* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកនាំពាក្យអាកាសស៊ីវិល៖ ការផ្តល់ហិរញ្ញប្បទាន ១០០លានដុល្លារ ពី DFC របស់អាមេរិក គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ» ឆ្លុះបញ្ចាំងពីទំនុកចិត្តមកលើកម្ពុជា

05-06-2026 16:50

(ភ្នំពេញ)៖ លោក ស៉ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានបញ្ជាក់ឲ្យដឹងថា ការអនុម័តផ្តល់ហិរញ្ញប្បទានចំនួន ១០០លានដុល្លារ ពីសាជីវកម្មហិរញ្ញវត្ថុ អភិវឌ្ឍន៍អន្តរជាតិ (DFC) របស់អាមេរិក គាំទ្រការពង្រីក «អាកាសយានដ្ឋានអន្តរជាតិតេជោ» ឆ្លុះបញ្ចាំងពីទំនុកចិត្ត មកលើសក្តានុពលរយៈពេលវែងរបស់គម្រោងកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោក ស៉ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ព័ត៌មានស្តីពីការអនុម័តកញ្ចប់វិនិយោគសកលប្រមាណ ២.៥ ពាន់លានដុល្លារអាមេរិក របស់ U.S. International Development Finance Corporation (DFC) គឺជាព័ត៌មានវិជ្ជមាន និងបង្ហាញពីការបន្តគាំទ្រគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រនៅក្នុងតំបន់ និងសកលលោក។

លោកបន្ដថា គិតមកដល់ពេលនេះ មានការបញ្ជាក់ជាផ្លូវការពី U.S. International Development Finance Corporation (DFC) ថា ក្រុមប្រឹក្សាភិបាល DFC បានអនុម័តការវិនិយោគ ជាយុទ្ធសាស្ត្រដែលរួមបញ្ចូលការគាំទ្រ refinancing សម្រាប់អាកាសយានដ្ឋានអន្តរជាតិតេជោ នៅភ្នំពេញ។

ឯកសារ Public Information Summary របស់ DFC ក៏បានបញ្ជាក់ពីគម្រោងជាមួយ Overseas Cambodian Investment Corporation, Ltd. ក្នុងទម្រង់ Debt Financing ចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ការបង្វិលហិរញ្ញប្បទានដែលមានរយៈពេលខ្លី ដែលបានប្រើប្រាស់ក្នុងការសាងសង់ និងអភិវឌ្ឍន៍អាកាសយានដ្ឋាននេះ។

ទោះជាយ៉ាងណា តាមសេចក្តីប្រកាសរបស់ DFC ការអនុវត្តហិរញ្ញប្បទានជាក់ស្តែង គឺអាស្រ័យលើការបំពេញលក្ខខណ្ឌមុនការសម្រេច (Conditions Precedent) និងនីតិវិធីផ្ទៃក្នុងពាក់ព័ន្ធរបស់ DFC ស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន។

បើតាមលោក ស៉ីន ចាន់សិរីវុត្ថា, អាកាសយានដ្ឋានអន្តរជាតិតេជោ (KTI) គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏សំខាន់របស់កម្ពុជា ដែលទទួលបានការគាំទ្រពី U.S. International Development Finance Corporation (DFC) សម្រាប់ការរៀបចំហិរញ្ញប្បទានឡើងវិញ (Refinancing)។ ការគាំទ្រនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្ត លើសក្តានុពលរយៈពេលវែងរបស់គម្រោង និងការរួមចំណែកក្នុងការពង្រឹងការតភ្ជាប់ជាសកល ការទាក់ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពរបស់កម្ពុជា៕