* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

⁨ប្រតិភូក្រសួងព័ត៌មានកម្ពុជា អញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ នៅប្រទេសចិន

08-06-2026 10:20

(សិនយ៉ាង-ចិន)៖ ប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានកម្ពុជា តំណាងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៦​ បានអញ្ជើញចូលរួមវេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ និងព្រឹត្តិការណ៍ពាក់ព័ន្ធ ដែលរៀបចំឡើងនៅទីក្រុងសិនយ៉ាង ខេត្តលៀវនីង សាធារណរដ្ឋប្រជាមានិតចិន។

វេទិកានេះប្រព្រឹត្តឡើងក្រោមមូលបទ «ការរួមបញ្ចូលប្រព័ន្ធផ្សព្វផ្សាយសម្រាប់កំណើនរួម៖ បើកទំព័រថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន» ដោយមានការចូលរួមពីតំណាងជាន់ខ្ពស់រដ្ឋាភិបាល អង្គការអន្តរជាតិ ស្ថាប័នសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយបែបប្រពៃណី និងប្រព័ន្ធផ្សព្វផ្សាយថ្មី ព្រមទាំងស្ថាប័នសិក្សាស្រាវជ្រាវមកពីប្រទេសសមាជិកអាស៊ាន និងសាធារណរដ្ឋប្រជាមានិតចិន ដែលមានចំនួន ១៥០នាក់។

ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជា នៅក្នុងវេទិកានេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការចូលរួមពង្រឹងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងក្របខណ្ឌអាស៊ាន-ចិន ជាពិសេសក្នុងការលើកកម្ពស់ការយល់ដឹងទៅវិញទៅមក ការផ្លាស់ប្តូរវប្បធម៌ ការផ្សព្វផ្សាយព័ត៌មានប្រកបដោយការទទួលខុសត្រូវ និងការពង្រឹងសុចរិតភាពព័ត៌មានក្នុងតំបន់។

នាឱកាសនោះដែរ លោក ប្រាក់ ថាវអមិដា នឹងថ្លែងសុន្ទរកថាក្នុងពិធីបើកវេទិកា ដោយផ្តោតលើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិម្មិត និងបរិយាកាសព័ត៌មានថ្មីៗ។

លោកក៏នឹងចែករំលែកបទពិសោធន៍ និងទស្សនៈរបស់កម្ពុជាពាក់ព័ន្ធនឹងការពង្រឹងសមត្ថភាពប្រព័ន្ធផ្សព្វផ្សាយ ការលើកកម្ពស់ការផ្ទៀងផ្ទាត់ព័ត៌មាន និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។

វេទិកាកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអាស៊ាន-ចិន ឆ្នាំ២០២៦ មានសារៈសំខាន់ជាពិសេស ខណៈអាស៊ាន និងចិនប្រារព្ធខួបលើកទី៥ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងខួបលើកទី៣៥ នៃទំនាក់ទំនងសន្ទនាអាស៊ាន-ចិន។ វេទិកានេះត្រូវបានរំពឹងថានឹងជំរុញការផ្លាស់ប្តូរបទពិសោធន៍ ការពង្រឹងបណ្តាញវិជ្ជាជីវៈ និងការបង្កើតឱកាសថ្មីៗសម្រាប់កិច្ចសហប្រតិបត្តិការរវាងស្ថាប័នព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់។

ក្រៅពីការចូលរួមក្នុងវេទិកាសំខាន់ ប្រតិភូក្រសួងព័ត៌មានកម្ពុជាក៏នឹងចូលរួមសកម្មភាពពាក់ព័ន្ធមួយចំនួន រួមមានកម្មវិធីផ្លាស់ប្តូរបទពិសោធន៍ជាមួយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយនៅខេត្តលៀវនីង និងដំណើរទស្សនកិច្ចសិក្សា ដើម្បីស្វែងយល់បន្ថែមអំពីការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយ សេដ្ឋកិច្ច វប្បធម៌ និងទំនាក់ទំនងប្រជាជននិងប្រជាជនរវាងអាស៊ាន និងចិន។

ក្រសួងព័ត៌មានកម្ពុជា ចាត់ទុកការចូលរួមក្នុងវេទិកានេះថាជាឱកាសដ៏សំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន និងដៃគូពាក់ព័ន្ធ ដើម្បីគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសលើការធ្វើបរិវត្តកម្មឌីជីថល ការពង្រឹងសមត្ថភាពស្ថាប័ន ការលើកកម្ពស់គុណភាពព័ត៌មាន និងការអភិវឌ្ឍកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់៕