* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ដំណោះស្រាយបញ្ហាទុន, អគ្គនាយក ARDB ប្រាប់កសិករថា ARDB គឺជំរើសដ៏ល្អមួយសម្រាប់បងប្អូនប្រជាកសិករ !

16-05-2026 17:44

(កណ្តាល)៖ បណ្ឌិត កៅ ថាច អគ្គនាយកធនាគារ ARDB និងជាប្រធានសមាគមបណ្តាញកសិករតេជោ ព្រមទាំងសហការី នៅថ្ងៃសៅរ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល។

នៅក្នុងកម្មវិធីសំណេះសំណាលនោះក៏មានការអញ្ជើញចូលរួមពី លោក ឆែ វណ្ណឌី អភិបាលនៃគណៈអភិបាលស្រុកកោះធំ លោកមេឃុំ និងមន្ត្រីកសិកម្មឃុំ រួមទាំង ប្រជាកសិករសរុបប្រហែលចំនួន ៥០០នាក់។

បណ្ឌិត កៅ ថាច បានមានប្រសាសន៍ក្នុងឱកាសនោះថា ការជួបសំណេះសំណាលក្នុងថ្ងៃនេះមានគោលបំណងធំបំផុតគឺចង់បង្ហាញពីសមាគមបណ្ដាញកសិករតេជោ ជូនបងប្អូនប្រជាកសិករ និងវិស័យកសិកម្មកម្ពុជា ដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងសង្គ្រាមនៅអ៊ុយក្រែន។

បណ្ឌិត កៅ ថាច បានមានប្រសាសន៍សង្កត់ធ្ងន់ថា វិស័យកសិកម្ម ក្នុងបរិបទពិភពលោកដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាមនៅតំបន់មជ្ឈឹមបូព៌ា និងអ៊ុយក្រែន មិនមែនប៉ះពាល់តែនៅក្នុងប្រទេសកម្ពុជាទេ ប៉ុន្តែវាបានប៉ះពាល់នៅទូទាំងពិភពលោក។

លោកបណ្ឌិតពន្យល់ទៀតថា សង្គ្រាមនៅមជ្ឈឹមបូព៌ា និងអ៊ុយក្រែននេះ បានរុញឱ្យតម្លៃប្រេងឥន្ទនៈ ជី និងថ្នាំកសិកម្មឡើងថ្លៃខ្ពស់ ដែលនេះមិនទាន់បានគិតដល់ការឡើងថ្លៃចំណីអាហារនៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជានៅឡើយទេ ។

លោកបណ្ឌិតបន្ថែមទៀតថា ការលើកឡើងពីវិបត្តិទាំងពីរខាងលើនេះ គឺចង់ជម្រាបជូនបងប្អូនកសិករនៅក្នុងស្រុកកោះធំនេះ ដើម្បីត្រៀមខ្លួនរកដំណោះស្រាយទុកជាមុន ។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានលើកឡើងថែមទៀតថា វិស័យកសិកម្ម មិនមែនជាវិស័យអាទិភាពរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់នាពេលបច្ចុប្បន្ននេះទេ គឺ វិស័យនេះ គឺជាវិស័យដ៏សំខាន់បំផុត និងត្រូវបានអនុវត្តចាប់តាំងពីសម័យអង្គរមកម៉្លេះ ព្រោះវាជាជន្ទល់សេដ្ឋកិច្ចដ៏រឹងមាំ និងមានភស្តុតាងជាច្រើននៅក្នុងតំបន់អង្គរ។

ត្រង់ចំណុចនេះដែរ លោកបណ្ឌិត បានមានប្រសាសន៍ចាត់ទុកថា មិនថានៅក្នុងសម័យអង្គរ និងបច្ចុប្បន្ននេះទេ វិស័យកសិកម្ម និងកសិករ គឺរួមរស់នៅជាមួយគ្នាជារៀងរហូត គឺមិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ ដែលនេះបង្ហាញថា ជាសត្យានុម័ត និងមិនអាចប្រកែកបាន។

ក្នុងឱកាសនោះដែរ លោកបណ្ឌិត បានពន្យល់ដល់កសិករទៀតថា រឿងកសិកម្មដែលមានតម្លៃទាប ដែលបញ្ហាប្រឈមនេះគឺជាឱកាសខ្ពស់សម្រាប់វិស័យកសិកម្មត្រូវបង្កើនការផលិតដើម្បីផ្គត់ផ្គង់ក្នុងស្រុកជំនួសការនាំចូល ខណៈដែលពិភពលោកកំពុងខ្វះស្បៀងដោយសារគ្រោះធម្មជាតិ តម្លៃប្រេងឥន្ធនៈ និងជីឡើងថ្លៃ ធ្វើឱ្យថ្លៃផលិតក្នុងវិស័យកសិកម្មបានតម្លៃខ្ពស់ ផងដែរ។

