* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនដល់តាមភូមិ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ តាមការសិក្សាសិស្សរៀន ៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង, បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ខ្សែភាពយន្ដកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាខ្សែជីវិតរបស់សម្ដេចតេជោ ហ៊ុន សែន ស្ដែងច្បាស់ក្នុងប្រវត្តិសាស្ដ្រកម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន
* រដ្ឋាភិបាលកម្ពុជា នឹងដាក់ចេញទិសដៅក្នុងសាលាគ្មានទូរស័ព្ទនៅឆ្នាំ២០២៧ តែអាចប្រើប្រាស់បានលុះត្រាមានការអនុញ្ញាតពីគ្រូបង្រៀន
* សហរដ្ឋអាមេរិកអនុម័តថ្នាំបង្ការជំងឺអេដស៍ ចាក់ ២ដងក្នុងមួយឆ្នាំអស់ ៤០ដុល្លារ
* Wall Street Journal៖ សហរដ្ឋអាមេរិកបើកការវាយប្រហារលើកោះ Qeshm របស់អ៉ីរ៉ង់
* ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់ នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងអប់រំ និងគ្រូ គិតគូរពីការប្រើទូរស័ព្ទនៅក្នុងសាលា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

តើ​លំនៅឋានតម្លៃសមរម្យទាំង ៣ប្រភេទ ដែលទទួលការគាំទ្រពីរាជរដ្ឋាភិបាល ត្រូវគោរពលក្ខខណ្ឌដូចម្ត៉េចខ្លះ?

19-05-2026 15:24

(ភ្នំពេញ)៖ ​​​លំនៅឋានតម្លៃសមរម្យ ៣ប្រភេទ នឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល រួមមាន លំនៅឋានសង្គម​, លំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ, លំនៅឋានតម្លៃសមរម្យសម្រាប់ជួល​​ ដែលអ្នកអភិវឌ្ឍន៍អាចសុំវិនិយោគ ដើម្បីទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងផ្គត់ផ្គង់ដល់ពលរដ្ឋដែលមានចំណូលទាប។

យោងតាមគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដែលរដ្ឋាភិបាលបានដាក់ចេញកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា គ្រប់គម្រោង លំនៅឋានដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ត្រូវប្រើប្រាស់ទំហំដីយ៉ាងច្រើនបំផុត៧០% នៃផ្ទៃដីសរុប របស់គម្រោងសម្រាប់សាងសង់លំនៅឋាន និងមានរក្សានូវលម្អបៃតង ព្រមទាំងមានភ្ជាប់ជាមួយរបាយការណ៍បឋម នៃការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គម។

គម្រោងទាំងនេះ អាចត្រូវបានអភិវឌ្ឍជាសហគមន៍ បញ្ចូលគ្នារវាងលំនៅឋាន ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល និងលំនៅឋានប្រភេទផ្សេងទៀតក្នុង គម្រោងតែមួយ ដោយសមាមាត្រនៃចំនួនលំនៅឋានទាំងនោះ ធៀបនឹងចំនួនលំនៅឋាន ឬសំណង់ផ្សេងទៀត ក្នុងគម្រោងទាំងមូល នឹងត្រូវកំណត់ក្នុងការសិក្សាគម្រោង ដោយផ្អែកលើទីតាំង​ អតិថិជនគោលដៅ និងរចនាសម្ព័ន្ធហិរញ្ញវត្ថុរបស់គម្រោងជាអាទិ៍។

​ការអភិវឌ្ឍលំនៅឋានសង្គម ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ត្រូវអនុលោមតាមលក្ខខណ្ឌដែលបានកំណត់។ ​​​គម្រោងលំនៅឋានសង្គម អាចជាគម្រោងដែលស្នើឡើង ដោយរាជរដ្ឋាភិបាល​ ស្ថាប័ន​ ដៃគូអភិវឌ្ឍ ឬអង្គការមិនមែនរដ្ឋាភិបាល ឬ វិស័យឯកជន។

