* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

យល់ដឹងពីជំនួញ៖ តើអ្នកជាប់ពន្ធត្រូវមានលក្ខខណ្ឌអ្វីខ្លះ និងអនុវត្តតាមនីតិវិធីដូចម្តេចដើម្បីអាចស្នើសុំ បង្វិលសងអាករលើតម្លៃបន្ថែមបាន?

07-06-2026 14:57

(ភ្នំពេញ)៖ ការបង្វិលសងអាករលើតម្លៃបន្ថែម សំដៅដល់ការបង្វិលសងទឹកប្រាក់អាករលើតម្លៃបន្ថែម ពីរដ្ឋបាលសារពើពន្ធជូនអ្នកជាប់ពន្ធវិញនូវចំនួនលម្អៀងដែលកើតចេញពីអាករធាតុចេញ ដែលមានចំនួនតូចជាងចំនួនអាករធាតុចូល។

យោងតាមប្រការ៤ នៃប្រកាសលេខ ៥៧៦ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អ្នកជាប់ពន្ធដែលមានសិទ្ធិស្នើសុំបង្វិលសងអាករ លើតម្លៃបន្ថែម ត្រូវមានលក្ខខណ្ឌដូចខាងក្រោម៖

* មានឥណទានអាករលើធាតុចូលលើសប្រចាំខែ ចំពោះបុគ្គលជាប់អាករដែលមានការនាំចេញជាសំខាន់ ឬបានចុះបញ្ជីជាសហគ្រាសវិនិយោគ
* មានឥណទានអាករលើធាតុចូលលើសចាប់ពី ៣ខែ ជាប់គ្នាឡើងទៅ ចំពោះបុគ្គលជាប់អាករដទៃទៀត
* មានភស្តុតាងនៃការបង់ប្រាក់អាករលើធាតុចូល រួមមាន ប្រតិវេទន៍គយសម្រាប់ការនាំចូល ព្រមទាំងច្បាប់ដើមនៃបង្កាន់ដៃគយដែលបញ្ជាក់ ពីការបង់ប្រាក់អាករដែលអាចអនុញ្ញាតជាឥណទាន ឬច្បាប់ដើមនៃវិក្កយបត្រអាករចេញដោយអ្នកផ្គត់ផ្គង់ក្នុងស្រុក
* មានភស្តុតាងនៃការនាំចេញដែលត្រូវជាប់អាករតាមអត្រាសូន្យ និង
* មានបញ្ជីគណនេយ្យអាករលើតម្លៃបន្ថែមដែលអាចជឿទុកចិត្តបាន រួមមាន ទិន្នានុប្បវត្តិទិញ-លក់ ព្រមទាំងកំណត់ត្រាជំនួយផ្សេងៗ។ ចំពោះបេសកកម្មទូតឬកុងស៊ុលបរទេស
អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ការស្នើសុំបង្វិលសងត្រូវអនុវត្តតាមលក្ខខណ្ឌដូចខាងក្រោម៖
* ចុះបញ្ជីនៅអគ្គនាយកដ្ឋានពន្ធដារស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
ដាក់ពាក្យស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារតាមទម្រង់ដែលបានកំណត់ដោយអគ្គនាយកដ្ឋានពន្ធដារ
* វិក្កយបត្រទិញនីមួយៗត្រូវមានទឹកប្រាក់សរុបមិនទាន់គិតអាករ ចាប់ពី ២០០ ០០០ រៀលឡើងទៅ
* ពាក្យស្នើសុំបង្វិលសងនីមួយៗត្រូវមានទឹកប្រាក់សរុបមិនទាន់គិតអាករចាប់ពី ២ ០០០ ០០០ រៀលឡើងទៅ និង
* ពាក្យស្នើសុំត្រូវមានបញ្ជាក់ពីប្រធានបេសកកម្ម ជូនអគ្គនាយកដ្ឋានពន្ធដារថា ទំនិញត្រូវបានទិញសម្រាប់យកមកប្រើប្រាស់ក្នុងការបំពេញ មុខងារជាផ្លូវការរបស់បេសកកម្មពិតប្រាកដមែន។

