* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI, ស្វាយនៅឧត្តរមានជ័យ និង​​ចន្ទីនៅកំពង់ធំ ត្រូវបានគេមើលឃើញ និង​ឱ្យតម្លៃ ដោយទទួលបានទីផ្សារលក់កាន់តែធំ

22-05-2026 15:26

(ភ្នំពេញ)៖ ​រយៈពេលជាច្រើនឆ្នាំមកហើយ ដែលកសិករក្នុងខេត្តភាគខាងជើងនៃបឹងទន្លេសាប បានតស៊ូជាមួយការប្រែប្រួល​អាកាសធាតុ ដែលមិនអាចទាយទុកជាមុនបាន ការផ្ទុះឡើងនៃសត្វល្អិត និងតម្លៃទីផ្សារកសិផលមិនស្ថិតស្ថេរ។ បច្ចុប្បន្ន ការតស៊ូរបស់ពួកគាត់ កំពុងទទួលបានការទទួលស្គាល់នៅលើឆាកជាតិ បន្ទាប់ពីរង់ចាំអស់រយៈពេលដ៏យូរ។
​
នៅថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២៦ ​ក្រសួងពាណិជ្ជកម្មបានប្រកាសជាផ្លូវការ នូវផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ថ្មីចំនួនបួន រួមមានស្វាយឧត្តរមានជ័យ និងស្វាយចន្ទីកំពង់ធំ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយ នឹងជួយពង្រឹងឱកាសទីផ្សារ និងបង្កើនប្រាក់ចំណូល សម្រាប់កសិករដែលមានទំហំផលិតកម្មតូចក្នុងខេត្តទាំងពីរ។
​
នៅពីក្រោយភាពជោគជ័យនេះ គឺការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ របស់គម្រោងគជ់ (PEARL) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីមូលនិធិអាកាសធាតុបៃតង (GCF) និងការគាំទ្រផ្នែកបច្ចេកទេសពីអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO)។ ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម គម្រោងនេះបានគាំទ្រកសិករ និងក្រុមអ្នកផលិតពេញមួយដំណើរការ នៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI ។
​
បើគ្មានការគាំទ្រនេះទេ ការសម្រេចបាននូវការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI នឹងត្រូវចំណាយពេលច្រើនជាងនេះ និងអាចមានឧបសគ្គច្រើន។ គម្រោងគជ់បានជួយរៀបចំឱ្យមានជាសមាគមអ្នកផលិត ពង្រឹងចំណេះដឹងបច្ចេកទេស បង្កើតស្តង់ដារគុណភាពផលិតផល គាំទ្រដល់ការរៀបចំម៉ាកយីហោ និងការតាមដាន និងណែនាំសហគមន៍តាមរយៈនីតិវិធីផ្លូវច្បាប់ និងរដ្ឋបាលដែលត្រូវការសម្រាប់ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI។
​
សម្រាប់លោកស្រី សុភាព កសិករដាំស្វាយមកពីខេត្តឧត្តរមានជ័យ បានលើកឡើងថា ការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI នេះ ជាសមិទ្ធផលដ៏ធំធេងសម្រាប់សហគមន៍របស់គាត់ និងជាសញ្ញាមួយដែលបង្ហាញថាផលិតផល និងសហគមន៍របស់ពួកគាត់ ​ទីបំផុតត្រូវបានគេមើលឃើញ និងឱ្យតម្លៃ។
​
លោកស្រី បាននិយាយនៅក្នុងពិធីប្រកាសជាផ្លូវការ នៃម៉ាកសម្គាល់ភូមិសាស្ត្រទំនិញថា៖ «ខ្ញុំមិនដែលនឹកស្មានថាស្វាយឧត្តរមានជ័យ នឹងទទួលបានការទទួលស្គាល់បែបនេះទេ» ។ «សហគមន៍របស់ខ្ញុំនឹងសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលខ្ញុំនាំយកដំណឹងនេះទៅប្រាប់ពួកគាត់»។
​
ស្វាយឧត្តរមានជ័យ ដែលដាំដុះតាមបណ្តោយជួរភ្នំដងរែក ត្រូវបានគេស្គាល់ថាមានភាពស្រួយឆ្ងាញ់ សាច់ស្ងួត ពេលខ្ចី និងរសជាតិជូអែមនៅពេលទុំ និងខុសពីស្វាយតំបន់ផ្សេងដែលមានជាតិទឹកច្រើន។ ការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI ជួយការពារអត្តសញ្ញាណ និងប្រភពដើមរបស់ផលិតផលជាផ្លូវការ ជួយកសិករអាចលក់កសិផលនៅទីផ្សារលំដាប់ខ្ពស់ និងកាត់បន្ថយការប្រកួតប្រជែងមិនយុត្តិធម៌ពីផលិតផលក្លែងក្លាយ។
​
នៅខេត្តកំពង់ធំ កសិករដាំស្វាយចន្ទី និងជាអ្នកកែច្នៃគ្រាប់ស្វាយចន្ទី លោកស្រី ឡៃហួត ជឿជាក់ថាការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI អាចបង្កើតឱកាសថ្មីៗសម្រាប់ចន្ទីកំពង់ធំ នៅក្នុងទីផ្សារតំបន់ និងអន្តរជាតិ។
​
លោកស្រីបានពន្យល់ថា «គ្រាប់ស្វាយចន្ទីកំពង់ធំមានទំហំធំ សាច់ណែន ក្លិនឈ្ងុយបានយូរ និងមានរសជាតិដូចប៊ឺ ទឹកដោះគោ ឬខ្ទិះដូង»។ «ដោយមានស្តង់ដារច្បាស់លាស់ និងការផ្សព្វផ្សាយកាន់តែរឹងមាំ យើងជឿជាក់ថាគ្រាប់ស្វាយចន្ទីកំពង់ធំ អាចទៅដល់អ្នកទិញកាន់តែច្រើន និងបង្កើតប្រាក់ចំណូលកាន់តែប្រសើរសម្រាប់កសិករ»។
​
ការទទួលស្គាល់នេះធ្វើឡើងចំពេលដ៏សំខាន់មួយ ដែលកសិករកម្ពុជានៅតែបន្តប្រឈមមុខជាមួយ បញ្ហាប្រឈមទាក់ទងនឹងអាកាសធាតុ រួមមានភ្លៀងធ្លាក់មិនទៀងទាត់ កំដៅកើនឡើងខ្លាំង គ្រោះរាំងស្ងួត និងការផ្ទុះឡើងនៃសត្វល្អិតចង្រៃជាដើម។ សម្រាប់អ្នកអនុវត្តគម្រោង ការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI ជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយជាងមុន ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុ និងកែលម្អជីវភាពរស់នៅរបស់កសិករតាមជនបទ។
​
លោកបណ្ឌិត មាស ពិសិដ្ឋ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោងគជ់ បានមានប្រសាសន៍ថា «នេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីកិច្ចសហការអស់រយៈពេលជាច្រើនឆ្នាំ និងធានាថាកសិករដែលមានទំហំផលិតកម្មតូច ជាពិសេសស្ត្រី និងសហគមន៍ជនជាតិដើមភាគតិច អាចទទួលបានអត្ថប្រយោជន៍យ៉ាងពិតប្រាកដ»។
​
លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំនៅកម្ពុជា បានសង្កត់ធ្ងន់ថា ការគាំទ្រដល់កសិករនឹងនៅតែបន្ត បន្ទាប់ពីការចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។
លោកស្រីបានមានប្រសាសន៍ថា «ការសម្រេចបានជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ គ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ FAO កំពុងបន្តធ្វើការជាមួយវិស័យឯកជន អ្នកទិញ និងវិនិយោគិន ដើម្បីជួយកសិករពង្រីកឱកាសទីផ្សារ និងកសាងខ្សែច្រវាក់តម្លៃឱ្យកាន់តែរឹងមាំសម្រាប់កសិផលកម្ពុជា»។