ជាមួយគ្នានេះ លោកបណ្ឌិត បានផ្តល់ការណែនាំ និងលើកទឹកចិត្តដល់ប្រជាកសិករឱ្យរួបរួមគ្នាផលិតជីធម្មជាតិ និងជីកំប៉ុស្តដោយខ្លួនឯងក្នុងសហគមន៍ ដើម្បីធានាគុណភាព និងសុវត្ថិភាពផលិតផលក្នុងស្រុកដល់អ្នកបរិភោគ ។ បើមិនទាន់ចេះពីការផលិតទេ កសិករអាចស្វែងរកនៅលើបណ្តាញសង្គមយូធូបពីនីតិវិធីនៃការផលិតបាន ។ ត្រង់ចំណុចនេះ ឯកឧត្តមបណ្ឌិតចាត់ទុកថា វាជា«បណ្ណាល័យពិភពលោក»ដែលកសិករអាចស្វែងរកព័ត៌មានផ្សេងៗបានជាច្រើន ។

លើសពីនេះទៀត លោកបណ្ឌិតប្រតិភូក៏បានផ្តល់អនុសាសន៍ថា ការធ្វើកសិកម្ម និងដាំដុះដំណាំគ្រប់ប្រភេទក៏ដោយ គឺត្រូវរកឱ្យឃើញតម្លៃផលិតដើមក្នុង១ឯកតា ឧទាហរណ៍ ផលិតស្រូវ១គីឡូក្រាម ចំណាយប្រាក់អស់ប៉ុន្មានរៀល ទើបយើងរកផលចំណេញឃើញ និយាយបែបនេះ គឺដើម្បីប្រែក្លាយបងប្អូនទៅជាកសិករសហគ្រិន។

ជាមួយគ្នានោះ លោកបណ្ឌិតប្រតិភូបានអំពាវនាវឱ្យបងប្អូនប្រជាកសិករ ចូលរួមជាមួយនឹងសមាគមបណ្តាញកសិករតេជោ ដែលបង្កើតឡើងក្នុងបំណងបម្រើបងប្អូនប្រជាកសិករ ពោលគឺសមាគមនឹងធ្វើជា៖ (១) ខែល ឬឆ័ត្រ សម្រាប់កសិករជ្រកគឺជារួម ចូលរួមការពារភាពត្រឹមត្រូវឬស្របច្បាប់របស់កសិករ ឬការពារពីការំលោភបំពាន កេងចំណេញលើកសិករ និង(២) សមាគមធ្វើជាស្ពានឱ្យបបងប្អូនដើរឬក៏ភ្ជាប់ទៅនឹងឱកាសផ្សេងៗ ដូចជាឱកាសការទទួលបានបច្ចេកទេស និងព័ត៌មានទីផ្សារ ជាពិសេសជាស្ពានក្នុងតភ្ជាប់សម្លេងរបស់កសិករទៅស្ថាប័នមានសមត្ថកិច្ច ឬសហគមជាតិ និងអន្តរជាតិ ដែលមិនត្រូវទុកសម្លេងរបស់កសិករណាម្នាក់ចោលឡើយ។

ក្នុងការរកដំណោះស្រាយបញ្ហាទុនសម្រាប់ធ្វើវិស័យកសិកម្មរបស់កសិករនៅក្នុងស្រុកកោះធំ ដែលមិនមានទ្រព្យបញ្ចាំ លោកបណ្ឌិត ក៏បានលើកឡើងពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម គឺជំរើសដ៏ល្អមួយសម្រាប់បងប្អូនប្រជាកសិករ ដែលមិនទាន់មានធនាគារក្នុងស្រុកណាមួយដូច ព្រោះបានបង្កើតឱ្យមានត្រីភាគី ដើម្បីដោះស្រាយបញ្ហាផលិតផលកសិកម្មឱ្យមាន ការផលិត និងទីផ្សារក្នុងតម្លៃមួយសមរម្យ។

សូមបញ្ជាក់ថា សមាគមបណ្តាញកសិករតេជោ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមការអភិវឌ្ឍវិស័យកសិកម្ម និងសេដ្ឋកិច្ចជនបទ តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម ចូលរួមសម្របសម្រួលធ្វើពិពិធកម្មកសិកម្ម និងកសិពាណិជ្ជកម្ម ដោយផ្តល់សេវាបច្ចេកទេស ការផ្សព្វផ្សាយកសិផល និងការផ្តល់ព័ត៌មានទីផ្សារផលិតផលកសិកម្ម។

ក្រោយពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយប្រជាកសិករ រួចមកបណ្ឌិត កៅ ថាច និងក្រុមការងារបានបន្តចុះទស្សនកិច្ចកសិដ្ឋានបន្លែសុវត្ថិភាពកោះធំ ស្ថិតនៅក្នុងភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល៕