* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិនិយោគិនក្នុងស្រុកចាក់បញ្ចូលទុនជិត ៧០ម៉ឺនដុល្លារ ប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនកសិករជាជនជាតិដើមភាគតិច នៅក្នុងឃុំប៊ូស្រា បានជិត៧០០តោន !

05-06-2026 16:34

(មណ្ឌលគិរី)៖ គីរីកាហ្វេ (Kiri Coffee) ជាក្រុមហ៊ុនប្រេនកាហ្វេរបស់កូនខ្មែរ បានចាក់បញ្ចូលទុនជិត៧០ម៉ឺនដុល្លារ ប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនកសិករជាជនជាតិដើមភាគតិច នៅក្នុងឃុំប៊ូស្រា ខេត្តមណ្ឌលគិរី បានជិត ៧០០តោន ដើម្បីបម្រើដល់ទីផ្សារកាហ្វេនៅកម្ពុជា។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ជិន ជ័យាបុត្រ ប្រធានក្រុមហ៊ុន គីរីកាហ្វេ (Kiri Coffee) ក្នុងឱកាសជួបកិច្ចប្រជុំពិភាក្សាការងារ ជាមួយបងប្អូនតំណាងសហគមន៍ជនជាតិដើមភាគតិច មកពីឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដើម្បីស្វែងរកដំណោះស្រាយ និងជំរុញខ្សែច្រវាក់ផលិតកម្មកាហ្វេឱ្យកាន់តែមាននិរន្តរភាព នាពេលថ្មីៗនេះ។

លោកបញ្ជាក់ថា នៅក្នុងរដូវប្រមូលផលកន្លងទៅថ្មីៗនេះ ក្រុមហ៊ុន គីរីកាហ្វេ បានចុះទទួលទិញគ្រាប់កាហ្វេពីបងប្អូនកសិករជាជនជាតិដើមភាគតិច នៅក្នុងឃុំប៊ូស្រា សរុបជិត ៧០០ តោន ដែលគិតជាទំហំទឹកប្រាក់នៃការជួយជ្រោមជ្រែងសេដ្ឋកិច្ចសហគមន៍មានចំនួនរហូតដល់ជិត ៧០ម៉ឺនដុល្លារអាមេរិក។

លោកបន្ថែមថា «ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិត កៅ ថាច ប្រធានសមាគមបណ្តាញកសិករតេជោ, ក្រុមហ៊ុន គីរីកាហ្វេ នឹងបន្តឈរជើងជាមួយបងប្អូន ដោយប្តេជ្ញាចិត្តបន្តទិញកាហ្វេពីបងប្អូនជនជាតិដើមភាគតិច ឱ្យអស់ពីលទ្ធភាព ក្នុងតម្លៃទីផ្សារ ដើម្បីឱ្យកាហ្វេមណ្ឌលគិរី អាចបន្តដំណើរទៅមុខប្រកបដោយមោទនភាព និងជួយលើកកម្ពស់ជីវភាពបងប្អូនកសិករយើង ឱ្យកាន់តែធូរធារ និងរឹងមាំ»។

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ លើការគាំទ្រផ្នែកឥណទានកសិកម្មសម្រាប់ពង្រីកការដាំដុះកាហ្វេ រួមមានការផ្គត់ផ្គង់ ជី, កូនពូជ, ថ្នាំកសិកម្ម និងសម្ភារៈបច្ចេកទេសផ្សេងៗ ដើម្បីជួយបងប្អូនមានលទ្ធភាពពង្រីកផ្ទៃដីដាំដុះ និងបង្កើនទិន្នផល។

ក្រុមហ៊ុនធានាបន្តចុះប្រមូលទិញគ្រាប់កាហ្វេពីបងប្អូនកសិករ ក្នុងរដូវប្រមូលផលខាងមុខ ទៅតាមតម្លៃទីផ្សារជាក់ស្តែង ដើម្បីធានាស្ថិរភាពប្រាក់ចំណូល និងផ្តល់ទំនុកចិត្តខ្ពស់ជូនសហគមន៍ផងដែរ។

កិច្ចប្រជុំនេះបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយ យោគយល់ និងទទួលបានផ្លែផ្កាគួរជាទីមោទនៈ ដោយបងប្អូនតំណាងសហគមន៍ បានសម្តែងនូវក្តីត្រេកអរ និងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំសមាគម ក៏ដូចជាក្រុមហ៊ុន គីរីកាហ្វេ៕