* វិភាគអន្តរជាតិ៖ តើអាចមានទេ រាត្រីទឹកឃ្មុំរវាងចិន និងឥណ្ឌា?
* ឥណ្ឌា ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូល BRICS ចំពេលសង្គ្រាមនៅអ៉ីរ៉ង់ កំពុងសាកល្បងការរួបរួមរបស់ប្លុក
* ក្រុមហ៊ុនអាមេរិក ចង់វិនិយោគនៅកម្ពុជា លើវិស័យភស្តុភារកម្ម កសិកម្ម និងគ្រឿងសង្ហារឹម
* ជួបសម្តេចមហាបវរធិបតី, សមាគមជប៉ុន-កម្ពុជា បង្ហាញការតាំងចិត្ត ជួយហៅជប៉ុន មកវិនិយោគនៅកម្ពុជា
* ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* បច្ចុប្បន្នភាពប្រាសាទព្រះវិហារ! ទាហានថៃទម្លាក់គ្រាប់បែក និងបាញ់ប្រហារ ៥០១គោលដៅលើតួប្រាសាទបង្កឲ្យខូចខាតជាង ៥៦០កន្លែង
* អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជិត៥០នាក់ ទៅយកព័ត៌មាននៅតំបន់ព្រំដែនខេត្តព្រះវិហារ ដើម្បីបង្ហាញផលប៉ះពាល់ដោយសង្គ្រាមឈ្លានពានរបស់យោធាថៃ
* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ អះអាងថា សង្រ្គាមជាមួយអ៉ីរ៉ង់ នឹងចប់ភ្លាមៗក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នៅប៉ុន្មានខែខាងមុខ
* វិបត្តិជំងឺកញ្រ្ជឹលនៅបង់ក្លាដែស ផ្តាច់ជីវិតកុមារដល់លើស១០០០នាក់ ខណៈជំងឺគ្រុនឈាម ក៏កំពុងកើនឡើងខ្លាំង
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ប្រធាននាយកប្រតិបត្ដិ CBC: ការគំរាមកំហែង ក្នុងការបង្ខិតបង្ខំសងប្រាក់ ឬបង្ខំឲ្យលក់អចលនវត្ថុ មិនមែនជាគោលការណ៍ ច្បាប់ហិរញ្ញវត្ថុនៅកម្ពុជានោះទេ, លើកទឹកចិត្ដឲ្យពលរដ្ឋប្ដឹង ! (Video inside)

30-05-2026 16:16

(ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ ស៊ីប៊ីស៊ី (CBC) បានលើកឡើងអំពី ការគំរាមកំហែង ក្នុងការបង្ខិតបង្ខំសងប្រាក់ ឬបង្ខំឲ្យលក់អចលនវត្ថុ មិនមែនជាគោលការណ៍ ច្បាប់ហិរញ្ញវត្ថុនៅកម្ពុជានោះទេ។ លោកលើកទឹកចិត្ដឲ្យពលរដ្ឋប្ដឹង ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់។

ការលើកឡើងរបស់ប្រធាននាយកប្រតិបត្ដិ CBC ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «ការ ប្រើប្រាស់ ឥណទាន ប្រកប ដោយ ទំនួល ខុសត្រូវ»។

លោក អឿ សុធារ័ត្ន បានថ្លែងឲ្យដឹងថា ក្នុងករណីមានការគម្រាមកំហែងពី មន្រ្ដីបុគ្គលិកធនាគារពាក់ព័ន្ធនឹង ការសងត្រឡប់របស់អតិថិជន ដូចជាការបង្ខំអតិថិជនក្នុងការលក់អចលនទ្រព្យ សូមជំរុញឲ្យអតិថិជនមេត្តារួសរាន់ក្នុងការដាក់ពាក្យប្ដឹង តាមរយៈលេខទូរស័ព្ទនៅក្នុងបញ្ជីបង់ប្រាក់ របស់អតិថិជនដែលមានស្រាប់ ដែលជាលេខ Hot Line ក្នុងសមាគមធនាគារ ដើម្បីដោះស្រាយព័ត៌មានចំបាច់ផ្សេងៗ»។

លោកបានបន្ថែមថា ដូច្នេះសាធារណៈជនអាចទាកទងមកលេខទូរស័ព្ទខាងលើបាន ដើម្បីដាក់ពាក្យបណ្ដឹងបាន ហើយបុគ្គលិកនឹងធ្វើការតាមពាក្យបណ្ឌឹងរបស់អតិថិជន ក្នុងនោះសូមបញ្ជាក់ថា សមាគមទាំង២មានការយល់ព្រមពីអតិថិជន បង្កើតជាមជ្ឈមណ្ឌលការពារអតិថិជន ដើម្បីដោះស្រាយបណ្ដឹងរបស់សាធារណជនផងដែរ៕