* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ជា ចាន់ដារ៉ា លើកទឹកចិត្តក្មេងសម័យថ្មី ត្រូវព្យាយាមប្រឹងប្រែងតស៊ូ ចាប់យកអ្វីថ្មីៗ បើគិតថាខ្លួនរៀនមិនពូកែ សូមចាប់យកជំនាញបច្ចេកទេស (Video inside)

12-06-2026 14:07

(ភ្នំពេញ)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានថ្លែងលើកទឹកចិត្ត ដល់ក្មេងសម័យថ្មី ត្រូវព្យាយាមប្រឹងប្រែងតស៊ូ ចាប់យកអ្វីថ្មីៗ បើគិតថាខ្លួនរៀនមិនពូកែ សូមចាប់យកជំនាញបច្ចេកទេស កុំទម្លាប់នូវភាពងាយស្រួលខ្លាំងពេក ត្រូវចេះស្វះស្វែងរិះរកចំណេះដឹងថ្មីៗ ដើម្បីអនាគតកាន់តែល្អប្រសើរ។

លោក ជា ចាន់ដារ៉ា បានថ្លែងថា ក្មេងៗសម័យនេះ ម្ដាយឪពុកមានជីវភាពធូរធារច្រើន ពិសេសក្មេងៗនៅភ្នំពេញ ដូច្នេះការសិក្សាររៀនសូត្រ ក៏មានភាពងាយស្រួលផងដែរ និយាយឲ្យចំចំណុចគឺបែបនេះ ក្មេងៗដែលមានឪពុកម្ដាយមានភាពធូរធារច្រើន គឺមានភាពងាយស្រួលច្រើន ដូច្នេះចំពោះការធ្វើការដែលមានប្រាក់ខែចន្លោះ២០០ដុល្លារអី គឺពួកគាត់អាចនឹងមិនអាចឬមិនធ្វើ។

លោកបានបន្ថែមថា មួយទៀតចំពោះក្មេងៗមួយចំនួននៅទីក្រុងភ្នំពេញ និងក្មេងៗនៅតាមបណ្ដាខេត្តភាគច្រើន ក្មេងៗតាមបណ្ដាខេត្តមានភាពតស៊ូច្រើនជាង ចំពោះការបំពេញការងារ ជាងក្មេងៗដែលរស់នៅភ្នំពេញនិយាយមួយចំនួនប៉ុណ្ណោះ។

លោកបានបន្ដថា និយាយចំពោះក្មេងជំនាន់មុន និងជំនាន់ក្រោយ គឺអ្នកជំនាន់មុនមានភាពតស៊ូច្រើនជាងអ្នកជំនាន់ក្រោយ ព្រោះផ្អែកលើជីវភាពអ្នកជំនាន់មុន មានភាពក្រីក្រលំបាកជាងអ្នកជំនាន់ក្រោយ ដូច្នេះអ្វីក៏ធ្វើដែរឲ្យតែបានថវិកា ដូច្នេះការអំណត់តស៊ូក៏មានច្រើនជាងក្មេងជំនាន់ក្រោយ។

សូមស្ដាប់ការលើកឡើងរបស់លោក ជា ចាន់ដារ៉ា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការអភិវឌ្ឍខ្លួនរបស់លោក ជា ចាន់ដារ៉ា ផ្តើមពីសន្តិសុខ ឈានជាអ្នកដឹកនាំ រហូតក្លាយជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន» ខាងក្រោម៖