ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖ ការខ្វះជំនឿ និងការប្រកួតប្រជែងមិនស្មោះត្រង់ ធ្វើឱ្យទំនុកចិត្តលើការប្រើប្រាស់ផលិតផលខ្មែរថយចុះ ដែលត្រូវរួមគ្នាស្តារទំនុកចិត្តឡើងវិញ (Video inside)
08-05-2026 14:02
(ភ្នំពេញ)៖ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស PPM-Confirel បានលើកឡើងថា មុនពេលដែលកម្ពុជាកើតមានសង្រ្គាមផ្ទៃក្នុង ទំនុកចិត្តនៃប្រើប្រាស់ផលិតផលខ្មែរ មានរហូត៧០% ប៉ុន្តែយ៉ាងនេះក្តីដោយសារ ការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ រួមនឹងការខ្វះជំនឿ និងការប្រកួតប្រជែងមិនស្មោះត្រង់ បានធ្វើឱ្យទំនុកចិត្តនៃការប្រើប្រាស់ផលិតផលខ្មែរថយចុះពី៧០%មក១០%។
លោកបន្ថែមថា ការថយចុះនៃទំនុកចិត្តនេះ ទាមទារឱ្យមានការរួមគ្នាស្តារទំនុកចិត្តឡើងវិញ តាមរយៈការពង្រឹងការផលិត ផលិតផលឱ្យមានគុណភាពស្តង់ដារ បំពេញតាមតម្រូវការទីផ្សារ។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការនាំចូលទំនិញបរទេសមកលើផលិតកម្មក្នុងស្រុករបស់កម្ពុជា»៕
សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖











