* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ អ្នកជំនាញលើផ្នែកហិរញ្ញវត្ថុ ចែករំលែកពីការប្រើប្រាស់កម្ចីឲ្យបានត្រឹមត្រូវ និងយកទៅប្រើឲ្យចំគោលដៅ (Video inside)

31-05-2026 08:00

(ភ្នំពេញ)៖ លោក អឿ សុធារ័ត្ន ​ប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ​ខេមបូឌា (CBC) ដែលជាអ្នកជំនាញមួយរូបនៅក្នុងប្រទេសកម្ពុជា លើផ្នែកហិរញ្ញវត្ថុ បានចែករំលែកអំពីការប្រើប្រាស់កម្ចី ឲ្យបានត្រឹមត្រូវ ដោយត្រូវខ្ចីត្រឹមអ្វី ដែលអាចត្រឡប់សងទៅវិញ និងយកទៅប្រើឲ្យចំគោលដៅ។

លោក អឿ សុធារ័ត្ន បានបញ្ជាក់ថា ការប្រើប្រាស់ឥណទាន ប្រកបដោយការទទួលខុសត្រូវ គឺត្រូវខ្ចីត្រឹមអ្វី ដែលអាចសង់ត្រឡប់ទៅវិញ និងត្រូវបង់សងឲ្យទាន់ពេលវេលា ព្រោះថា នៅពេលដែលខ្ចីតែងតែមានកាលវិភាគបង់សង កាលណាបង់សងមិនទាន់ពេលវេលា អាចប៉ះពាល់ដល់ប្រវិត្ដឥណទាន និងពិបាកទទួលសេវាឥណទាននៅថ្ងៃក្រោយ។

បន្ថែមពីនោះទៀត លោក អឿ សុធារ័ត្ន បានប្រាប់ឲ្យអតិថិជនទាំងអស់ ត្រូវដឹងអំពីលក្ខខណ្ឌផ្សេងៗ ហើយត្រូវដឹងអំពីការប្រើប្រាស់ឥណទាន ត្រូវដឹងអំពីសេវា និងការប្រាក់ ហើយយកឥណទាននោះ ប្រើប្រាស់ត្រូវគោលដៅឬអត់ ព្រោះអតិថិជមួយចំនួន ប្រើខុសគោលដៅ។

ជាមួយគ្នានេះ លោក អឿ សុធារ័ត្ន ក៏បានស្នើប្រជាពលរដ្ឋប្រើប្រាស់ឥណទានផ្លូវការ ព្រោះការប្រាក់មានចែងច្បាស់លាស់ និងមិនសូវមានហានិភ័យ ដែលខុសពីឥណទានក្រៅផ្លូវការ លឿនតែហានិភ័យខ្ពស់។

លោក អឿ សុធារ័ត្ន បានលើកឡើងថា ឥណទានផ្លូវការ គឺជាឥណទានដែលផ្ដល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ​មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងការប្រាក់មានចែងត្រឹមត្រូវ ហើយមានសុវិត្ថភាព ព្រោះមានយុទ្ធការ ក្នុងការការពារអតិថិជន ផ្ទុយពីឥណទានក្រៅផ្លូវការ៕

សូមស្តាប់ការលើកឡើងរបស់លោក អឿ សុធារ័ត្ន៖