* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

សេដ្ឋកិច្ចរីកចម្រើនឆាប់រហ័ស និងមានស្ថេរភាព ទើបក្រុមហ៊ុន GAZ របស់រុស្ស៊ី សម្រេចឈានជើងចូលទីផ្សាររថយន្តនៅកម្ពុជា

17-05-2026 11:11

(ភ្នំពេញ)៖ លោក Dolgov Leonid នាយកផ្នែកនាំចេញនៃក្រុមហ៊ុន GAZ ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងមានប្រវត្តិសាស្ត្រយូរលង់បំផុតមួយរបស់ប្រទេសរុស្ស៊ី បានសម្រេសចិត្តឈានជើងចូលមកកាន់ទីផ្សាររថយន្តនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីមើលឃើញថា សេដ្ឋកិច្ចនៃប្រទេសកម្ពុជា មានការរីកចម្រើនឆាប់រហ័ស និងមានស្ថេរភាព បើទោះជាស្ថិតនៅក្នុងបរិបទដែលពិភពលោកមានការប្រែប្រួលយ៉ាងណាក្ដី។ នេះបើតាមការបញ្ជាក់របស់លោក មកកាន់បណ្ដាញព័ត៌មាន Fresh News ។

លោក Dolgov Leonid បានឲ្យដឹងថា៖ «ក្រុមហ៊ុន GAZ ជឿជាក់ថា ជម្លោះនិងបញ្ហានានាគឺជារឿងបណ្តោះអាសន្នប៉ុណ្ណោះ។ ប៉ុន្តែមានការរីកចម្រើនសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនៅក្នុងប្រទេសកម្ពុជា ហើយវាគឺជារយៈពេលវែង ដែលត្រូវបានបង្ហាញឱ្យឃើញរួចមកហើយ។ យើងចង់រួមចំណែកដល់ការរីកចម្រើនសេដ្ឋកិច្ចនេះ និងជួយដល់អាជីវកម្មខ្នាតតូចនិងមធ្យមក្នុងស្រុកឱ្យរីកចម្រើនកាន់តែប្រសើរឡើង កាត់បន្ថយថ្លៃដើមដឹកជញ្ជូន (ឡូជីស្ទីក) របស់ពួកគេ និងផ្តល់សេវាកម្មកាន់តែល្អសម្រាប់អ្នកដំណើរ។ ដូច្នេះយើងគិតគូរពីយុទ្ធសាស្ត្ររយៈពេលវែង។ នោះហើយជាមូលហេតុដែលយើងផ្តោតសំខាន់ មិនមែនលើដំណោះស្រាយរថយន្តដឹកទំនិញ ឬរថយន្តបើកបរគ្រប់ស្ថានភាពផ្លូវ (off-road) សម្រាប់យោធា ឬសម្រាប់ប៉ូលីសនោះទេ។ យើងចង់បង្ហាញផលិតផលរបស់យើងសម្រាប់អាជីវកម្ម»

សូមជម្រាបថា ក្រុមហ៊ុន GAZ (Gorkovsky Avtomobilny Zavod) គឺជាក្រុមហ៊ុនផលិតរថយន្តដ៏ធំ និងមានប្រវត្តិសាស្ត្រយូរលង់បំផុតមួយរបស់ប្រទេសរុស្ស៊ី។ បង្កើតឡើងក្នុងឆ្នាំ១៩៣២ ក្រុមហ៊ុននេះបានដើរតួយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច និងវិស័យដឹកជញ្ជូនរបស់រុស្ស៊ី តាំងពីសម័យសហភាពសូវៀតរហូតមកដល់បច្ចុប្បន្ន។ រថយន្តដែលផលិតដោយ GAZ មានចំណុចពិសេសដូចជា ភាពធន់នៃរថយន្ត GAZ ត្រូវបានរចនាឡើងសម្រាប់ទប់ទល់នឹងអាកាសធាតុត្រជាក់ខ្លាំងនៅរុស្ស៊ី និងស្ថានភាពផ្លូវដែលមិនរាបស្មើ។ មានតម្លៃសមរម្យ បើធៀបនឹងរថយន្តមកពីអឺរ៉ុបខាងលិច ឬជប៉ុន រថយន្ត GAZ មានតម្លៃធូរថ្លៃជាង ទាំងតម្លៃទិញ និងតម្លៃថែទាំ។ ភាពងាយស្រួលក្នុងការជួសជុល គ្រឿងបន្លាស់មានតម្លៃថោក និងមានរចនាសម្ព័ន្ធម៉ាស៊ីនដែលមិនសូវស្មុគស្មាញ ងាយស្រួលដល់ជាងក្នុងការជួសជុល ហើយចំណុចសំខាន់បន្ទាប់ទៀតនោះគឺការអភិវឌ្ឍបច្ចេកវិទ្យា បច្ចុប្បន្ន GAZ បានងាកមកផលិតរថយន្តដើរដោយថាមពលអគ្គិសនី (GAZelle e-NN) ដើម្បីដើរឱ្យទាន់សម័យកាលបៃតង៕