អ្នកជំនាញ៖ បច្ចេកវិទ្យាកាន់តែទំនើប App ធនាគារមួយចំនួន មានប្រព័ន្ធបញ្ឈប់ប្រតិបត្តិការ ក្នុងករណីមិនប្រក្រតី (Video inside)
06-06-2026 11:55
(ភ្នំពេញ)៖ លោក យឹម ទិត្យា អគ្គនាយកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាននៃធនាគារហត្ថា បានលើកឡើងថា បច្ចេកវិទ្យាកាន់តែទំនើប App ធនាគារមួយចំនួន មានប្រព័ន្ធបញ្ឈប់ប្រតិបត្តិការ ក្នុងករណីដែលមានប្រតិបត្តិការមិនប្រក្រតី។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក យឹម ទិត្យា ចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការធានាសុវត្ថិភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលរបស់ធនាគារ» ក្នុងកម្មវិធី CYBER SECURITY។
លោក យឹម ទិត្យា បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងធនាគារមានប្រព័ន្ធមួយ ដែលត្រួតពិនិត្យលើគណនីរបស់អតិថិជនម្នាក់ៗ ដែលធ្វើប្រតិបត្ដិការលើអ្វីខ្លះ ដូច្នេះក្នុងករណី មានប្រតិបត្ដិការអ្វីមួយកើតឡើ់ង ដែលមានភាពមិនប្រក្រតី ប្រព័ន្ធនេះនឹងធ្វើការបញ្ឈប់ប្រតិបត្តិការ ក្នុងរយៈពេលខ្លី ដើម្បីទាក់ទងទៅកាន់អតិថិជន តែមិនមែនគ្រប់ធនាគារនោះទេ»៕
សូមស្តាប់ការលើកឡើងទាំងស្រុង របស់លោក យឹម ទិត្យា៖












