* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាល ចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មីជាមួយដៃគូអភិវឌ្ឍសរុបជាង ៩១លានដុល្លារ កើន១៧% នៅត្រីមាសដំបូង

03-06-2026 16:20

(ភ្នំពេញ)៖ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូអភិវឌ្ឍនានាសរុប ៩១.៩២លានដុល្លារអាម៉េរិក។ នេះបើតាមព្រឹត្ដិបត្រ ស្ថិតិបំណុលសាធារណៈកម្ពុជា ដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថ។

បើតាមព្រឹត្ដិបត្រស្ថិតិបំណុលសាធារណៈកម្ពុជា, ចំនួនជាង ៩១លានដុល្លារនេះ សមមូលនឹង៦៧.៣២លានអេសដេអ៊ែ ស្មើនឹងប្រមាណ៣% នៃពិតានដែលច្បាប់អនុញ្ញាត (២ ២៥០លានអេសដេអ៊ែ) ក្នុងនោះក្របខ័ណ្ឌទ្វេភាគី៧៥% និងក្របខ័ណ្ឌពហុភាគី២៥%។

ដោយឡែក, បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ការចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មានកំណើនប្រមាណ១៧%។ ឥណទានទាំងនេះ សុទ្ធសឹងជាឥណទាន ដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ៣២.៨០%។

គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំងនេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទាន ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម។

បើគិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៦ កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន១៣.៣០ប៊ីលានដុល្លារអាម៉េរិក ក្នុងនោះ៖ ៩៦% ត្រូវនឹងប្រមាណ១២.៧០ប៊ីលាន ដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៥៩% និងក្របខ័ណ្ឌ ពហុភាគីប្រមាណ ៤១%) និង៤% ត្រូវនឹងប្រមាណ ៥៩៦.០៣ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។

ជាមួយមួយគ្នានេះ នៅត្រីមាសទី១នេះ រាជរដ្ឋាភិបាល បានទូទាត់សេវាបំណុលសរុបចំនួន ២៨០.៦២លានដុល្លារអាម៉េរិក រួមមាន៖
១៖ ក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ ២៥៧.៥៣លានដុល្លារអាម៉េរិក ក្នុងនោះ៖ ប្រាក់ដើម ២១៣.៧៧លានដុល្លារអាម៉េរិក និងការប្រាក់ និងកម្រៃផ្សេងៗ ៤៣.៧៦ លានដុល្លារអាម៉េរិក,

និង២៖ ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ២៣.០៩លានដុល្លារអាម៉េរិក ក្នុងនោះ៖ ប្រាក់ដើម ២០,៤១ លានដុល្លារអាម៉េរិក និងការប្រាក់ ២.៦៨ លានដុល្លារអាម៉េរិក។

បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២៥ ការទូទាត់សេវាបំណុលសរុបក្នុងត្រីមាសទី១ ឆ្នាំ២០២៦នេះ មានកំណើនប្រមាណ ១៨%៕