* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅជាង ៨៣ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង ១ ៤៤០លានដុល្លារ កើនឡើងជាង២៤% (Video inside)

19-05-2026 14:48

(ភ្នំពេញ)៖ ​ក្នុងរយៈពេល៤ខែ ដើមឆ្នាំ២០២៦នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅ​​ប្រមាណ ៨៣១ ១៧៩ តោន ទៅកាន់ប្រទេសវៀតណាម ​ដោយ​រកចំណូលបានប្រមាណ ១ ៤៤០ លានដុល្លារ ​កើនឡើង ២៤.១៧% ធៀបនឹងឆ្នាំមុន។ នេះបើ​យោងតាមទិន្នន័យនាំចេញក្រៅផ្លូវការ ដែលទទួលបានពីសមាគមស្វាយចន្ទីកម្ពុជា។

​លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា​ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦នេះ ស្របពេលដែលកំណើននៃការនាំចេញកើនឡើង តម្លៃស្វាយចន្ទីឆៅដែលកសិករបានលក់ចេញក៏មានការកើនឡើងផងដែរ ពោលគឺតម្លៃកើនឡើងលើសឆ្នាំមុនប្រមាណ២០%។

បើតាមប្រធានសមាគមស្វាយចន្ទីកម្ពុជា ​តម្លៃស្វាយចន្ទីឆៅជាមធ្យមក្នុងឆ្នាំ២០២៦នេះ ក្នុងខែមករា ​មានតម្លៃជាមធ្យម ៧២០០រៀលក្នុងមួយគីឡូក្រាម ​(គ្រាប់សើម), នៅខែកុម្ភៈ មានតម្លៃជាមធ្យម ៦១០០​ រៀលក្នុងមួយគីឡូក្រាម (គ្រាប់សើម), ខែមីនា មានតម្លៃប្រមាណ ៦៣០០រៀលក្នុងមួយគីឡូក្រាម (គ្រាប់សើម) និងក្នុងខែមេសា​ មានតម្លៃ ៦២០០រៀលក្នុងមួយគីឡូក្រាម (គ្រាប់សើម)។
​
លោកបានលើកឡើងថា លទ្ធផលនៃការនាំចេញនេះ ហាក់ផ្ទុយស្រឡះពីការព្រួយបារម្ភកាលពីដើមឆ្នាំ ​ពីផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុមកលើទិន្នផលចន្ទី។
កំណើននេះកើតឡើងចំពេលមានលក្ខខណ្ឌអាកាសធាតុប្រឈម រួមមាន អាកាសធាតុត្រជាក់អូសបន្លាយ ភ្លៀងកក់ខែ និងកម្ដៅខ្លាំងលើសពី ៤០អង្សាសេ ដែលដំបូងឡើយបានបង្កឱ្យមានការភ័យខ្លាច ក្នុងចំណោមអ្នកជំនាញឧស្សាហកម្ម អំពីការធ្លាក់ចុះនៃទិន្នផល និងគុណភាព។

លោកនិយាយទៀតថា «សញ្ញានេះ ជាសញ្ញានេះ គឺជាសញ្ញាវិជ្ជមានសម្រាប់កសិករ ​ពី​ព្រោះក្នុងរយៈពេល ២០ឆ្នាំមកនេះ។ ក្នុងឆ្នាំ២០២៦នេះជាឆ្នាំប្រវត្តិសាស្រ្តហើយ ដែលដំណាំស្វាយចន្ទីផ្តល់ផលល្អ ហើយតម្លៃមានស្ថេរភាព។ ប៉ុន្តែមិនមែនជាការដំណើរការល្អ សម្រាប់ការកែច្នៃក្នុងស្រុកនោះទេ ដោយសារការកែច្នៃរបស់យើងនៅមានកម្រិត ដូច្នេះហេដ្ឋារចនាសម្ព័ន្ធទុកដាក់របស់យើង មិនមានសមត្ថភាពគ្រប់គ្រាន់ ដូច្នេះហើយទើបធ្វើឱ្យលំហូរគ្រាប់ឆៅរបស់យើងចេញទៅវៀតណាមយ៉ាងគំហុក ខណៈវៀតណាមមានតម្រូវការកែច្នៃក្នុងមួយឆ្នាំប្រមាណ ៣.៥លានតោន»។

លោកបន្ថែមថា ការកើនឡើងនៃការនាំចេញនេះ ត្រូវបានមើលឃើញថា ភាគច្រើនដោយសារវិធានការសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ពង្រាយមន្ត្រីកសិកម្មឃុំ ដើម្បីជួយកសិករដោយផ្ទាល់។ មន្ត្រីទាំងនេះបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយកសិករវាយតម្លៃហានិភ័យ និងបន្សុំាខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈការគាំទ្រផ្ទាល់នៅតាមកសិដ្ឋាន។

​យ៉ាងនេះលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានដាស់តឿនឱ្យមានការប្រុងប្រយ័ត្ន ចំពោះការបកស្រាយលទ្ធផលទាំងនេះ។ លោកបានកត់សម្គាល់ថា ទោះបីជាសកម្មភាពក្នុងត្រីមាសទីមួយ មានភាពគួរឱ្យលើកទឹកចិត្តក៏ដោយ ប៉ុន្តែវានៅលឿនពេកក្នុងការកំណត់ថា តើនិន្នាការកើនឡើងនេះនឹងបន្តពេញមួយឆ្នាំ ឬយ៉ាងណា ជាពិសេសដោយសារភាពមិនច្បាស់លាស់នៃអាកាសធាតុដែលកំពុងបន្តកើតមាន៕