រដ្ឋាភិបាលបានកំណត់ថា គម្រោងនេះត្រូវមានទីតាំងនៅជិតសាលារៀន ឬសាកលវិទ្យាល័យ​ មណ្ឌលសុខភាព​ និងជិតកន្លែងដែលអាចប្រកបមុខរបរ ចិញ្ចឹមជីវិតបាន ព្រមទាំង ជាលំនៅឋានប្រកបដោយគុណភាព សុវត្ថិភាព ផាសុកភាព និងមានការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន រួមមាន ជាអាទិ៍៖ ទឹកស្អាត អគ្គិសនី ទូរគមនាគមន៍ និង ការដឹកជញ្ជូន។
​
សម្រាប់អតិថិជនគោលដៅត្រូវតែជាប្រជាជនកម្ពុជា មានអាយុយ៉ាងតិច ១៨ ឆ្នាំ និងពុំមានលំនៅឋានសម្រាប់រស់នៅ​ ជាប្រជាជនងាយរងគ្រោះ មានចំណូលកម្រិតទាប ឬប្រជាជនដែលត្រូវរើទីលំនៅ ពីតំបន់សំណង់មិនរៀបរយ ឬតំបន់សំណង់បណ្តោះអាសន្ន ឬតំបន់ការពារ ឬក្រុមប្រជាជនដែលទទួល បានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល។

ទន្ទឹមនេះ​ អតិថិជនអាចនឹងតម្រូវឱ្យមានការចូលរួមបង់ប្រាក់ច្រើនបំផុតត្រឹម ១០% នៃប្រាក់ចំណូលគ្រួសារក្នុងមួយខែ ឬក្នុងចំនួនសមស្របណាមួយផ្អែកលើការសិក្ស គម្រោង និង ការសម្រេចរបស់រាជរដ្ឋាភិបាល។ អតិថិជនគោលដៅ អាចលក់លំនៅឋានបន្ត ​៥​ឆ្នាំ នៃការទទួលបានកម្មសិទ្ធិជាផ្លូវការ។

ចំណែកការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យកម្មសិទ្ធិ ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលត្រូវអនុលោម តាមលក្ខខណ្ឌមួយចំនួនដូចជា​៖ ត្រូវមានទីតាំងស្ថិតនៅជិតតំបន់ឧស្សាហកម្ម​ តំបន់សេដ្ឋកិច្ចពិសេស​ រោងចក្រ​ សាលារៀន ឬសាកលវិទ្យាល័យ​ តំបន់ពាណិជ្ជកម្ម​ និងទីប្រជុំជន និងជាលំនៅឋានប្រកបដោយគុណភាព សុវត្ថិភាព ផាសុកភាព និង មានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាទឹកស្អាត​ អគ្គិសនី​ ទូរគមនាគមន៍​ និងការដឹកជញ្ជូន។

​អតិថិជនត្រូវតែជាប្រជាជនកម្ពុជា មានអាយុយ៉ាងតិច ១៨ ឆ្នាំនិង ពុំមានលំនៅឋានផ្ទាល់ខ្លួន​ មានចំណូលប្រចាំខែច្រើនបំផុត បីលានពីរសែនរៀល (៣ ២០០ ០០០រៀល) ឬ ស្មើ នឹងប្រមាណ​៨០០ដុល្លារអាមេរិក​ក្នុងមួយគ្រួសារ ឬអាចពិនិត្យកែសម្រួលក្នុង កម្រិតសមស្របណាមួយផ្អែកលើការសិក្សាគម្រោង និង តាមការសម្រេចរបស់គណៈកម្មាធិការអន្តរក្រសួងសម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ (គ.អ.ល) ស្របតាមស្ថានភាពសង្គម-សេដ្ឋកិច្ច​ និង តម្រូវឱ្យមានគណនីសន្សំនៅធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬគណនីប្រាក់បៀវត្ស ឬ ឯកសារបញ្ជាក់យថាប្រភេទផ្សេងៗ។ អតិថិជនគោលដៅ អាចលក់លំនៅឋានបន្តបានបន្ទាប់ ពីរយៈពេល​៥​ឆ្នាំ នៃការទទួលបានកម្មសិទ្ធិជាផ្លូវការ ឬតាមការស្នើសុំក្នុងលក្ខខណ្ឌចាំបាច់ណាមួយ ដោយមានការឯកភាពជាគោលការណ៍ពីរដ្ឋមន្ត្រី​ក្រសួងដែនដី និងនគររូបនីយកម្ម។

