FRESH BUSINESS: កិច្ចពិភាក្សា ស្តីពី «ការ​កសាង​ទំនុកចិត្ត​ លើ​ការ​ប្រើប្រាស់​ទំនិញ​នៅ​កម្ពុជា» សូមរង់ចាំទស្សនានៅល្ងាចថ្ងៃព្រហស្បតិ៍នេះ

20-05-2026 15:58

(ភ្នំពេញ)៖ នៅថ្ងៃព្រហស្បតិ៍នេះ Fresh Business បានរៀបចំកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការ​កសាង​ទំនុកចិត្ត​លើ​ការ​ប្រើប្រាស់​ទំនិញ​នៅ​កម្ពុជា» ដែលកិច្ចពិភាក្សានេះ វាគ្មិនគឺ៖ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុននំស្រួយលីលី សម្របសម្រួលកម្មវិធីដោយលោក អាន ស៊ីថាវ។

សូមរង់ចាំទស្សនាកិច្ចពិភាក្សារបស់ Fresh Business នៅវេលាម៉ោង៦៖៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍នេះ ដែលនឹងផ្សាយតាមទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