ដើម្បីស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម សហគ្រាសត្រូវអនុវត្តតាមនីតិវិធីដូចខាងក្រោម៖
១៖ អ្នកជាប់ពន្ធត្រូវបោះពុម្ពពាក្យស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម តាមប្រព័ន្ធគ្រប់គ្រងការដាក់លិខិតប្រកាសពន្ធអាជីវកម្មតាមអនឡាញ (e-Filing) ដោយភ្ជាប់មកជាមួយឯកសារតម្រូវនានា រួចបញ្ជូនមកអគ្គនាយកដ្ឋានពន្ធដារ ដោយផ្ទាល់ ឬអនឡាញតាមរយៈការប្រើប្រាស់ កម្មវិធីរដ្ឋបាលអេឡិចត្រូនិកពន្ធដារ (GDT e-Administration)
២៖ អគ្គនាយកដ្ឋានពន្ធដារនឹងកត់ត្រាវាយបញ្ចូលក្នុងប្រព័ន្ធគ្រប់គ្រងនិងតាមដានឯកសារ (Document Tracking System) ដោយមានបារកូដ សម្រាប់តាមដាន បន្ទាប់មកបញ្ជូនទៅអង្គភាពគ្រប់គ្រងអ្នកជាប់ពន្ធ។
៣៖ អង្គភាពគ្រប់គ្រងអ្នកជាប់ពន្ធ និងអនុវត្តនីតិវិធីសវនកម្មបង្វិលសង ដោយពិនិត្យអំពីហានិភ័យឥណទាន និងពិនិត្យផ្ទៀងផ្ទាត់វិក្កយបត្រអាករ (Invoice Cross-Check) រួចបញ្ជូនរបាយការណ៍សវនកម្មបង្វិលសង ជូនថ្នាក់ដឹកនាំអគ្គនាយកដ្ឋានពន្ធដារពិនិត្យសម្រេច។
៤៖ ក្រោយពីទទួលបានការសម្រេច នាយកដ្ឋានហិរញ្ញវត្ថុនិងបុគ្គលិកនៃអគ្គនាយកដ្ឋានពន្ធដារនឹងរៀបចំអាណត្តិបើកប្រាក់ និងកត់ត្រា តាមដានស្ថានភាពឥណទានថវិកា រួចបញ្ជូនទៅអគ្គនាយកដ្ឋានរតនាគារជាតិ តាមរយៈ ប្រព័ន្ធ FMIS នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
៥៖ បន្ទាប់មកអគ្គនាយកដ្ឋានរតនាគារជាតិនឹងធ្វើការបង្វែរសាច់ប្រាក់ចូលទៅក្នុងលេខគណនីធនាគាររបស់ក្រុមហ៊ុនដោយផ្ទាល់ នៃ ធនាគារពាណិជ្ជដ្ឋណាមួយនៅកម្ពុជា។

ចំពោះឯកសារដែលអ្នកស្នើសុំត្រូវភ្ជាប់មកជាមួយពាក្យស្នើសុំបង្វិលសងអាករលើតម្លៃបន្ថែម រួមមាន៖
សហគ្រាស៖
* ពាក្យស្នើសុំបង្វិលសងប្រាក់អាករលើតម្លៃបន្ថែម បោះពុម្ពចេញពីប្រព័ន្ធ e-Filing
* ច្បាប់ដើមនៃប្រតិវេទន៍គយនាំចូល និងបង្កាន់ដៃពន្ធនាំចូល (ករណីសហគ្រាសធ្វើការនាំចូល)
* ច្បាប់ដើមនៃវិក្កយបត្រទិញនិងលក់ និងឯកសារនាំចេញ (ករណីសហគ្រាសមានការនាំចេញ) និង
* បញ្ជីចលនាសន្និធិ។

បេសកកម្មការទូតឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលដទៃទៀត៖
* ពាក្យស្នើសុំបង្វិលសងប្រាក់អាករ ដោយមានបញ្ជាក់ពី ប្រធានបេសកកម្ម ជូនអគ្គនាយកដ្ឋានពន្ធដារថា ទំនិញត្រូវបានទិញសម្រាប់យក មកប្រើប្រាស់ ក្នុងការបំពេញមុខងារផ្លូវការរបស់បេសកកម្មពិតប្រាកដមែន និង
* វិក្កយបត្រច្បាប់ដើម៕