ឧកញ៉ាបណ្ឌិត កែវ មុំ៖ កុំឃើញកន្លែងតែមួយផលិតគ្មានស្តង់ដារអនាម័យ ហើយ​មកវាយតម្លៃ ឬម៉ៅទាំងអស់មិនត្រូវទេ (Video inside)

22-05-2026 14:39

(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុននំស្រួយលីលី បានលើកឡើងថា កុំឃើញកន្លែងតែមួយ​ ដែលផលិតគ្មានស្តង់ដារអនាម័យ ហើយ​មកវាយតម្លៃ ឬម៉ៅទាំងអស់ ខណៈសហគ្រាសខ្មែរភាគច្រើន ផលិតដោយគុណភាព និងមានអនាម័យ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឧកញ៉ាបណ្ឌិត កែវ មុំ អញ្ជើញចូលរួមក្នុងកិច្ចពិភាក្សាមួយ ក្រោមប្រធានបទ ស្តីពី «ការ​កសាង​ទំនុកចិត្ត​លើ​ការ​ប្រើប្រាស់​ទំនិញ​នៅ​កម្ពុជា» ក្នុងកម្មវិធី Fresh Business។

ឧកញ៉ាបណ្ឌិត កែវ មុំ បានបញ្ជាក់យ៉ាងដូច្នេះថា «យើងឃើញថា អ្នកផលិតនៅក្នុងប្រទេសកម្ពុជា គឺមានច្រើន ដែលមានចំណេះជំនាញ​ ក្នុងការផលិតចំណីអាហារ [...] ភាគច្រើនមានគុណភាព និងមានអនាម័យ ដូច្នេះកុំឃើញតែកន្លែងណាមួយ ដែលគ្មានអនាម័យ មកវាយតម្លៃទាំងអស់ ក៏មិនកើតដែល»

សូមស្តាប់ការលើកឡើងទាំងស្រុង របស់ឧកញ៉ាបណ្ឌិត កែវ មុំ៖