* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មហាឧបាសក អៀង សុធារ៉ា ចង់ប្រែក្លាយភូមិកោះពាមរាំង ក្នុងខេត្តព្រៃវែង ទៅជាភូមិគំរូកម្រិតផ្កាយ៣ និងជាភូមិសរីរាង្គ ផលិតផលិតផលកសិកម្ម មិនប្រើសារធាតុគីមីពុល (Video inside)

19-05-2026 15:16

(ភ្នំពេញ)៖ មហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា ទីប្រឹក្សាគណៈសង្ឃនាយកមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា ស្ថាបនិករមណីយដ្ឋានធម្មជាតិភូមិរំដួល ស្ថាបនិករមណីយដ្ឋានភូមិសុខារ៉ាវី និងជាប្រធានសមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន (CJBI) បានបង្ហាញបំណងចង់ប្រែក្លាយភូមិកោះពាមរាំង ក្នុងខេត្តព្រៃវែង ដែលជាភូមិគំរូកម្រិតផ្កាយ២ ទូទាំងប្រទេស ទៅជាភូមិគំរូកម្រិតផ្កាយ៣ និងជាភូមិសរីរាង្គ ផលិតផលិតផលកសិកម្ម មិនប្រើសារធាតុគីមីពុល ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាព។

តាមរយៈកិច្ចសម្ភាសន៍ជាមួយ Fresh News មហាឧបាសក អៀង សុធារ៉ា បានបញ្ជាក់ឱ្យដឹងថា ភូមិកោះពាមរាំង ក្នុងខេត្តព្រៃវែង ត្រូវបានលោកចុះជួយអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយលោកបានជួយក្នុងការរៀបចំផ្លូវក្នុងភូមិឱ្យបានស្អាតល្អ មានទឹកស្អាតឱ្យប្រជាពលរដ្ឋប្រើប្រាស់ ជួយរៀបចំធ្វើទំនប់ទឹកដើម្បីការពារផលដំណាំ និងជួយក្នុងការបង្កើតមុខរបររកប្រាក់ចំណូលជូនប្រជាពលរដ្ឋ ជាពិសេសនោះ គឺការជួយដល់ប្រជាពលរដ្ឋឱ្យបានរស់នៅប្រកបដោយសេចក្តីសុខទាំងផ្លូវកាយ និងផ្លូវចិត្ត ជាមួយនឹងការទទួលទានអាហារប្រកបដោយសុវត្តិភាព ដោយប្រើប្រាស់បន្លែ ផ្លែឈើ ត្រី សាច់ ដោយគ្មានសាធាតុគីមី។

ស្របជាមួយនឹងការចុះជួយប្រជាពលរដ្ឋនៅក្នុងភូមិកោះពាមរាំង ក្នុងខេត្តព្រៃវែងនេះដែរ, មហាឧបាសក អៀង សុធារ៉ា ក៏បានបង្ហាញបំណងចង់ប្រែក្លាយភូមិនេះ ទៅជាភូមិគំរូកម្រិតផ្កាយ៣ និងជាភូមិសរីរាង្គ ផលិតផលិតផលកសិកម្ម មិនប្រើសារធាតុគីមីពុល ដោយលោកបញ្ជាក់ថា «សម្រាប់ភូមិកោះពាមរាំងនេះ ទៅថ្ងៃអនាគត យើងនឹងធ្វើឱ្យទៅជាភូមិសរីរាង្គ ដែលមានន័យថា បន្លែ ផ្លែឈើ ដែលចេញពីភូមិនេះនឹងមានបិទផ្លាកថា សរីរាង្គ ដោយយើងនឹងជួយគាំទ្រពួកគាត់ប្រើជីសរីរាង្គ និងជួយគាំទ្រទាំងផ្នែកបច្ចេកទេស»។

សូមបញ្ជាក់ដែរថា ភូមិកោះពាមរាំង ដែលស្ថិតនៅឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង ត្រូវបានទទួលស្គាល់ជាភូមិគំរូកម្រិតផ្កាយ២ ទូទាំងប្រទេស កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ក្រោយពីការខិតខំអភិវឌ្ឍន៍លើគ្រប់វិស័យរួមមាន ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច សង្គម វប្បធម៌ សុខភាព បរិស្ថាន និងអភិបាលកិច្ចល្អ។ ការអភិវឌ្ឍន៍ដ៏គួរឲ្យកត់សម្គាល់នេះ មានការចូលរួមយ៉ាងសកម្មពីប្រជាពលរដ្ឋ និងការគាំទ្រយ៉ាងពេញទំហឹងពីមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ អៀង សុធារ៉ា។ បច្ចុប្បន្ន ភូមិកោះពាមរាំង បានក្លាយជាតំបន់ផ្គត់ផ្គង់បន្លែសរីរាង្គ ដ៏សំខាន់ទៅកាន់ទីផ្សារ ដោយប្រជាពលរដ្ឋទទួលបានចំណេះដឹងបច្ចេកទេសដាំដុះ និងការគាំទ្រពីមន្ទីរកសិកម្ម៕

សូមទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងជាមួយមហាឧបាសក អៀង សុធារ៉ា៖