* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធាននាយកប្រតិបត្ដិ CBC: ពេលអតិថិជនបង់ផ្ដាច់ឥណទាន នៅគ្រឹះស្ថានហិរញ្ញវត្ថុ ទាល់តែ១០ ទៅ១៥ថ្ងៃ ទើបអាចដកប្លង់មកវិញបាន បើសិនជាគ្រឹះស្ថានពន្យារពេល អតិថិជនអាចប្ដឹងបាន ! (Video inside)

30-05-2026 16:24

(ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ CBC បានលើកឡើងថា ពេលអតិថិជនបង់ផ្ដាច់ឥណទាន នៅគ្រឹះស្ថានហិរញ្ញវត្ថុ ទាល់តែ១០ ទៅ១៥ថ្ងៃ ទើបអាចដកប្លង់មកវិញបាន បើសិនជាគ្រឹះស្ថានពន្យារពេល អតិថិជនអាចប្ដឹងបាន ក្រុមការងារសមាគមនឹងដោះស្រាយនូវពាក្យបណ្ដឹងរបស់អតិថិជន។

លោក អឿ សុធារ័ត្ន បានថ្លែងឲ្យដឹងថា ឥណទានដែលមានសុវត្ថិភាព ជាឥណទានដែលមានការទទួលខុសត្រូវទាំងអ្នកប្រើប្រាស់ និងអ្នកផ្ដល់ឥណទាន។ ក្នុងគ្រឹះស្ថានធនាគារមានក្រមប្រតិបត្តិ ដោយទទួលស្គាល់ដោយធនាគារជាតិនៃកម្ពុជា ដោយបានផ្ដោតសំខាន់លើការដកប្លង់របស់អតិថិជន ដោយអនុញ្ញាតឲ្យធនាគារ គ្រឹស្ថានមីក្រូហិរញ្ញវត្ថុទុកប្លង់អតិថិជនត្រឹមចន្លោះ១០-១៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីអតិថិជនបង់ប្រាក់ផ្ដាច់ជូនធនាគារ ដោយមិនអនុញ្ញាតឲ្យធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទុកប្លង់របស់អតិថិជនឡើយ។

លោកបានបន្ដថា ក្នុងករណីមានការពន្យារពេល មិនចង់ឲ្យអតិថិជនដកប្លង់មកវិញនោះទេ អតិថិជនមានសិទ្ធិប្ដឹងតាមរយៈលេខទូរស័ព្ទ ដែលមានស្រាប់ក្នុងបញ្ជីអតិថិជនបង់ប្រាក់ (Hot Line) នោះក្រុមការងារសមាគមនឹងធ្វើការដោះស្រាយបញ្ហាទាំងនេះជូនភ្លាម៕