* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិត គុណ ញឹម៖ ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាន ជួយលើកស្ទួយមុខមាត់កម្ពុជា នៅក្នុងតំបន់អាស៊ាន និងអន្ដរជាតិ (Video inside)

04-06-2026 16:17

(ភ្នំពេញ)៖ លោកបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ) បានលើកឡើងថា ការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការលើកស្ទួយមុខមាត់កម្ពុជា នៅក្នុងតំបន់អាស៊ាន និងឆាកអន្ដរជាតិ។

ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលបណ្ឌិត គុណ ញឹម ធ្វើសន្និសីទសារព័ត៌មាន បន្ទាប់បញ្ចប់កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal រាជធានីភ្នំពេញ។

បណ្ឌិត គុណ ញឹម បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្វើជាម្ចាស់ផ្ទះ ក្នុងនាមជាសមាជិកអាស៊ាន កិច្ចប្រជុំអគ្គនាយកគយអាស៊ាន គឺបានផ្ដល់អត្ថប្រយោជន៍ច្រើនដល់កម្ពុជា ដែលជាការលើកស្ទួយមុខមាត់កម្ពុជា នៅក្នុងអាស៊ាន ក៏ដូចនៅក្នុងឆាកអន្ដរជាតិ»។

បន្ថែមពីនោះទៀត បណ្ឌិត គុណ ញឹម បានលើកឡើងថា ការរៀបចំកិច្ចប្រជុំអគ្គនាយកគយអាស៊ាននេះ ដោយមានកិច្ចប្រជុំពិគ្រោះយោបល់ ជាមួយនឹងសមាគមធុរកិច្ចអ៊ឺរ៉ុប, សហរដ្ឋអាមេរិក ហើយនឹងសមាគមធុរកិច្ចអាមេរិក ព្រមទាំងក្រុមហ៊ុនធំៗសំខាន់ៗ ដែលមកធ្វើការវិនិយោគ។

បើតាមលោកបណ្ឌិត គុណ ញឹម, នេះជាលើកទី៣ ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានទទួលធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំអគ្គនាយកគយអាស៊ាន ចាប់តាំងពីកម្ពុជា បានចូលជាសមាជិកអាស៊ាន ក្នុងឆ្នាំ១៩៩៩ ដោយការទទួលធ្វើជាម្ចាស់ផ្ទះលើកទី១ នៅឆ្នាំ២០០៦ និងលើកទី២ នៅឆ្នាំ២០១៦។

សូមជម្រាបថា​ កិច្ចប្រជុំអគ្គនាយកគយអាស៊ាន លើកទី៣៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ មានការចូលរួមគណៈប្រតិភូរដ្ឋបាលគយ នៃប្រទេសសមាជិកអាស៊ានទាំងអស់ រួមទាំងគណៈប្រតិភូរដ្ឋបាលគយ នៃប្រទេសទីម័រឡេស្តេ ដែលជាសមាជិកអាស៊ានថ្មីទី១១ របស់អាស៊ាន និងតំណាងលេខាធិការដ្ឋានអាស៊ាន៕