* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពាណិជ្ជកម្មកម្ពុជា-ថៃ មានទំហំជាង ១.១ ពាន់លានដុល្លារ ធ្លាក់ចុះជិត ៤០% ខណៈការនាំចូលពីថៃធ្លាក់ចុះជាង ៤០% នៅរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ (Video inside)

10-06-2026 20:46

(ភ្នំពេញ)៖ រយៈពេល ៥ ខែដើមឆ្នាំ ២០២៦ នេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា-ថៃ មានទំហំជាង ១.១ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៨.៧%។ តែយ៉ាងណា ថៃនៅតែជាដៃគូពាណិជ្ជកម្មធំជាងគេលំដាប់ទី ៥ របស់កម្ពុជា បន្ទាប់ពីប្រទេសចិន អាមេរិក វៀតណាម និងជប៉ុន។ នេះបើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

តាមទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ ២០២៦ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា-ថៃ មានទឹកប្រាក់សរុបជាង ១.១ ពាន់លានដុល្លារ ធ្លាក់ចុះ ៣៨.៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៥ ដែលមានតម្លៃជាង ១.៨ ពាន់លានដុល្លារ។ ក្នុងនោះ ថៃនាំចូលទំនិញមកកម្ពុជាមានតម្លៃ ៨៥៤ លានដុល្លារ ថយចុះ ៤២.៤% ស្របពេលកម្ពុជានាំចេញទៅថៃវិញមានតម្លៃជាង ២៩៦ លានដុល្លារ ថយចុះ ២៥%។

កន្លងមក ឧកញ៉ាបណ្ឌិត ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អេចប្រេស ខេមបូឌា និងជាអ្នកជំនាញក្នុងវិស័យភស្តុភារកម្ម និងដឹកជញ្ជូន បានឱ្យដឹងថា ការនាំចូលពីថៃ ភាគច្រើនជាប្រភេទទំនិញ សម្ភារ និងវត្ថុធាតុដើមដែលប្រើប្រាស់ចាំបាច់សម្រាប់បម្រើដល់ឧស្សាហកម្ម និងផលិតកម្ម ដូចជា គ្រឿងបង្គុំ គ្រឿងបន្លាស់ គ្រឿងដំឡើង គ្រឿងសម្រាប់ជួសជុល និងវត្ថុធាតុដើមសម្រាប់ឧស្សាហកម្ម ដែលត្រូវបាននាំចូលតាមផ្លូវទឹក បន្ទាប់ពីប្រទេសទាំងពីរបានបិទព្រំដែនគោក។ ចំណែកការនាំចូលមុខទំនិញមួយចំនួន ដូចជា ភេសជ្ជៈ អាហារកែច្នៃមួយចំនួន ប្រេងឥន្ធនៈ បន្លែ និងផ្លែឈើ មិនត្រូវបាននាំចូលទៀតឡើយ៕