* ឆ្នាំ២០២៦ កញ្ចប់ថវិកាចំណាយរបស់ក្រសួងអប់រំ មាន ៤ ១៣០.៨ពាន់លានរៀល ស្មើនឹងប្រមាណ ១ពាន់លានដុល្លារ
* វិភាគអន្តរជាតិ៖ តើសម្ព័ន្ធមិត្តរបស់អាមេរិកនៅអាស៊ី រៀនរស់នៅជាមួយ «America First» ដោយរបៀបណា?
* រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការចំពោះអ្នកព័ន្ធពាក់ ដែលនាំចូលសាច់ជ្រូកខូចគុណភាពពីថៃឆ្លងកាត់តាមឡាវ
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* ១ឆ្នាំនៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិតេជោ ទទួលអ្នកដំណើរជិត ២លាននាក់ និងរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ៥%
* រដ្ឋាភិបាលកម្ពុជា ចាត់វិធានការម៉ឺងម៉ាត់ដកហូត និងព្យួរអាជ្ញាបណ្ណកាស៊ីណូ ១៨កន្លែង ពាក់ព័ន្ធបទល្មើស Online Scams និងតាំងជាង ៦០០ទីតាំង ត្រូវបោសសម្អាត
* ជំនួបជាមួយដឹកនាំជាន់ខ្ពស់របស់ចិន, ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់បទល្មើស Online Scam និងចាត់ទុកបញ្ហានេះជាអាទិភាពខ្ពស់បំផុត
* អបអរសាទរ! កម្ពុជា ជាប់ចំណាត់ថ្នាក់លេខ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាប្រទេសល្អបំផុតសម្រាប់អេកូទេសចរណ៍ និងឈរលេខ១៧ លើពិភពលោក
* ប្រាក់ខែនាយករដ្ឋមន្រ្តីសិង្ហបុរី នឹងកើនដល់ជិត២,៩លានដុល្លារក្នុងមួយឆ្នាំ ខណៈប្រាក់ខែរដ្ឋមន្រ្តីនឹងដំឡើងដល់១,៤លានដុល្លារ
* យុវជនខ្មែរ សុខ ទីហ៊ុយ ទទួលបានឱកាសសិក្សាថ្នាក់អនុបណ្ឌិតនៅ Oxford ដែលជាសាកលវិទ្យាល័យចំណាស់ជាងគេ និងមានកិត្យានុភាពបំផុតលើពិភពលោក
* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ទំហំការងារ ចំនួនមន្ត្រីកើន ទីតាំងចាស់ចង្អៀត និងការរអ៊ូទាំពីអ្នកបង់ពន្ធ តម្រូវឱ្យអគ្គនាយកពន្ធដារចាំបាច់ ត្រូវមានអគារទីស្នាក់ការកណ្តាលថ្មី ដែលរឹងមាំ ទូលាយ និងឆ្លាតវៃ (Video inside)

21-05-2026 18:18

(ភ្នំពេញ)៖ លោក គង់ វិបុល រដ្ឋម​ន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានលើកឡើងពីដើមចមដែលនាំឱ្យលោកជម្នះ និងខិតខំសម្រេចឱ្យបាននូវការសាងសង់អគារទីស្នាក់ការកណ្តាលថ្មី ហើយត្រូវបានដាក់សម្ពោធឱ្យប្រើ​ប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកបញ្ជាក់ថា ទន្ទឹមនឹងកំណើនសេដ្ឋកិច្ចនិងការប្រមូលចំណូល ទំហំការងារ និងចំនួនមន្ត្រីក៏មានការកើនឡើង ដែលទាមទារហេដ្ឋារចនាសម្ព័ន្ធ ដើម្បីគាំទ្រដល់ការប្រមូលចំណូល។ខណៈដែលទីស្នាក់ការកណ្តាល ចាស់ដែលមានភាពតូចចង្អៀត និងបែកខ្ញែក ពុំអាចឆ្លើយតបនឹងតម្រូវការទោះបីជាមានការជួលអគារ ឬផ្ទះល្វែង ដែលមានទីតាំងនៅក្បែរជាការិយាល័យបណ្តោះអាសន្នក៏ដោយ។ ស្របគ្នានេះ ទីតាំងចំណត យានយន្តទៀតសោតក៏មានការខ្វះខាត ដែលបណ្តាលឱ្យមានការរអ៊ូរទាំពីអ្នកបង់ពន្ធជាញឹកញាប់។ ទាំងអស់នេះហើយទើបចាំបាច់ត្រូវមានអគារទីស្នាក់ការកណ្តាលថ្មី។