ដោយឡែក សម្រាប់គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យសម្រាប់ជួល ដែលទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល ត្រូវអនុលោមតាមលក្ខខណ្ឌ ​ត្រូវមានទីតាំងស្ថិតនៅជិតតំបន់ឧស្សាហកម្ម​ តំបន់សេដ្ឋកិច្ចពិសេស​ រោងចក្រ​ សាលារៀន ឬ សាកលវិទ្យាល័យ​ តំបន់ពាណិជ្ជកម្ម​ និង ទីប្រជុំជន និង ជាលំនៅឋានប្រកបដោយគុណភាព សុវត្ថិភាព ផាសុកភាព និង មានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធជាមូលដ្ឋាន ដូចជាទឹកស្អាត​ អគ្គិសនី​ ទូរគមនាគមន៍​ និង ការដឹកជញ្ជូន។
​
អតិថិជនត្រូវតែជាប្រជាជនកម្ពុជា មានអាយុយ៉ាងតិច ១៨ ឆ្នាំ និងជាសិស្សនិស្សិត​ កម្មករនិយោជិត​ អ្នកធ្វើចំណាកស្រុកមកទីក្រុង ឬ ទីប្រជុំជន ឬ ជាក្រុមប្រជាជនដែល ទទួលបានការលើកទឹកចិត្តពីរាជរដ្ឋាភិបាល​ និងតម្រូវឱ្យមានគណនីសន្សំនៅធនាគារ ឬ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឬ គណនីប្រាក់បៀវត្ស ឬ ឯកសារបញ្ជាក់យថាប្រភេទផ្សេងៗ។

អតិថិជនត្រូវមានចំណូលប្រចាំខែច្រើនបំផុត ​១ ៦០០ ០០០ រៀល​ ឬ ស្មើនឹងប្រមាណ​៤០០ ដុល្លារអាមេរិក​ ក្នុងមួយគ្រួសារ ឬ អាចពិនិត្យកែសម្រួលក្នុងកម្រិតសមស្របណាមួយផ្អែកលើការសិក្សា គម្រោង និង តាមការសម្រេចរបស់ គ.អ.ល. ស្របតាមស្ថានភាពសង្គម-សេដ្ឋកិច្ច។

រាជរដ្ឋាភិបាលអាចពិនិត្យលទ្ធភាព អនុវត្តយន្តការគាំទ្រដល់លំនៅឋានផ្សេងៗ រួមមាន ជាអាទិ៍ ការកែលម្អ ឬ ជួសជុលលំនៅឋានដែលមានស្រាប់​ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ​ ការតភ្ជាប់ បណ្តាញទឹកស្អាត​ អគ្គិសនី​ និងទូរគមនាគមន៍ ដើម្បីគាំទ្រដល់គម្រោងកែលម្អលំនៅឋានផ្ទាល់ខ្លួន ឬ គម្រោងសាងសង់លំនៅឋានសម្រាប់ប្រជាជន ដែលមានដីផ្ទាល់ខ្លួន តាមរយៈការស្នើសុំពី គ.អ.ល.។ ការគាំទ្រនេះ គួរធ្វើឡើងលើតំបន់ដែលមានលក្ខណៈជាសហគមន៍ ឬនៅទីតាំងដែលកំណត់ដោយរាជរដ្ឋាភិបាល​៕