* ជើងហោះហើរជាច្រើននៅអឺរ៉ុប បង្ខំចិត្តប្តូរទិសដៅចុះចតបន្ទាន់សាជាថ្មី ដោយសារការគំរាមបំផ្ទុះគ្រាប់បែកក្លែងក្លាយ
* វិភាគអន្តរជាតិ៖ ២ឆ្នាំចុងក្រោយនៃអាណត្តិរបស់លោក ត្រាំ តើពិភពលោកនឹងបានឃើញសង្រ្គាម ឬសន្តិភាព?
* តុលាការព្រហ្មទណ្ឌថៃ ចេញដីកាចាប់ខ្លួនអតីតបវរកញ្ញាថៃ Boom Panadda និងស្វាមី ពីបទឆបោកប្រាក់សប្បុរសធម៌ និងលាងលុយកខ្វក់
* ជួបសម្តេចនាយករដ្ឋមន្ត្រី, នាយកប្រតិបត្តិអង្គការ HFHI កោតសរសើរគោលនយោបាយអភិវឌ្ឍលំនៅដ្ឋានរបស់កម្ពុជា
* ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ប្តេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* សេតវិមានក្រើនរំលឹកថា លោក ដូណាល់ ត្រាំ «នៅតែជាប្រធានាធិបតីរបស់អ្នក» ក្រោយបក្សសាធារណរដ្ឋរងបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិ
* ពីអតីតបវរកញ្ញាក្លាយទៅជាជនសង្ស័យក្នុងសំណុំរឿងឆបោក៖ រឿងអាស្រូវមូលនិធិសប្បុរសធម៌ ដែលកំពុងអង្រួនប្រទេសថៃ
* រាជរដ្ឋាភិបាលដាក់គោលដៅប្រមូលចំណូលឱ្យបានប្រមាណជិត ៨ពាន់លានដុល្លារ នៅឆ្នាំ២០២៧, គយ និងពន្ធដារ ត្រូវរកចំណូលឱ្យបានប្រមាណជិត ៧ ពាន់លានដុល្លារ
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

យល់ដឹងពីជំនួញ៖ អ្នកជំនួញជើងចាស់លើកឡើងថា ការបង្កើត ឬរៀបចំឱ្យមានខ្សែច្រវាក់ផ្គត់ផ្គង់ដែលអាចគ្រប់គ្រងបាន នឹងអាចជៀសវាងបាននូវការក្លែងបន្លំផលិតផលនាំចូល ថាជាផលិតផលក្នុងស្រុក (Video inside)

10-05-2026 07:30

(ភ្នំពេញ)៖ ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ មានសារៈសំខាន់សម្រាប់អាជីវកម្មគ្រប់ប្រភេទ មិនថាទាំងអាជីវកម្មទំហំធំ ឬតូចនោះទេ ក៏ដូចជាការជំរុញការផលិតសម្រាប់ផ្គត់ផ្គង់នៅក្នុងប្រទេស។

អ្នកជំនួញជើងចាស់ ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយកសហគ្រាស PPM-Confirel មានប្រសាសន៍ថា ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain) នៅក្នុងប្រទេសមានសារៈសំខាន់ក្នុងខ្សែច្រវាក់នៃការផលិត និងផ្គត់ផ្គង់នៅកម្ពុជា ជាពិសេសនឹងជួយជៀសវាងបាននូវការក្លែងបន្លំផលិតផលនាំចូល ថាជាផលិតផលក្នុងស្រុក។ ជាក់ស្តែង បើសិនជាយើងអាចគ្រប់បាននូវបរិមាណផលិតផល ចាប់តាំងដំណើរការផលិត រហូតដល់ដៃអតិថិជន នោះនឹងមិនអាចមានការនាំចូលផលិតផលដូចគ្នានោះមកបន្លំបានឡើយ។

ការគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ (Supply Chain Management) គឺជាការគ្រប់គ្រងលំហូរទំនិញ ឬសេវាកម្ម រួមទាំងព័ត៌មាន និងទិន្នន័យពាក់ព័ន្ធផ្សេងៗ ដោយគិតចាប់តាំងពីដំណើរការផលិតវត្ថុធាតុដើម រហូតផលិតផលដល់ដៃអតិថិជន។

ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង មានប្រសាសន៍ថា ដោយសារតែការមិនអាចគ្រប់គ្រងបាននូវខ្សែច្រវាក់ផ្គត់ផ្គង់ ងាយនាំឱ្ អ្នករកស៊ីខ្លះបន្លំផលិតផល។ ដើម្បីគ្រប់គ្រងបាននូវខ្សែច្រវាក់ផ្គត់ផ្គង់ ទាមទារឱ្យមានការចូលរួមទាំងអស់គ្នា ចាប់តាំងពីអ្នកដាំ អ្នកផលិត អ្នកចែកចាយ និងអ្នកផ្គត់ផ្គង់ជាដើម៕

សូមស្តាប់ការលើកឡើងរបស់ឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង៖