* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់ ធ្លាក់ចុះ៤% នៅ៤ខែដំបូងឆ្នាំនេះ

15-05-2026 15:26

(ភ្នំពេញ)៖ រយៈពេល៤ខែ ឆ្នាំ២០២៦នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសជាង ២លាននាក់ ថយចុះ៤% បើធៀបទៅនឹងរយៈពេល ៤ខែដូចគ្នា ឆ្នាំ២០២៥។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ស៉ីន ចាន់សិរីវុត្ថា បានបញ្ជាក់ថា រយៈពេល៤ខែ ដើមឆ្នាំ២០២៦ ដោយគិតពីខែមករា ដល់មេសា អាកាសយានដ្ឋានអន្តរជាតិទាំង៣ (តេជោ-សៀមរាបអង្គរ-ព្រះសីហនុ) ទទួលជើងហោះហើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង២ម៉ឺនជើង (២៣,២០៤ ជើង) មានការកើនឡើងប្រមាណ២% ។

សម្រាប់អ្នកដំណើរចេញ-ចូល (ទ្វេទិស) មានចំនួនជាង២លាននាក់ (២,៤២៨,០០៩ នាក់) មានការថយចុះប្រមាណ៤%។ ដោយឡែកទំនិញតាមផ្លូវអាកាសចេញ-ចូល (ទ្វេទិស) មានចំនួនជាង៣០ពាន់តោន (៣០,៤៤៨ តោន) មានការកើនឡើងប្រមាណ៣៦%។

លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងទៀតថា បើគិតត្រឹមថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ មានក្រុមហ៊ុនអាកាសចរណ៍ ដែលកំពុងប្រតិបត្តិការហោះហើរចេញ-ចូលមានចំនួន ៣៣ ក្រុមហ៊ុន (រួមមានក្រុមហ៊ុនក្នុងស្រុក ៤ និងអន្តរជាតិ ២៩) ដែលមានជើងហោះហើរ (ទ្វេទិស) អាកាសយានដ្ឋានអន្តរជាតិតេជោ មានចំនួន៧០៨ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចំនួន ២២៤ ជើង/សប្តាហ៍, អាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ មានចំនួន ៥០ជើង/សប្តាហ៍ និងអាកាសយានដ្ឋានតារាសាគរ ចំនួន ៤ ជើង/សប្តាហ៍ (ទ្វេទិស) ជាជើងហោះហើរក្នុងស្រុករវាងព្រលានយន្តហោះតេជោអន្តរជាតិ និងព្រលានយន្តហោះតារាសាគរ។

លោកកត់សម្គាល់ថា ជើងហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ឡាវ (Lao Airlines – QV) ត្រូវបានផ្អាកជាបណ្តោះអាសន្ន។ ចំណែកឯកជើងហោះហើរចេញ-ចូល រវាងបាងកក-ភ្នំពេញ-បាងកក ក៏មានការថមថយមួយចំនួនផងដែរ។

បើតាមលោក ស៉ីន ចាន់សិរីវុត្ថា, បច្ចុប្បន្ន កម្ពុជាប្រតិបត្តិការហោះហើរ មានការតភ្ជាប់ជាមួយតំបន់មជ្ឈិមបូព៌ាចំនួន និងមជ្ឈមណ្ឌលអាកាសចរណ៍សំខាន់ៗ ចំនួន៥២ជើង/សប្ដាហ៍ ដែលតភ្ជាប់ដោយផ្ទាល់មកកាន់កម្ពុជា តាមមជ្ឈមណ្ឌលអាកាសចរណ៍មជ្ឈិមបូព៌ា/តំបន់ឈូងសមុទ្រ រួមមាន Qatar Airways - QR (មជ្ឈមណ្ឌលទីក្រុងដូហា), Emirates Airlines - EK (មជ្ឈមណ្ឌលទីក្រុងឌូបៃ), Etihad Airways - EY (មជ្ឈមណ្ឌលទីក្រុងអាប៊ូដាប៊ី) និងTurkish Airlines-TK (មជ្ឈមណ្ឌលទីក្រុងអ៊ីស្តង់ប៊ុល)

ក្រុមហ៊ុនអាកាសចរណ៍ទាំងនេះ មានតួនាទីជាខ្សែភ្ជាប់សំខាន់របស់កម្ពុជា ទៅកាន់៖ អឺរ៉ុប, អាមេរិកខាងជើង, អាហ្វ្រិក និងទេសចរណ៍ចូលមកពីតំបន់មជ្ឈិមបូព៌ា។ មជ្ឈមណ្ឌលអាកាសចរណ៍ទាំងនេះ បម្រើជាច្រកផ្លាស់ប្តូរជើងហោះហើរ សម្រាប់ចរាចរណ៍អ្នកដំណើរចូល និងចេញពីកម្ពុជា៕