel បានលើកជាយោបល់ថា គួរតែមានការកំណត់ពីបរិមាណទំនិញ ដែលផលិតក្រៅស្រុក ហើយវេចខ្ចប់ជាផលិតផលខ្មែរ និងស្តង់ដារគុណភាពឱ្យច្បាស់ ដើម្បីកុំជះផលអវិជ្ជមានដល់ការផលិតក្នុងស្រុក។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃ​ការ​នាំ​ចូលទំនិញ​​បរទេស​​មកលើ​ផលិតកម្មក្នុង​ស្រុករបស់​កម្ពុជា» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង បានបញ្ជាក់យ៉ាងដូច្នេះថា «តើច្បាប់នៃការផលិតផលខ្មែរ នៅក្រៅស្រុក តើយើងមានហើយឬនៅ? បើមានហើយ តើមានការអនុវត្ដត្រឹមត្រូវ ឬទេ? ដើម្បីយើងនាំគ្នាជំរុញឲ្យផលិតផលក្នុងស្រុក ចាប់រីកបន្ដិចម្ដងៗ ដើម្បីជំនួសនូវការនាំចូល»

សូមស្តាប់ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