លោកបន្តថា ក្នុងគោលដៅដោះស្រាយបញ្ហាទាំងនេះ និងដោយមានចក្ខុវិស័យវែងឆ្ងាយ លោកបានផ្ដួចផ្ដើមគំនិត និងពិគ្រោះយោបល់ជាមួយអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងការរៀបចំគោរពស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាល ដើម្បីសាងសង់អគារទីស្នាក់ការកណ្តាលថ្មី ដែលរឹងមាំ ទូលាយ និងឆ្លាតវៃ ស្របគ្នានឹងឧត្តមានុវត្តន៍ជាអន្តរជាតិ និងប្រមូលផ្តុំរាល់មុខងារសំខាន់ៗរបស់រដ្ឋបាលសារពើពន្ធ ដើម្បីលើកកម្ពស់សេវាសាធារណៈ ឱ្យកាន់តែមានគុណភាព ប្រសិទ្ធភាព និងសម្បូរបែប បម្រើជាទីតាំងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងភាគីពាក់ព័ន្ធនានា ដើម្បីពង្រឹងភាពជាដៃគូឱ្យកាន់តែប្រសើរឡើងថែមទៀត សម្រាប់ជាការគាំទ្រចក្ខុវិស័យរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលសារពើពន្ធសារពើពន្ធកម្ពុជា ក្នុងការពង្រឹង «រដ្ឋាភិបាលឌីជីថល-Digital Government» ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

លោកថា ចំពោះការកំណត់ទីតាំង ក៏ធ្លាប់មានការបារម្ភថាទីតាំងនេះអាចមានចម្ងាយឆ្ងាយ ប៉ុន្តែបន្ទាប់ពីបានសិក្សាគ្រប់ជ្រុងជ្រោយ ទីតាំងនេះបានក្លាយជាជម្រើសដ៏សាកសម ដោយសារទីតាំងនេះស្ថិតនៅ មិនឆ្ងាយពីចំណុចកណ្តាលនៃរាជធានីភ្នំពេញ និងជាតំបន់ដែលមានសក្តានុពល និងមានភាពស្រលះទូលាយ។

ក្នុងការសាងសង់ អគារនេះត្រូវបានរៀបចំជា ២ ផ្នែក៖ រួមមានអគារខ្ពស់ និងអគារទាប។ អគារខ្ពស់ ជា “អគារការិយាល័យ” ដែលមានកម្ពស់៣០ ជាន់ ក្នុងនោះរួមមានការរៀបចំជា៖ បន្ទប់ផ្សាយផ្ទាល់ (Live Broadcasting Room)៖ សម្រាប់បម្រើដល់ការងារផ្សព្វផ្សាយនានា របស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅបង្កើននូវចំណេះដឹងផ្នែកពន្ធដារ ជូនដល់សាធារណជន ទូទៅ ក៏ដូចជាអ្នកបង់ពន្ធ ដើម្បីលើកកម្ពស់វប្បធម៌នៃការបង់ពន្ធ។

មជ្ឈមណ្ឌលទិន្នន័យ (Data Center)៖ ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការធ្វើទំនើបកម្មរដ្ឋបាល សារពើពន្ធ ដោយមជ្ឈមណ្ឌលទិន្នន័យនេះ ត្រូវបានរៀបចំឡើងតាមស្តង់ដារកម្រិតខ្ពស់ Tier III និងឈានទៅ Tier IV នៅពេលអនាគតដ៏ខ្លីខាងមុខ។ បន្ទប់ប្រជុំមួយចំនួន សម្រាប់អង្គភាពក្រោមឱវាទប្រជុំបានគ្រប់គ្រាន់ ខណៈទីស្នាក់ការចាស់មាន តែមួយប៉ុណ្ណោះ។

ដោយឡែក អគារទាប ឬហៅថា “Podium” ជា “មជ្ឈមណ្ឌលសន្និសីទ និងផ្សារទំនើប ក្នុងនោះរួមមានការ រៀបចំជា៖ មជ្ឈមណ្ឌលផ្តល់សេវាកម្មជូនអ្នកបង់ពន្ធ ដែលមានលក្ខណៈទូលាយ និងមានផាសុកភាព សាលប្រជុំតូច និងធំ ដើម្បីបម្រើដល់ការរៀបចំកម្មវិធី និងកិច្ចប្រជុំកម្រិតជាតិ និងអន្តរជាតិនានា ផ្សារទំនើប (GDT Mall) ដែលមានសាខាធនាគារជាដៃគូ អាហារដ្ឋាន ភោជនីយដ្ឋាន និងហាង ទំនិញផ្សេងៗ ដែលមានភាពប្រទាក់ក្រឡាជាមួយនឹងការផ្តល់សេវាជូនអ្នកបង់ពន្ធ សារមនី្ទរជាតិពន្ធដារ ដែលមានតាំងបង្ហាញពីប្រវត្តិ នៃការប្រមូលពន្ធតាំងពីសម័យបុរាណ មកដល់បច្ចុប្បន្ន និងប្រវត្តិនៃកំណែទម្រង់សំខាន់ៗនាពេលកន្លងមក ទីធ្លាលំហសាធារណៈដែលធំទូលំទូលាយ ជាមួយនឹងភាពស្រស់ស្អាតនៃតំបន់បៃតង, និងចំណតយានយន្ត សម្រាប់បម្រើដល់អ្នកប្រើប្រាស់អគារមានភាពទូលាយ និងអាចចតយានយន្ត បានរហូតដល់ប្រមាណ ១ ០០០ គ្រឿង។

