* ប្រជាជនវៀតណាមជាង ៤០០០០នាក់ ចាញ់បោកលុយសរុបជិត១៦លានដុល្លារ ក្នុងគម្រោងរកប្រាក់តាមកម្មវិធី AI Livestream
* សង្រ្គាមស៉ីវិលនៅមីយ៉ាន់ម៉ា រាលដាលចូលទឹកដីថៃ បណ្តាលឱ្យមនុស្សម្នាក់រងរបួស និងបង្ខំឱ្យប្រជាជនដទៃទៀតរត់គេចគ្រាប់
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារថ្លែងអំណរព្រះគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលបានផ្ញើសារថ្វាយព្រះពរទ្រង់ ក្នុងឱកាសខួបទី២២ នៃការគ្រងរាជសម្បត្តិ
* អេស្ប៉ាញកាន់ទុក្ខ ៣ថ្ងៃ ក្រោយគ្រោះថ្នាក់រថភ្លើងបុកគ្នាសម្លាប់មនុស្ស ៦៨នាក់
* ទៅដល់អាមេរិកភ្លាម លោក Flavio Bolsonaro ប្រកាសតែងតាំងខ្លួនឯងជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រេស៊ីល
* សហរដ្ឋអាមេរិក និងជប៉ុនឯកភាពគ្នាលើការសាងសង់រោងចក្រផលិតគ្រាប់មីស៊ីល
* ថ្ងៃនេះខួប២២ឆ្នាំ នៃការឡើងគ្រងរាជសម្បត្តិ របស់ព្រះមហាក្សត្រខ្មែរ, សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្សត្រយកទឹកព្រះទ័យទុកដាក់ខ្ពស់ចំពោះប្រជារាស្ត្រ
* វិភាគអន្តរជាតិ៖ តើសហរដ្ឋអាមេរិកនឹងវាយអ៉ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្ដាលអាណត្តិ?
* ប្រេសិតពិសេសអាស៊ាន នឹងដឹកនាំបេសកកម្មមនុស្សធម៌ទៅកាន់មីយ៉ាន់ម៉ា
* លោក ត្រាំ ថានឹងគោរពលទ្ធផលបោះឆ្នោតសភាពាក់កណ្តាលអាណត្តិរបស់អាមេរិក ប្រសិនបើប្រព្រឹត្តទៅដោយភាពស្មោះត្រង់
* លោក ពូទីន ទាក់ទាញមេដឹកនាំអាហ្វ្រិក ដោយថារុស្ស៊ីជាដៃគូល្អជាងលោកខាងលិច «អាណានិគមនិយម»
* អ្នកដំណើរនាវាទេសចរណ៍ប្រមាណ២០០នាក់ ជាប់គាំងនៅក្រុងព្រះសីហនុ ក្រោយក្រុមហ៊ុនអស់ថវិកា
* មនុស្សយ៉ាងហោចណាស់ ៣០នាក់ស្លាប់ ក្រោយរថភ្លើងល្បឿនលឿនពីរគ្រឿងបុកគ្នា នៅក្បែរទីក្រុង Toledo ប្រទេសអេស្ប៉ាញ
* មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ ថា ផែនការសម្របសម្រួលថ្មីរបស់កាតាដើម្បីបញ្ចប់សង្គ្រាម មានតែ «គំនិតមិនអាចទទួលយកបាន»
* ប្រធានក្រុមប្រឹក្សាយោបល់សិក្សាធិការរបស់ចិន កោតសរសើរការដឹកនាំសម្តេច ហ៊ុន ម៉ាណែត តម្កល់ផលប្រយោជន៍ប្រជាជនជាអាទិភាព
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោក ជា ចាន់ដារ៉ា៖ យុវជនសម័យថ្មី ហាក់មិនសូវចាប់អារម្មណ៍នឹងការសិក្សាជំនាញ តែភាគច្រើនចាប់អារម្មណ៍រៀនទ្រឹស្តីជោគជ័យ (Video inside)

12-06-2026 14:21

(ភ្នំពេញ)៖ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា យុវជនសម័យថ្មី ហាក់មិនសូវចាប់អារម្មណ៍នឹងការសិក្សាជំនាញ តែភាគច្រើនចាប់អារម្មណ៍រៀនទ្រឹស្តីជោគជ័យច្រើនជាង។

ការលើកឡើងរបស់លោក ជា ចាន់ដារ៉ា ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS: កិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការអភិវឌ្ឍខ្លួនរបស់លោក ជា ចាន់ដារ៉ា ផ្តើមពីសន្តិសុខ ឈានជាអ្នកដឹកនាំ រហូតក្លាយជាប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន»។

លោកបានថ្លែងថា «ខ្ញុំពិតជាមានក្ដីបារម្ភ ចំពោះយុវជនសម័យថ្មី គឺត្រង់ចំណុចមួយថា យុវជនហាក់មិនសូវចាប់អារម្មណ៍ នឹងការសិក្សាជំនាញនោះឡើយ តែភាគច្រើនចាប់អារម្មណ៍រៀនទ្រឹស្តីជោគជ័យច្រើនជាង ជាក់ស្ដែងដូចសមាគមខ្ញុំផ្ទាល់ ពេលដែលយើងបើបង្រៀនទាក់ទិន នឹងការបំប៉នចំណេះដឹងណាមួយ គឺមិនសូវមានអ្នកមកទេ ប៉ុន្ដែប្រសិនបើមានការបង្រៀនទ្រឹស្ដីជោគជ័យឃើញថា មានអ្នកចូលរួម និងចាប់អារម្មច្រើន»។

លោកបានបន្ដថា ជាក់ស្ដែងដូចឃើញក្នុងបណ្ដាញសង្គមស្រាប់ ប្រសិនបើមាតិការនិយាយពាក់ព័ន្ធនឹងការអប់រំ គឺមិនសូវជាមានមនុស្សចាប់អារម្មណ៍នោះទេ ប៉ុន្ដែប្រសិនបើមានការឈ្លោះទាស់ទាញគ្នាវិញ គឺមានការចាប់អារម្មណ៍ច្រើន ដូច្នេះនេះជាក្ដីបារម្ភ និងជារឿងមួយដែលពិបាកដោះស្រាយ។

លោកបានបន្ថែមថា ក្នុងនាមអាណាព្យាបាលត្រូវរិះរក និងជំរុញ កូនរបស់ខ្លួនឲ្យរិះរកចំណេះជំនាញសម្រាប់ខ្លួនឯង នេះជាការងារមួយត្រូវធ្វើជាចាំបាច់ ប្រសិនបើឪពុកម្ដាយឃើញថា កូនខ្លួនមិនពូកែតែមិនជំរុញកូនឲ្យរកជំនាញសម្រាប់គាត់នោះទេ ឪពុកម្ដាយក៏ពិបាក សង្គមជាតិក៏ពិបាក ហើយកូនខ្លួនឯងនេះ ក៏ពិបាកដូចគ្នានាពេលអនាគត៕