* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យសិក្សាពីការប្រើប្រាស់ឌីជីថលនេះ កម្រិតណាសម្រាប់បឋម អនុវិទ្យាល័យ វិទ្យាល័យ។ សម្តេចមានប្រសាសន៍ថា ប្រើឌីជីថល ជាជំនួយគ្រូ និងសៀវភៅ តែកុំប្រើជំនួសគ្រូ និងសៀវភៅ
* កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលគ្រូសយុទ្ធសាស្ត្រ ចំពោះមុខការកើនឡើងភាពតានតឹងលើឧបទ្វីបកូរ៉េ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការថែមម៉ោងសិក្សាមិនមែនយកតែរូបភាពនោះទេ តែសម្តេចបានឱ្យសិក្សាវាយតម្លៃរាប់ចាប់ពីសិស្សដែលរៀនអន់ជាងគេ ដើម្បីមើលពីការប្រែប្រួលគុណភាពចំណេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គ្មានអាណាព្យាបាល ឬគ្រូ ដែលរីករាយជាមួយនឹងកូន សិស្សជិះឡាន ប្រើទូរស័ព្ទទំនើប ហើយប្រលងធ្លាក់នោះទេ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមការសិក្សាសិស្សរៀន៦ម៉ោង ពីរវេន មានភាពល្អប្រសើរជាងការរៀន៤ម៉ោង។ បច្ចុប្បន្នសាលាប្រមាណ ១៦១សាលា កំពុងអនុវត្តកម្មវិធីសិក្សា៦ម៉ោង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អគារសិក្សាជារឿងមួយ តែតក្តាគន្លឹះ គឺគ្រូ និងសិស្ស ជាពិសេសគុណភាពគ្រូ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានកសាងសាលារៀនច្រើនណាស់ ប៉ុន្តែកំណើននៃកំណើត ការបង្កើតភូមិឋានថ្មីធ្វើឱ្យខ្វះខាតសាលា ដែលត្រូវតែសាងសង់សាលាបន្ថែម
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ផ្តើមចេញពីបទពិសោធន៍ជីវិតលំបាកក្នុងការសិក្សារៀនសូត្រនេះហើយ ទើបជំរុញឱ្យសម្តេចតេជោ ដាក់ចេញគោលនយោបាយពង្រាយសាលារៀនទៅដល់តាមភូមិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមរយៈខ្សែភាពយន្តកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី ដែលជាភាពយន្តខ្សែជីវិតរបស់សម្តេចតេជោ ហ៊ុន សែន បានស្តែងឱ្យឃើញច្បាស់ក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាលើវិស័យអប់រំ គឺខ្វះខាតសាលារៀន ជាហេតុនាំឱ្យកូនប្រជាពលរដ្ឋរៀនមិនបានខ្ពស់ ហើយងាយបោះបង់ការសិក្សា ជាពិសេសកូនស្រី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងតែចាត់ទុក «ការវិនិយោគលើវិស័យអប់រំ ជាការវិនិយោគលើអនាគតរបស់ប្រទេសជាតិ», ដោយសារ ការអប់រំ ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស, ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និង ជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងរបស់ប្រទេស
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឧកញ៉ា វិញ ហួរ ប្រធានសាមគមស៊ីម៉ង់តិ៍កម្ពុជា បានចូលរួមជួយវិទ្យាល័យទ្រៀលសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា សរុបជាថវិកាប្រមាណ ១០ម៉ឺនដុល្លារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ចាប់ពីការប្រកាសបង្កើតជាផ្លូវការ, សមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងសកម្មភាពមនុស្សធម៌ជាច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងសង្គមជាតិ, ទាំងក្នុងវិស័យ អាណាចក្រ និងពុទ្ធចក្រ ដូចជាការកសាងអគារសិក្សា, មន្ទីរពេទ្យ, វត្តអារាម, សារៈមន្ទីរ, ការឧបត្ថម្ភជាសម្លៀកបំពាក់, សម្ភារៈសិក្សា, គ្រឿងឧបភោគ បរិភោគ ដល់សិស្សានុសិស្ស និង កុមារកំព្រាជាដើម។
* ទូរទស្សន៍ព័ត៌មាន Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាថ្មី៥ខ្នង ៥៥បន្ទប់នៅខេត្តកំពង់ធំ តម្លៃជាង២លានដុល្លារ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៦
* ទូទឹកកកតាមផ្សារទំនើបជាច្រើននៅទូទាំងអឺរ៉ុប រងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត, ខូចខាតអាហារយ៉ាងច្រើនសន្ធឹកសន្ធាប់
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ពន្ធដារកម្ពុជា និងពន្ធដារអូស្ត្រាលី ចែករំលែកចំណេះដឹង ពីការស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់

19-05-2026 17:26

(ភ្នំពេញ)៖ លោកបណ្ឌិត ម៉ិញ បានកុសល អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ តំណាងលោក គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញចូលរួមជាអធិបតី ក្នុងសិក្ខាសាលាស្តីពីការស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់ ដែលមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ ដែលរៀបចំដោយរដ្ឋបាលពន្ធដារអូស្ត្រាលី (Australian Taxation Office) ក្រោមគម្រោង «ភាពជាដៃគូមេគង្គ-អូស្ត្រាលីលើបទល្មើសឆ្លងដែន» (Mekong Australia Partnership on Transnational Crime -MAP-TNC)។

