អ្នកជំនាញ៖ Bank App ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែអ្នកប្រើប្រាស់មិនបានប្រុងប្រយ័ត្ន ដើម្បីការពារហានិភ័យជាយថាហេតុ (Video inside)
06-06-2026 11:52
(ភ្នំពេញ)៖ លោក យឹម ទិត្យា អគ្គនាយកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាននៃធនាគារហត្ថា បានលើកឡើងថា Bank App ផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ប៉ុន្តែអ្នកប្រើប្រាស់មិនបានប្រុងប្រយ័ត្ន ដើម្បីការពារហានិភ័យជាយថាហេតុ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក យឹម ទិត្យា ចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការធានាសុវត្ថិភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលរបស់ធនាគារ» ក្នុងកម្មវិធី CYBER SECURITY។
លោក យឹម ទិត្យា បានបញ្ជាក់យ៉ាងដូច្នេះថា «Bank App គឺជួយសម្រួលភាពងាយស្រួលរបស់ប្រជាពលរដ្ឋ ឬក៏អតិថិជនក្នុងការប្រើប្រាស់ប្រព័ន្ធរបស់ធនាគារ [...] អតិថិជនគួរតែរក្សាលេខសម្ងាត់ ឬ OTP មិនគួរផ្ដល់ឲ្យអ្នកដទៃនោះទេ ទោះបីជាមានទំនាក់ទំនង ពីខាងធនាគារក៏ដោយក្ដី»។
សូមស្តាប់ការលើកឡើងរបស់លោក យឹម ទិត្យា៖












