* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាលបោះលក់មូលបត្របំណុលរដ្ឋប្រមូលថវិកាជាង ៣៦៩លានដុល្លារ ស្មើនឹង៧០% (Video inside)

03-06-2026 16:07

(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានបោះផ្សាយលក់មូលបត្ររដ្ឋ ក្នុងទំហំទឹកប្រាក់សរុបប្រមាណ ១.៤៨ទ្រីលានរៀល ស្មើនឹងប្រមាណ ៣៦៩.១៧ លានដុល្លារក្នុងនោះ មូលបត្ររដ្ឋដែលបោះផ្សាយជាប្រាក់រៀលមានចំនួន ១៩៨ប៊ីលានរៀល ខណៈមូលបត្ររដ្ឋជាប្រាក់ដុល្លារមានចំនួន ៣១៩.៦៨ លានដុល្លារ។ នេះបើតាមព្រឹត្តិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា ត្រឹម​ដំណាច់ត្រីមាសទី១ ឆ្នាំ២០២៦។

ការបោះផ្សាយមូលបត្ររដ្ឋនេះ មានទំហំស្មើនឹងប្រមាណ ៧០% នៃទំហំសរុបដែលច្បាប់អនុញ្ញាតប្រមាណ ២ ១១៤ ប៊ីលានរៀល (ជាង ៥០០លានដុល្លារ) ដើម្បីធ្វើហិរញ្ញប្បទានគាំទ្រគម្រោងវិនិយោគសាធារណៈ, ការអនុវត្តវិធានការគោលនយោបាយគន្លឹះរបស់រាជរដ្ឋាភិបាល និងរក្សាតុល្យភាពថវិកាជាតិ សំដៅលើកស្ទួយកំណើន និងផលិតភាពសេដ្ឋកិច្ចជាតិ។

លោក មាស សុខសេនសាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគត់សម្គាល់ឃើញថា ការបោះផ្សាយលក់មូលបត្ររដ្ឋនៅឆ្នាំ២០២៦ មានស្ទុះខ្លាំង ត្រឹមរយៈពេល៣ខែដំបូង អាចសម្រេចបានរហូតដល់ ៧០%នៃច្បាប់អនុញ្ញាត។

លោកថា «គោលបំណងរបស់យើង [រដ្ឋាភិបាល] ចង់បង្វែរមកប្រើប្រាស់ហិរញ្ញប្បទាននៅក្នុងស្រុកច្រើន ហើយការបោះផ្សាយលក់មូលបត្របំណុលនេះ បានជួយសម្រាលបន្ទុករបស់រាជរដ្ឋាភិបាល អនុញ្ញាតឱ្យរាជរដ្ឋាភិបាលបង្កើនការវិនិយោគទៅលើវិស័យសង្គមកិច្ច ក៏ដូចជាវិស័យការពារជាតិ ដែលជាវិស័យអាទិភាព»។

សូមជម្រាបថា ការបោះផ្សាយលក់មូលបត្ររដ្ឋ ធ្វើឡើងតាមរយៈការដេញថ្លៃ នៅលើថ្នាលរបស់ធនាគារជាតិនៃកម្ពុជា៕