តាមរយៈគំនិតផ្តួចផ្តើមដូចជាវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE) គម្រោងនេះបានជួយភ្ជាប់ទំនាក់ទំនងរវាងកសិករ សហគមន៍កសិកម្ម ពាណិជ្ជករ និងតួអង្គក្នុងវិស័យឯកជន ដើម្បីផ្សព្វផ្សាយផលិតផលក្នុងស្រុក និងកសាងភាពជាដៃគូពាណិជ្ជកម្ម។
​
គម្រោងគជ់ មានផែនការគាំទ្រកសិករដែលមានទំហំផលិតកម្មតូចប្រមាណ ៤៥ម៉ឺននាក់នៅទូទាំងខេត្តភាគខាងជើងបឹងទន្លេសាប តាមរយៈការលើកកម្ពស់កសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះ និងជីវភាពរស់នៅប្រកបដោយចីរភាព។
​
ត្រលប់ទៅខេត្តឧត្តរមានជ័យវិញ លោកស្រី សុភាព និយាយថា ការទទួលស្គាល់ស្វាយឧត្តរមានជ័យជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ GI ផ្តល់ឱ្យកសិករនូវទំនុកចិត្តឡើងវិញ សម្រាប់អនាគត។ សម្រាប់សហគមន៍ដែលបានតស៊ូយ៉ាងយូរ ជាមួយនឹងភាពមិនប្រាកដប្រជានៃអាកាសធាតុ និងការមិនសូវទទួលស្គាល់នៅលើទីផ្សារ ការទទួលស្គាល់ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញនេះ ជាឱកាសវិជ្ជមានសម្រាប់សហគមន៍។
​
ដំណឹងល្អមានជាបន្តបន្ទាប់ សម្រាប់កសិករដាំស្វាយនៅឧត្តរមានជ័យ! បន្ទាប់ពីការចុះបញ្ជីស្វាយឧត្តរមានជ័យ ជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ (GI) ថ្ងៃនេះសហព័ន្ធអភិវឌ្ឍន៍ស្វាយកម្ពុជាបានជួបជាមួយតំណាងផ្សារទំនើបជីបម៉ុង នៅផ្សារទំនើប Chip Mong 271 Mega Mall ដើម្បីពិភាក្សាអំពីភាពជាដៃគូលើពាណិជ្ជកម្មស្វាយ។ ជំនួបនេះទទួលបានលទ្ធផលវិជ្ជមាន បើកផ្លូវដល់ការនាំយកស្វាយឧត្តរមានជ័យ មកដាក់លក់នៅគ្រប់សាខារបស់ផ្សារទំនើបជីបម៉ុង៕