* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យល់ដឹងពីជំនួញ៖ អ្នក​ជំនួញតាមបែបព្រះពុទ្ធសាសនា បង្ហាញពីការរកស៊ីតាមបែបសម្មាជីវៈ ដែលអ្នកជំនួញគួរស្វែងយល់ ដើម្បីជំរុញឱ្យមានការទុកចិត្តគ្នារវាងអ្នកលក់ និងអ្នកទិញ (Video inside)

17-05-2026 11:24

(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា អ្នកជំនួញតាមបែបព្រះពុទ្ធសាសនា ​បានបង្ហាញពីការរកស៊ីតាមបែបសម្មាជីវៈ និងមច្ឆាជីវៈ​ ដែលអ្នកជំនួញគួរស្វែងយល់ ដើម្បីជំរុញឱ្យការប្រកបរបរនៅកម្ពុជា មានសុចរិតភាព និងមានការទុកចិត្តគ្នារវាងអ្នកលក់ និងអ្នកទិញ ដែលជំរុញឱ្យសង្គមសេដ្ឋកិច្ច កាន់តែរីកចម្រើន។

មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា បានពន្យល់ថា ការរកស៊ីតាមបែបសម្មាជីវៈ ​គឺជាការរ​ប្រកបរបរតាមបែបត្រឹមត្រូវ ស្របច្បាប់ ​ហើយជៀសវាងនូវ របរ៥យ៉ាង ដូចជាមិន​ជួញដូរអាវុធយុទ្ធភ័ណ្ឌ មិនជួញដូរមនុស្ស មិនជួញដូរសត្វរស់ដែលស្ថិតក្រោមការពារ មិនជួញដូរគ្រឿងស្រវឹង និងគ្រឿងញៀន ព្រមទាំងមិនជួញដូរថ្នាំពុល និងថ្នាំពឹស។

​លោកបានបញ្ជាក់ថា ការរកស៊ីតាមបែបសម្មាជីវៈ មានប្រយោជន៍យ៉ាងច្រើនដល់ខ្លួនឯង សេដ្ឋកិច្ច និងសង្គម ​ពោលគឺការរកស៊ីតាមបែបសម្មាជីវៈ នឹងធ្វើឱ្យខ្លួនមានសេចក្តីសុខ និងទទួលបានការសរសើរពីអ្នកដទៃថា រកស៊ីត្រឹមត្រូវ។ បន្ថែមពីនេះ នឹងធ្វើឱ្យសង្គមទាំងមូលមានការទុកចិត្តគ្នា និងជំរុញឱ្យសេដ្ឋកិច្ច កាន់តែរីកចម្រើន។ ជាពិសេស​នោះ មិនបង្កបញ្ហាឱ្យរដ្ឋាភិបាលមករវល់តាមដោះស្រាយ ព្រោះតែការរកស៊ីគ្មានភាពសុចរិក និងគ្មានភាពស្មោះត្រង់។

ដោយឡែក​ការរកស៊ីតាមបែបមច្ឆាជីវៈ គឺជាការរកស៊ីបែបខុស ហើយផ្តល់ផលប៉ះពាល់ដល់សង្គម។ ការរកស៊ីតាមបែបមច្ឆាជីវៈមាន២ក្រុម ក្នុងនោះទី១. គឺប្រភេទនៃការចិញ្ចឹមជីវិតទាំងឡាយណា ដែលមានលក្ខណៈ៧យ៉ាង គឺកាយកម្ម៣ វិជ័យកម្ម៤ ដែលជាប្រភេទនៃការរកស៊ីបែបទុចរិតទាំងតាមផ្លូវកាយ និងផ្លូវវាចារ។ ការរកស៊ីបែបទុចរិត​តាមផ្លូវកាយ ដូចជាការសម្លាប់ជីវិតមនុស្ស សត្វ, ការលួចប្លន់, ស៊ីសំណូក, គប់គិតបន្លំគុណភាព, ការរកស៊ីក្នុងផ្លូវកាមជាដើម។ រីឯការរកស៊ីបែបទុចរិត​ ​ផ្លូវវាចារ រួមមានការនិយាយកុហក បោកប្រាស់ ជេររិះគន់អ្នកដទៃ ការអុជអាល ជំពាក់លុយគេអត់សង និងការវិនិយោគបែបបោកប្រាស់ជាដើម។ ចំណែកក្រុមទី២ គឺ​របរ៥យ៉ាង ដូចជា​ជួញដូរអាវុធយុទ្ធភ័ណ្ឌ ជួញដូរមនុស្ស ជួញដូរសត្វរស់ដែលស្ថិតក្រោមការពារ ជួញដូរគ្រឿងស្រវឹង និងគ្រឿងញៀន ការជួញដូរថ្នាំពុល និងថ្នាំពឹស។

ដូចនេះ លោកលើកទឹកដល់អ្នកជំនួញគួរ ចាប់យកការរកស៊ី តាមបែបសម្មាជីវៈ ដើម្បីឱ្យសង្គមរីកចម្រើន និងមានភាពស្អាតស្អំ។

​មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា លើកឡើងបែបនេះ នៅក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «តើសម្មាអាជីវៈ ឬការចិញ្ចឹមជីវិតត្រូវ ធ្វើឱ្យមនុស្សមិនចង់មានបាន?»៕

សូមស្តាប់ការលើកឡើងទាំងស្រុងរបស់ ​មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា៖