* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក គង់ វិបុល៖ ការកំណែទម្រង់ធ្វើឱ្យការប្រមូលចំណូលផ្ទៃក្នុងរបស់ពន្ធដារ កើនឡើងដល់កម្រិតខ្ពស់ និងបានក្លាយជាអង្គភាព ប្រមូលចំណូលខ្ពស់ជាងគេ (Video inside)

21-05-2026 18:18

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី្រ និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងថា ការកំណែទម្រង់ធ្វើឱ្យការប្រមូលចំណូលផ្ទៃក្នុង របស់អគ្គនាយកដ្ឋានពន្ធដារ កើនឡើងដល់កម្រិតខ្ពស់ និងបានក្លាយជាអង្គភាពប្រមូលចំណូលខ្ពស់ជាងគេ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួម ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្នាក់ការកណ្តាលថ្មី នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦នេះ។

លោក គង់ វិបុល បានឲ្យដឹងថា សមិទ្ធផលសំខាន់ៗ នៃការកែទម្រង់គោលនយោបាយ និងរដ្ឋបាលសារពើពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ រួមមាន៖

* ការចូលរួមរៀបចំគោលនយោបាយ និងយុទ្ធសាស្ត្រសំខាន់ៗនានា ដែលរាជរដ្ឋាភិបាលបានដាក់ចេញ ជាអាទិ៍យុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យម ២០១៤-២០១៨, យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩-២០២៣ និងយុទ្ធសាស្ត្រកៀរគរចំណូលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា

* ការប្រមូលផ្ដុំចងក្រង និងដាក់ចេញនូវច្បាប់ស្តីពីសារពើពន្ធថ្មីនៅឆ្នាំ២០២៣ ដែលធ្លាប់នៅបែកខ្ញែក មកចងក្រងនិងធ្វើបច្ចុប្បន្នភាពនៅក្នុងច្បាប់តែមួយ ដើម្បីផ្តល់ភាពងាយស្រួល តម្លាភាព និងភាពអាចប៉ានប្រមាណបាន ជូនអ្នកជាប់ពន្ធ វិនិយោគិន និងសាធារណជន។

បើតាមលោក គង់ វិបុល, ការកែទម្រង់រដ្ឋបាលសារពើពន្ធ តាមរយៈការធ្វើបរិវត្តកម្មនិងទំនើបកម្មផ្នែកបច្ចេកវិទ្យាព័ត៌មាន ឌីជីថល ដោយបានឆ្លងកាត់ដំណាក់សំខាន់ៗ ដូចខាងក្រោម៖ ដំណាក់កាលទី ១ (ចាប់ពីឆ្នាំ២០១២ ដល់ ឆ្នាំ២០១៥) ដោយបានខិតខំកសាងមូលដ្ឋានគ្រឹះ ឌីជីថល ដោយបានដាក់ចេញនូវប្រព័ន្ធសំខាន់ៗ ជាអាទិ៍៖

* ប្រព័ន្ធគ្រប់គ្រងចុះបញ្ជីសហគ្រាស, ប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស, យន្តការបង្កាន់ដៃទទួលប្រាក់ពន្ធតាមវិក្កយបត្រពន្ធតែមួយ (Single Invoice),

* ប្រព័ន្ធគ្រប់គ្រងពន្ធលើមធ្យោបាយដឹកជញ្ជូន, និងប្រព័ន្ធគ្រប់គ្រង អចលនទ្រព្យ ដំណាក់កាលទី២ (ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២០) ជាការធ្វើឌីជីថលូបនីយកម្មលើ មុខងារស្នូល របស់អគ្គនាយកដ្ឋានពន្ធដារ ដោយបានដាក់ចេញនូវប្រព័ន្ធសំខាន់ៗ ជាអាទិ៍៖

* ប្រព័ន្ធ គ្រប់គ្រងការប្រកាសពន្ធតាមអនឡាញ (e-Filing), ប្រព័ន្ធគ្រប់គ្រងសវនកម្ម, ប្រព័ន្ធគ្រប់គ្រង បំណុលពន្ធ, ប្រព័ន្ធគ្រប់គ្រងការបង់ប្រាក់ពន្ធតាមអនឡាញ (e-Payment),
ប្រព័ន្ធគ្រប់គ្រង សន្លឹកតែមប្រិ៍បារី, និងប្រព័ន្ធត្រួតពិនិត្យ និងតាមដានឯកសារ (GDT Check & Track System)

* ដំណាក់កាលទី៣ (ចាប់ពី២០២១ ដល់ឆ្នាំ២០២៥) ផ្តោតលើការពង្រឹងនិងពង្រីកការ អភិវឌ្ឍប្រព័ន្ធ-កម្មវិធីបច្ចេកវិទ្យាព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ជាអាទិ៍ កម្មវិធីរដ្ឋបាល អេឡិចត្រូនិកពន្ធដារ (GDT e-Administration), ប្រព័ន្ធគ្រប់គ្រងទិន្នន័យឧបករណ៍វាស់ ចំណុះ (Flowmeter), កម្មវិធី GDT Taxpayer App និងប្រព័ន្ធ-កម្មវិធីបច្ចេកវិទ្យាព័ត៌មាន ជាច្រើនជាបន្តបន្ទាប់។

