* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្ពុជា-វ៉ាន់ដា តភ្ជាប់កិច្ចសហប្រតិបត្តិការលើប្រព័ន្ធទូទាត់ឆ្លងដែន ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង២

30-05-2026 10:07

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា បានប្រកាសពីកិច្ចសហប្រតិបត្តិការ លើប្រព័ន្ធទូទាត់ឆ្លងដែន រវាងប្រទេសកម្ពុជា និងប្រទេសរវ៉ាន់ដា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំង២។

លើប្រព័ន្ធទូទាត់ឆ្លងដែន រវាងប្រទេសកម្ពុជា និងប្រទេសរវ៉ាន់ដា រៀបចំឡើងក្នុងព្រឹត្តិការណ៍សន្និសីទ ថ្នាក់ទេសាភិបាលធនាគារកណ្តាលនៃ ប្រទេសនិយាយភាសាបារាំងលើកទី២៨ ក្រោមមូលបទ «ស្វយ័តភាពធនាគារកណ្តាលចំពោះមុខការរំពឹងទុករបស់រដ្ឋ និងសាធារណជន» ចាប់ពីថ្ងៃទី២៨-៣១ ខែឧសភា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា។

កិច្ចសហការនេះបង្ហាញពី ការប្តេជ្ញាចិត្តរួមគ្នារវាងធនាគារកណ្តាលទាំងពីរ ក្នុងការធ្វើទំនើបកម្ម ប្រព័ន្ធទូទាត់សងប្រាក់ និងការលើកកម្ពស់ការតភ្ជាប់ផ្នែកហិរញ្ញវត្ថុ ឱ្យកាន់តែទូលំទូលាយ ដើម្បីជួយ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសកម្ពុជា និងប្រទេសរវ៉ាន់ដា។

គំនិតផ្តួចផ្តើមនេះក៏គាំទ្រដំណើរការ សមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ និងអន្តរជាតិផងដែរ តាមរយៈការរួមចំណែកលើកកម្ពស់លទ្ធភាព និងប្រសិទ្ធភាពនៃការប្រើប្រាស់សេវាទូទាត់អេឡិចត្រូនិក សម្រាប់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ ដែលជាការទាញយកផលប្រយោជន៍ពី ការរីកចម្រើនផ្នែកបច្ចេកវិទ្យា និងនវានុវត្តន៍ឌីជីថល ក្នុងក្របខ័ណ្ឌភាពជាដៃគូនេះ។

កិច្ចសហប្រតិបត្តិការនេះ នឹងត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌនៃអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងផ្នែកផ្សេងៗនៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ រវាងធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលរវ៉ាន់ដា ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក។

អនុស្សរណៈយោគយល់គ្នានេះ គឺជាមូលដ្ឋានក្របខ័ណ្ឌសម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈការផ្លាស់ប្តូរចំណេះដឹង និងបទ ពិសោធន៍ គោលដៅជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុនៃប្រទេសទាំងពីរ៕