សិក្ខាសាលានេះ ផ្ដល់ជូនថ្នាក់ដឹកនាំ, មន្ត្រីស៊ើបអង្កេតបទល្មើសពន្ធដារ និងមន្ត្រីស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់ សរុប៤០រូប ដែលអញ្ជើញមកពីស្ថាប័ន អនុវត្តច្បាប់ពាក់ព័ន្ធ ដែលជាដៃគូផ្តល់កិច្ចសហការស៊ើបអង្កេតបទល្មើសពន្ធដារជាមួយអគ្គនាយកដ្ឋានពន្ធដារ ដូចជា ក្រសួងយុត្តិធម៌, គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិ ប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ, សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ, សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា, អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា។

ជាកិច្ចចាប់ផ្តើម លោកស្រី Pennie Snowden, Assistant Commissioner នៃរដ្ឋបាលពន្ធដារអូស្ត្រាលី បានមានមតិស្វាគមន៍ដល់អង្គសិក្ខាសាលា និងបានគូសបញ្ជាក់អំពីការ ប្រើប្រាស់ព័ត៌មានហិរញ្ញវត្ថុ កិច្ចសហការក្នុងស្រុកនិងអន្តរជាតិ, បច្ចេកទេសស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុនិងបទល្មើសសម្អាតប្រាក់, កត្តាជំរុញឱ្យមានបទល្មើស ហិរញ្ញវត្ថុនិងនិន្នាការថ្មីៗ និងនីតិវិធីតុលាការក្នុងការចោទប្រកាន់ បង្កក និងរឹបអូសទ្រព្យសម្បត្តិ រួមទាំងកិច្ចពិភាក្សាករណីសិក្សាជាក់ស្តែងផងដែរ។

ជាមួយគ្នានេះ លោកស្រី Stephanie Chow លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា បានមានមតិចំណាប់អារម្មណ៍អំពីទំនាក់ទំនងរវាងប្រទេសអូស្រ្តាលី និងព្រះរាជាណាចក្រកម្ពុជា និងកិច្ចសហការក្នុងក្របខ័ណ្ឌក្រោម «ភាពជាដៃគូមេគង្គ-អូស្ត្រាលីលើបទល្មើសឆ្លងដែន» ដែលផ្តល់នូវចំណេះដឹង ជំនាញ និងបទពិសោធថ្មីៗបន្ថែមទៀត ដល់ថ្នាក់ដឹកនាំ, មន្ត្រីស៊ើបអង្កេតបទល្មើសពន្ធដារ និងមន្ត្រីស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់មកពីស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ លើកិច្ចការងារស៊ើបអង្កេត និងបង្រ្កាបបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់។

ជាកិច្ចបន្ទាប់នៅក្នុងមតិចំណាប់អារម្មណ៍ លោកបណ្ឌិត ម៉ិញ បានកុសល បានថ្លែងអំណរគុណ ចំពោះរដ្ឋបាលពន្ធដារអូស្ត្រាលី ដែលបានសហការរៀបចំសិក្ខាសាលានេះ ជូនថ្នាក់ដឹកនាំ, មន្ត្រីស៊ើបអង្កេតបទល្មើសពន្ធដារ និងមន្ត្រីស៊ើបអង្កេតបទល្មើសហិរញ្ញវត្ថុ និងបទល្មើសសម្អាតប្រាក់ មកពីស្ថាប័នអនុវត្តច្បាប់ពាក់ព័ន្ធ និងសង្ឃឹមជឿជាក់ថា កិច្ចសហការរវាង អគ្គនាយកដ្ឋានពន្ធដារ និងរដ្ឋបាលពន្ធដារអូស្ត្រាលី នឹងត្រូវបានពង្រឹងពង្រីកបន្ថែមទៀត នាពេលអនាគត។

ជាមួយគ្នានេះ លោកបណ្ឌិត ក៏បានរំលឹកអំពីសាវតារ កិច្ចដំណើរការ និងលទ្ធផលការងារស៊ើបអង្កេតបទល្មើសពន្ធដារ និងបទល្មើសសម្អាតប្រាក់របស់អគ្គនាយកដ្ឋានពន្ធដារ ដែលសម្រេចបាននាពេលកន្លងមក និងបានលើកឡើងពីការផ្តល់កិច្ចសហការល្អពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ក្រសួងយុត្តិធម៌, ស្ថាប័នអយ្យការ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ជាដើម។

តាមរយៈការធ្វើបទបង្ហាញរបស់មន្រ្តីជំនាញពីរដ្ឋបាលពន្ធដារអូស្ត្រាលី និងកិច្ចពិភាក្សាលើករណីសិក្សា (Case Studies) នៅក្នុងសិក្ខាសាលារយៈពេល៥ថ្ងៃនេះ លោកបណ្ឌិតសង្ឃឹមថា សិក្ខាកាមនឹងទទួលបានចំណេះដឹងថ្មីៗបន្ថែមទៀត លើការស៊ើបអង្កេតបទល្មើសពន្ធដារ បទល្មើសហិរញ្ញវត្ថុនិងបទល្មើសសម្អាតប្រាក់ ដូចជា សញ្ញាណនៃបទល្មើស, ការក្លែងបន្លំ, កត្តាជំរុញឱ្យមានបទល្មើស, គោលការណ៍សកលទាំង ១០ របស់ OECD ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសពន្ធដារនិងហិរញ្ញវត្ថុ, ទិដ្ឋភាពទូទៅនិងអំណាចរបស់រដ្ឋបាលពន្ធដារអូស្ត្រាលី, ការប្រើប្រាស់ព័ត៌មានសម្ងាត់ហិរញ្ញវត្ថុ, កិច្ចសហការក្នុងស្រុកនិងអន្តរជាតិ, សេដ្ឋកិច្ចស្រមោល, បច្ចេកទេសស៊ើបអង្កេត, នីតិវិធីតុលាការក្នុងការចោទប្រកាន់ បង្កក និងរឹបអូសទ្រព្យសម្បត្តិ និងបទពិសោធជាក់ស្តែងរបស់ប្រទេសអូស្រ្តាលី៕