ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖ ចង់ឱ្យខ្លួនឯងខ្លាំង ទាល់តែយើងទទួលស្គាល់ការពិតនូវចំណុចខ្វះខាត និងព្យាយាមបំពេញចំណុចខ្វះខាតនោះ (Video inside)
08-05-2026 14:03
(ភ្នំពេញ)៖ អ្នកជំនួញជើងចាស់ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស PPM-Confirel មានប្រសាសន៍ថា ដើម្បីធ្វើឱ្យសហគ្រាសក្នុងស្រុក និងការផលិតកាន់តែខ្លាំង លុះត្រាតែយើងហ៊ានទទួលស្គាល់ការពិតពីចំណុចខ្វះខាតរបស់ខ្លួន ហើយដឹងថា ខ្លួនស្ថិតនៅកម្រិតណា។
លោកលើកឡើង បច្ចុប្បន្ននេះ សហគ្រាសក្នុងស្រុកខ្លះ មានការអភិវឌ្ឍន៍ច្រើន ប៉ុន្តែត្រូវតែរួមគ្នាទាំងអស់ និងព្យាយាមបំពេញចំណុចខ្វះខាតនោះ។
ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS កិច្ចពិភាក្សាលើប្រធានបទ៖ «ឥទ្ធិពលនៃការនាំចូលទំនិញបរទេសមកលើផលិតកម្មក្នុងស្រុករបស់កម្ពុជា»៕
សូមស្តាប់ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖










