* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនួញក្នុងវិស័យដឹកជញ្ជូន៖ គ្មានការបិទទំនិញឆ្លងកាត់វៀតណាមមកកម្ពុជាឡើយ គ្រាន់តែវៀតណាមពង្រឹងការត្រួតពិនិត្យ និងបន្ថែមថ្លៃសេវា (Video inside)

08-06-2026 16:47

(ភ្នំពេញ)៖ ថ្មីៗនេះ មានក្រុមអ្នកដឹកជញ្ជូន និងអ្នកនាំចេញនាំចូលទំនិញពីចិន និងវៀតណាមមកកម្ពុជា បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា វៀតណាមបានហាមឃាត់ការនាំ​​ចេញនាំចូលទំនិញ​មិនឱ្យឆ្លងកាត់ប្រទេសវៀតណាមចូលមកកាន់ប្រទេសកម្ពុជា​ ដែលធ្វើឱ្យរាំងស្ទះទំនិញរបស់អាជីវករមកដល់កម្ពុជា តាមពេលកំណត់។

ចំពោះករណីនេះ អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម បានឱ្យដឹងថា មិនមែនបណ្តាលមកពីភាគីវៀតណាមបិទច្រក ឬ​ហាមឃាត់មិនឱ្យមានការនាំចេញនាំចូលទំនិញ​ឆ្លងកាត់តាមប្រទេសវៀតណាមនោះទែ តែជាវិធានការបង្កើនការត្រួតពិនិត្យទំនិញឱ្យបានត្រឹមត្រូវ ដែលធ្វើឡើង​ទាំងភាគីវៀតណាម។

ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន Linehaul Express បានឱ្យដឹងថា បច្ចុប្បន្ននេះ ភាគីវៀតណាមបានបង្កើនការត្រួតពិនិត្យទំនិញរឹងតឹងជាងមុន និងបង្កើនតម្លៃសេវាបន្ថែមប្រមាណ​ពី៣០ដុល្លារ ទៅ៥០ដុល្លារ។ ដូច្នេះហើយទើបធ្វើឱ្យមានការកក់ស្ទះទំនិញនៅច្រកព្រំដែនវៀតណាម។

លោកបានបញ្ជាក់ថា «តាមការទទួលបានព័ត៌មាននោះ មកដល់ម៉ោងនេះ វៀតណាម ដំឡើងការគិតថ្លៃបន្ថែម ទៅលើការនាំចេញនាំចូល សម្រាប់ការឆ្លងកាត់ប្រទេសវៀតណាម ទៅលើកុងតឺន័រ ដែលមានតម្លៃចន្លោះពី៣០ដុល្លារ ទៅ៥០ដុល្លារបន្ថែមទៀតក្នុងមួយកុងតឺន័រ ហើយការត្រួតពិនិត្យក៏ហាក់តឹងរឹងជាងមុនបន្តិច ប៉ុន្តែមិនមែនការបិទនោះទេ។ នេះបើតាមការទទួលបានព័ត៌មានពីខាងភាគីវៀតណាម ដែលជាអ្នកដឹកជញ្ជូន និងឡូជីកស្ទីកដែលជាដៃគូ»។

លោកបានប្រាប់បន្តថា ដោយឡែកសម្រាប់ខាងកម្ពុជាវិញ រាជរដ្ឋាភិបាលបានដាក់ចេញវិធានការមុតស្រួចលើការបង្ការ បង្ក្រាបការរត់ពន្ធ ដោយពង្រឹងការត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានគយ ដោយបានធ្វើការត្រួតពិនិត្យយ៉ាងម៉ត់ចត់ នូវការដឹកជញ្ជូនទំនិញ ទាំងនៅដើមទី នៅកណ្តាលទី និងនៅចុងទី ដើម្បីទប់ស្កាត់នូវទំនិញមួយចំនួន ដែលបាននាំចូលដោយមិនស្របច្បាប់ និងគេចវេសបង់ពន្ធ។

លោកថា ដូច្នេះហើយ ទំនិញមួយចំនួនដែលធ្លាប់គេចវេសបង់ពន្ធ មិនអាចនាំចូលមកបាន ដោយសារទំនិញទាំងអស់ តម្រូវឱ្យមានការបង់ពន្ធ ហើយការតម្រូវឱ្យបង់ពន្ធនេះ ក៏នឹងធ្វើឱ្យទំនិញទាំងនោះកើនឡើងថ្លៃជាងមុន ខណៈទំនិញដែលបានបង់ពន្ធ និងបំពេញបែបបទត្រឹមត្រូវ នៅតែអាចនាំចូលបានធម្មតា៕