រហូតមកដល់បច្ចប្បន្ននេះ មានសរុបចំនួន ៨៤ ប្រព័ន្ធនិងកម្មវិធី ដំណាក់កាលទី៤ (ចាប់ពីដើមឆ្នាំ២០២៦ នេះតទៅ) គឺជាការផ្តោតលើការវិវត្តខ្លួនឱ្យ ក្លាយជារដ្ឋបាលសារពើពន្ធឆ្លាតវៃ (Smart Tax Administration) និងបានរួមបញ្ចូលនូវ ប្រព័ន្ធនិងកម្មវិធីសំខាន់ៗមកក្នុងប្រព័ន្ធតែមួយឈ្មោះថា ប្រព័ន្ធ Cambodia Administration System (ហៅកាត់ថា GDT HomeTax) ដែលមានលក្ខណៈជាការ Tax។

* ភ្ជាប់បណ្តាញជាប្រព័ន្ធអេកូឡូស៊ី (Connected Tax Ecosystem) និងជាច្រកតែមួយ (Single Portal) ដែលអ្នកប្រើប្រាស់ទាំងអស់មានភាពងាយស្រួលចូលក្នុងច្រកតែមួយ និងមិនបាច់ស្វែងរកប្រព័ន្ធ-កម្មវិធីដែលដាច់ដោយឡែកចំនួន ៨៤ ទៀតទេ, និងបានអភិវឌ្ឍនូវ កម្មវិធីឆែ្អតបត់ពន្ធដារ ហៅថា “បូណ៌មី” (ឧ. នៅអូស្ត្រាលី ហៅថា “Alex” និងនៅសឹង្ហបុរី ធ្លាប់ហៅថា “Jamie”) ដែលជាកម្មវិធីដែលប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីផ្តល់សេវា ពិគ្រោះយោបល់ជូនអ្នកជាប់ពន្ធនិងសាធារណជន ដែលជាកម្មវិធីសាកល្បងដំណាក់កាលដំបូង និងបន្តកែលម្អនៅជំនាន់ក្រោយៗបន្ថែមទៀត តាមលំនាំបច្ចេកវិទ្យា Gemini និង ChatGPT។

លោក គង់ វិបុល បានលើកឡើងថា ដំណើរបរិវត្តកម្មនេះ គឺស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិដែលបានកំណត់ការធ្វើទំនើបកម្ម រដ្ឋបាលសារពើពន្ធ ជា ៣ ដំណាក់កាល រួមមាន រដ្ឋបាលសារពើពន្ធ ១.០, ២.០, និង ៣.០។ បច្ចុប្បន្ន រដ្ឋបាលសារពើពន្ធកម្ពុជាគឺស្ថិតនៅក្នុងដំណាក់កាលជា រដ្ឋបាលសារពើពន្ធ ២.០ បូក ដោយអាចនឹងឈានទៅកា្លយជារដ្ឋបាលសារពើពន្ធ ៣.០ នាពេលខាងមុខ នៅពេលគ្រប់ភាគី ពាក់ព័ន្ធទាំងអស់នឹងឈានទៅចែករំលែកទិន្នន័យពាក់ព័ន្ធឬហៅថា «Big Data»។

លោកបន្ដថា ការកែទម្រង់ការគ្រប់គ្រងធនធានមនុស្សចាប់តាំងពីឆ្នាំ២០១៣ តាមរយៈការពង្រឹងចំណេះដឹងរបស់មន្ត្រី ពង្រឹងក្រមសីលធម៌ និងពង្រឹងគុណភាពនៃការផ្តល់សេវាពន្ធដារ, ជាពិសេស ដោយចាប់ផ្តើមពីការកែទម្រង់ការបើកផ្ដល់ប្រាក់បៀវត្សតាមរយៈប្រព័ន្ធធនាគារ និងការរៀបចំប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ធ្វើការត្រួតពិនិត្យ និងវាយតម្លៃសមិទ្ធផល ការងារ (KPIs) របស់មន្ត្រីគ្រប់រូប ការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស ចំណុះអគ្គនាយកដ្ឋានពន្ធដារស្របតាមអនុសាសន៍ និងគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី ដើម្បីគាំទ្រដល់យន្តការពន្លឿនការងារសវនកម្មពន្ធដារជូនដល់អ្នកជាប់ពន្ធ ដែលមានកម្រិតអនុលោមភាពខ្ពស់ (Gold Certificate)។

លោក គង់ វិបុល បានបញ្ជាក់ថា យន្តការនៃការធ្វើសវនកម្មនេះ អាចអនុវត្តបានល្អ ក៏ជាការគួបផ្សំនឹងលទ្ធផល នៃការកែទម្រង់ដូចបានរៀបរាប់ខាងលើ ជាពិសេសការរៀបចំប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មានឌីជីថល ការចូលរួមលើកកម្ពស់ និងសម្រួលបរិយាកាសធុរកិច្ចជាបន្តបន្ទាប់ ជាអាទិ៍៖ តាមរយៈការអនុវត្តរួចរាល់ទាំងស្រុងនូវវិធានការចំនួន ៥៦ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ ដែលស្ថិតក្រោម សមត្ថកិច្ចរបស់អគ្គនាយកដ្ឋានពន្ធដារ ពោលគឺបានសម្រេច ១០០% តាំងពីដំណាច់ឆ្នាំ២០២៤មកម្ល៉េះ។

លោក គង់ វិបុល បានលើកឡើងថា ផ្អែកតាមលទ្ធផលនៃកំណែទម្រង់ដូចបានរៀបរាប់ខាងលើ ជាលទ្ធផល អគ្គនាយកដ្ឋានពន្ធដារ សម្រេចបានជោគជ័យ ក្នុងការប្រមូលចំណូលពន្ធ ផ្ទៃក្នុងជាបន្តបន្ទាប់ ដែលមានការកើនឡើងដល់កម្រិតខ្ពស់ និងបានក្លាយ ជាអង្គភាពប្រមូលចំណូលខ្ពស់ជាងគេ ក្នុងចំណោមអង្គភាពប្រមូលចំណូលនានា៕