គារនេះក៏បានបំពាក់នូវសម្ភារបរិក្ខារ និងប្រព័ន្ធផ្សេងៗ ដែលមានភាពទំនើបនិងស្តង់ដារខ្ពស់ ដើម្បីគាំទ្រដល់ប្រតិបត្តិការប្រចាំថ្ងៃ និងដើម្បីធានានូវសុវត្ថិភាព ផាសុកភាព និងភាពងាយស្រួលក្នុងការ គ្រប់គ្រង និងជាការត្រៀមខ្លួនសម្រាប់យុគសម័យនៃអគារឆ្លាតវៃ (Smart Building)។

ជាមួយគ្នានេះ លោក និងមន្ត្រីពន្ធដារទាំងអស់ បានប្ដេជ្ញាប្រើប្រាស់ និងថែទាំសមិទ្ធផលដ៏ត្រចះត្រចង់នេះ ដើម្បីបម្រើសេវាជូនសាធារណជន និងអ្នកជាប់ពន្ធគ្រប់រូបឱ្យកាន់តែប្រសើរឡើងថែមទៀត និងប្ដេជ្ញាបន្តបេសកកម្មក្នុងការធ្វើទំនើបកម្ម និងកំណែទម្រង់មុតស្រួចនានារបស់ រដ្ឋបាលសារពើពន្ធកម្ពុជាថែមទៀត ដើម្បីចូលរួមសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ប្រទេសមានចំណូលខ្ពស់នៅ ឆ្នាំ២០៥០ តាមគោលដៅដែលរំពឹងទុក។

សូមរំលឹកថា ចាប់ពីឆ្នាំ១៩៨១ អង្គភាពប្រមូលពន្ធត្រូវបានបង្កើតឡើងជា “នាយកដ្ឋានពន្ធដារឧស្សាហពាណិជ្ជ” ក្រោមចំណុះក្រសួងហិរញ្ញវត្ថុ ឈានចូលដល់ឆ្នាំ១៩៩០ អង្គភាពនេះត្រូវបានប្តូរឈ្មោះមកជា “នាយកដ្ឋានពន្ធដារ” ដែលមាន ទីតាំងស្ថិតនៅសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

នៅអំឡុងឆ្នាំ២០០៤ ក្នុងឋានៈជា រដ្ឋលេខាធិការទី១ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលទទួលបន្ទុកកិច្ចការងារពន្ធដារ លោក គង់ វិបុល តែងតែដឹកនាំកិច្ចប្រជុំនៅទីនោះ និងសង្កេតឃើញថាទីតាំងនោះមានសភាពតូចប្រហាក់ប្រហែលនឹងផ្ទះវីឡាប៉ុណ្ណោះ។

ដោយមានចក្ខុវិស័យវែងឆ្ងាយ លោកបានមានគំនិតផ្តួចផ្តើមគិតគូររកទីតាំងថ្មី ទើបបានស្នើសុំគោលការណ៍តាមរយៈ សម្តេចសេដ្ឋវិទូភក្ដី គាត ឈន់ អតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានគោរពស្នើសុំគោលការណ៍ពីសម្ដេចតេជោ ដើម្បីស្វែងរកទីតាំងដែលស្ថិតនៅ កែងស្តុបតិចណូ ដើម្បីសាងសង់ និងសម្រេចការសាងសង់នៅក្នុងឆ្នាំ២០០៨ ស្របពេល «នាយកដ្ឋានពន្ធដារ» ត្រូវបានដំឡើងជា «អគ្គនាយកដ្ឋានពន្ធដារ»។

បច្ចុប្បន្ន ទីតាំងនោះកំពុង ប្រើប្រាស់ជាទីចាត់ការពន្ធដាររាជធានីភ្នំពេញ សាខាពន្ធដារខណ្ឌមួយចំនួន សាលាជាតិពន្ធដារ និងជាមជ្ឈមណ្ឌលផ្ទុកទិន្នន័យ និងឯកសារពាក់ព័ន្ធនឹងពន្ធដារមួយចំនួន៕