អ្នកជំនាញប្រាប់ពលរដ្ឋកុំជួល ឬលក់គណនីឱ្យគេ និងកុំដកប្រាក់ជំនួសគេ ក្រែងជាប់ទោសដោយមិនដឹងខ្លួន បើទោះបីជាទឹកប្រាក់តិចតួចក៏ដោយ (Video inside)
06-06-2026 12:05
(ភ្នំពេញ)៖ លោក យឹម ទិត្យា អគ្គនាយកឌីជីថល និងបច្ចេកវិទ្យាព័ត៌មាននៃធនាគារហត្ថា បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមកុំជួល ឬលក់គណនីឱ្យគេ និងកុំដកប្រាក់ជំនួសគេ ក្រែងជាប់ទោសដោយមិនដឹងខ្លួន បើទោះបីជាទឹកប្រាក់តិចតួចក៏ដោយ។
ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក យឹម ទិត្យា ចូលរួមជជែកពីសន្តិសុខសាយប័រ លើប្រធានបទ៖ «ការធានាសុវត្ថិភាពនៃការប្រើប្រាស់សេវាហិរញ្ញវត្ថុឌីជីថលរបស់ធនាគារ» ក្នុងកម្មវិធី CYBER SECURITY។
សូមស្តាប់ការលើកឡើងរបស់លោក យឹម ទិត្យា៖












