លោក ច័ន្ទ សុផល៖ ទស្សនៈ​ «ឱ្យតែរដូវប្រមូលផល ថ្លៃចុះថោក» ជាទស្សនៈមិនត្រឹមត្រូវ ក៏មិនត្រូវបន្ទោសរដ្ឋាភិបាលដែរ (Video inside)

05-06-2026 14:32

(ភ្នំពេញ)៖ លោក ច័ន្ទ សុផល នាយក​នៃ​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ បានលើកឡើងថា ទស្សនៈ​ «ឱ្យតែរដូវប្រមូលផល ថ្លៃចុះថោក» ជាទស្សនៈមិនត្រឹមត្រូវ ក៏មិនត្រូវបន្ទោសរដ្ឋាភិបាលដែរ ព្រោះពេលខ្លះ
ការចំណេញខាតគឺអាស្រ័យទៅតាមកត្តាទីផ្សារអន្តរជាតិ ដោយដំណាំខ្លះ ដូចជាស្រូវ កៅស៊ូ ស្វាយចន្ទី ម្រេចជាដើម ទាក់ទងទៅនឹងប្រទេសផ្សេងៗ។

លោកបន្ថែមថា ការរកស៊ីក្នុងវិស័យកសិកម្ម ក៏មិនខុសពីការរកស៊ី ក្នុងរបរផ្សេងៗទៀតដែរ ដោយមានពេលខ្លះក៏ចំណេញ ពេលខ្លះក៏ខាត ប៉ុន្តែប្រសិនបើយើងធ្វើឱ្យមានប្រសិទ្ធភាពនោះនឹងផ្តល់ផលចំណេញកាន់តែខ្ពស់។

លោក ច័ន្ទ សុផល លើកឡើងបែបនេះ ធ្វើឡើង ក្នុងកម្មវិធី FRESH BUSINESS​ ពិភាក្សាលើប្រធានបទ៖ «សារៈសំខាន់នៃការស្រាវជ្រាវលើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា»។

សូមស្តាប់ប្រសាសន៍របស់ លោក ច័ន្ទ សុផល៖