* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តំបន់សេដ្ឋកិច្ចពិសេសទាំងពីររបស់អ្នកឧកញ៉ា គិត ម៉េង បង្ហាញកំណត់ត្រាកំណើនដ៏រឹងមាំលើឱកាសការងារ និងការនាំចេញ, កម្មករកើនដល់ជិត ៦ម៉ឺននាក់ ការនាំចេញកើនដល់ជាង ៨០០លានដុល្លារ នៅ៤ខែដំបូងឆ្នាំនេះ

22-05-2026 09:02

(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក ដែលជាអ្នកអភិវឌ្ឍ និងប្រតិបត្តិករនៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុប ភ្នំពេញ (RGPPSEZ) និងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប កណ្ដាល (RGKSEZ) នៅតែបន្តបង្ហាញពីសន្ទុះកំណើនដ៏ខ្លាំងក្លា ដោយបានរួមចំណែកដល់ការអភិវឌ្ឍវិស័យឧស្សាហកម្ម ការបង្កើតការងារ និងបង្កើនការនាំចេញរបស់ប្រទេសកម្ពុជា។

គិតត្រឹមខែមេសា ឆ្នាំ២០២៦ ចំនួនបុគ្គលិកកម្មករសរុប ដែលកំពុងបម្រើការងារនៅក្នុងតំបន់ទាំងពី RGPPSEZ និង RGKSEZ បានកើនឡើងដល់ ៥៨ ៥៣២ នាក់ ដែលតំណាងឱ្យការកើនឡើងប្រមាណ ១៥.៣% បើធៀបនឹងចំនួនបុគ្គលិកកម្មករ៥០,៧៤៦ នាក់ ដែលបានកត់ត្រាក្នុងខែមេសា ឆ្នាំ២០២៥ កន្លងទៅ។

កំណើនដ៏មានស្ថិរភាពនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តឥតថមថយរបស់អ្នកវិនិយោគទាំងឡាយ មកលើប្រទេសកម្ពុជា និងការពង្រីកប្រតិបត្តិការនៃសហគ្រាសនានា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះ។

សកម្មភាពនាំចេញពីក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងពីរ ក៏បានបង្ហាញពីកំណើនដ៏វិជ្ជមានផងដែរ ក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៦នេះ។ ការនាំចេញសរុបចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់រហូតដល់ទៅ ៨០៩.០២លានដុល្លារអាមេរិក កើនឡើងពីចំនួន ៥៧៩.៨៨ លានដុល្លារអាមេរិក ដែលបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលតួលេខនេះ បង្ហាញពីកំណើនប្រមាណ ៣៩.៥%។

លទ្ធផលវិជ្ជមាននេះបង្ហាញពីភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់វិនិយោគិនអ្នកផលិត ដែលកំពុងដំណើរការនៅក្នុងតំបន់ទាំងពីរ ជាពិសេសចំពេលដែលមានការប្រឈមនឹងឧបសគ្គ នៃបញ្ហាសេដ្ឋកិច្ចក្នុងតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន។

សមិទ្ធផលនេះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប (Royal Group of Companies) និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ភ្នំពេញ អេសអ៊ីហ្សិត ម.ក បានលើកឡើងថា «កំណើនជាបន្តបន្ទាប់នៃតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ និង រ៉ូយ៉ាល់ គ្រុប កណ្ដាល ឆ្លុះបញ្ចាំងពីទំនុកចិត្តយ៉ាងមុតមាំរបស់វិនិយោគិន ចំពោះអនាគតសេដ្ឋកិច្ចរបស់កម្ពុជា និងការប្ដេជ្ញាចិត្តរបស់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការធ្វើការរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មរបស់ប្រទេស យើងខ្ញុំនៅតែបន្តប្ដេជ្ញាចិត្តក្នុងការគាំទ្រដល់ការវិនិយោគ ប្រកបដោយនិរន្តរភាព ការបង្កើតការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែងសម្រាប់ប្រទេសកម្ពុជា»។

អ្នកឧកញ៉ា គិត ម៉េង បន្ថែមថា «យើងខ្ញុំក៏សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុត ចំពោះការគាំទ្រជារៀងរហូតមកពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការណែនាំ និងដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ គោលនយោបាយគាំទ្រអាជីវកម្មរបស់រាជរដ្ឋាភិបាល គំនិតផ្តួចផ្តើមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការប្ដេជ្ញាចិត្ត ក្នុងការកែលម្អបរិយាកាសវិនិយោគ បន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស និងជំរុញកំណើនឧស្សាហកម្ម»។

លោកសង្កត់ធ្ងន់ទៀតថា «ក្នុងនាមជាអ្នកអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសឈានមុខគេមួយនៅកម្ពុជា យើងខ្ញុំនៅតែបន្តប្តេជ្ញាចិត្ត ក្នុងការផ្តល់ជូននូវហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មដែលមានគុណភាពខ្ពស់ ដល់វិនិយោគិនទាំងឡាយ ព្រមទាំងរួមចំណែកដល់គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកាន់តែទូលំទូលាយរបស់ព្រះរាជាណាចក្រកម្ពុជា»៕