* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អគ្គនាយកធនាគាររដ្ឋ ARDB ណែនាំឱ្យកសិករខេត្តមណ្ឌលគិរី ផ្តោតលើដំណាំកាហ្វេ ព្រោះជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់ពិភពលោក និងមានតម្រូវការទីផ្សារខ្ពស់

21-05-2026 21:23

(មណ្ឌលគិរី)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ នេះបានអញ្ជើញជួបសំណេះសំណាលជាមួយកសិករដាំកាហ្វេប្រមាណ ២០០នាក់មកពីស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

នៅក្នុងពិធីសំណេះសំណាលជាមួយប្រជាកសិករ អ្នកដាំដុះបន្លែ កៅស៊ូ ដំណាំម្រេចនិងកាហ្វេនោះលោកបណ្ឌិត កៅ ថាច បានបញ្ជាក់ថា ក្នុងទឹកដីខេត្តមណ្ឌលគិរីនេះ បើបងប្អូនយល់ថា ការប្រកបរបរកសិកម្ម រួមមាន ដាំដុះបន្លែ ម្រេច និងដំណាំផ្សេងទៀត បានទិន្នផលតិចលក់បានថោក កសិករយើងក្នុងបរិបទនេះ គួរតែផ្តោតលើដំណាំកាហ្វេវិញម្តង ដោយសារបងប្អូនមានដីស្រាប់ ព្រោះជាដំណាំយុទ្ធសាស្ត្រយូរអង្វែងរបស់ពិភពលោកដែលមានតម្រូវការទីផ្សារខ្ពស់ផងដែរ។

ជុំវិញការវិនិយោគកាហ្វេនេះដែរលោកបណ្ឌិត កៅ ថាច បានលើកចិត្តដល់កសិករក្នុងខេត្តមណ្ឌលគិរីត្រូវចាប់យកឱកាសផ្តោតលើដំណាំសក្តានុពលគឺ ដំណាំកាហ្វេវិញម្តង ព្រោះកម្ពុជាយើងមានការផ្គត់ផ្គង់កាហ្វេទូទាំងប្រទេស ក្នុងរង្វង់១០ភាគរយប៉ុណ្ណោះ។ ដូច្នេះពិតជាត្រូវការវិនិយោគច្រើនសម្រាប់បំពេញតម្រូវការទីផ្សារក្នុងនោះ ខេត្តមណ្ឌលគិរី ដែលកសិករយើងគួរតែនាំគា្នដាំដុះឲ្យបានច្រើន ដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ នឹងបង្កើតការងារក្នុងស្រុក។

លោកបណ្ឌិត កៅ ថាច ក៏បានរំលឹកជូនកសិករទៀតថា ការធ្វើកសិកម្មមិនថា ដាំកាហ្វេឬដាំដុះអ្វីក៏ដោយ គឺទាមទារឲ្យមានជំនាញខ្លាំង និងធ្វើដោយពិតប្រាកដ ទោះបីជាបងប្អូននឿយហត់លើកសិកម្មមែន ប៉ុន្តែចំណុចសំខាន់ត្រូវចេះគ្រប់គ្រង ចេះកត់ត្រាលើការចំណាយថ្លៃដើមផលិត ក្នុង១ឯកតា ទើបធ្វើបានចំណេញ ព្រោះក្នុងចំណោមវិស័យធំៗទាំង៤ដែលជាជន្ទល់សេដ្ឋកិច្ចមានវិស័យកសិកម្មុមួយដែរ សម្រាប់ការទ្រទ្រង់សេដ្ឋកិច្ចជាតិយើង។

បន្ទាប់ពីបញ្ចប់ពិធីជួបសំណេះសំណាលជាមួយប្រជាកសិករមកពីបណ្តាស្រុកមួយចំនួនក្នុងខេត្តមណ្ឌលគិរី នារសៀលនេះលោកបណ្ឌិតប្រតិភូនិងសហការី បានអញ្ជើញចុះពិនិត្យមើល សក្តានុពលចំការកាហ្វេមួយកន្លែងដែលជាការវិនិយោគដោយពាណិជ្ជករក្នុងស្រុក ដើម្បីចូលរួមអភិវឌ្ឍវិស័យកាហ្វេកម្ពុជា ស្របតាមគោលនយោបាយរាជរដ្ឋាភិបាលជំរុញការប្រើប្រាស់ផលិតផលខ្មែរនឹងកាត់បន្ថយការនាំចូលផងដែរ៕